ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយក្សដឹកទំនិញ​ពេញយប់ៗរកស៊ីដូចទីទុយ សង្ស័យគេចពន្ធបំផ្លា.ញផ្លូវខ្ទេចទាំងអស់​

15 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំត្នោតស្នើសុំឱ្យឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងមេត្តាជួយទប់ស្កាត់រថយន្តយីឌុបធុន យក្ស ប្រភេទវ៉េ អងជាច្រើនគ្រឿងកំពុងធ្វើចរាចរណ៍ដឹកទំនិញសង្ស័យជាទំនិញគេចពន្ធក្នុងមួយថ្ងៃៗ កំពុង បំផ្លាញផ្លូវជនបទស្រុតខូចក្លាយជារណ្តៅ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋឃុំត្នោតស្នើសុំឱ្យឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងមេត្តាជួយទប់ស្កាត់រថយន្តយីឌុបធុន យក្ស ប្រភេទវ៉េ អងជាច្រើនគ្រឿងកំពុងធ្វើចរាចរណ៍ដឹកទំនិញសង្ស័យជាទំនិញគេចពន្ធក្នុងមួយថ្ងៃៗ កំពុង បំផ្លាញផ្លូវជនបទស្រុតខូចក្លាយជារណ្តៅ មានល្បាប់រអឹលពិបាកធ្វើដំណើរយ៉ាងខ្លាំង ។រថយន្តទាំងនេះធ្វើចរាចរណ៍តាមផ្លូវលំឆ្លងកាត់ភូមិព្រៃរបឹស និងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ឆ្ពោះទៅប៉ុស្តិ៍ច្រករបៀងធ្លកថ្មី ហើយមានរថយន្តវៀតណាមឆ្លងដែនមកផ្ទេរទំនិញដឹកឆ្លងដែនទៅ ប្រទេស វៀតណាម ដោយ គ្មាន ការរំខានដល់សមត្ថកិច្ចការពារ ព្រំដែនទេគឺទៅដោយរលូន។

បើតាម ប្រជាពលរដ្ឋរស់នៅភូមិធ្លកថ្មី និងអ្នកដែលរស់នៅតាមផ្លូវទៅព្រំដែនធ្លកថ្មីបាន ឱ្យដឹង ថា ប៉ុន្មានខែក្នុងរដូវវស្សានេះមាន រថយន្តយីឌុប ប្រភេទវ៉េ អងជាច្រើនគ្រឿងដឹកទំនិញពេញ ៗទ្រុងចំណុះ​ចាប់ពី៣៥តោនទៅ៤០តោន សង្ស័យជាទំនិញគេចពន្ធដោយ ម្ចាស់ទំនិញ ដឹក ទំនិញមកពេលថ្ងៃហើយផ្ទេរទំនិញរហូតម៉ោង៧ទៅ៨និង០០នាទីយប់ទើបឆ្លងដែនចេញពីប៉ុស្ត៍ច្រករបៀងធ្លកថ្មីឆ្ពោះទៅប្រទេស វៀតណាមយ៉ាងរលូន។

ប្រភពបន្តថា ជាពិសេសនៅ០២យប់ចុងក្រោយគឺយប់ថ្ងៃទី២០ខែវិច្ឆិកា មកដល់យប់ថ្ងៃទី២១វិច្ឆិកាឆ្នាំ ២០២៤ មាន រថយន្តធុនយក្សដឹកទំនិញលោតឆត្រ តាម ច្រករបៀងធ្លកថ្មីទៅ ប្រទេសវៀតណាម ជាច្រើនគ្រឿងមិន មានការ រំខាន ដល់ លោកមេ ប៉ុស្តិ៍ ព្រំដែន ច្រករបៀងធ្លកថ្មីឡើយ។

ក្នុងនោះដែរមហាជន បានលើកឡើងថា រថយន្ត ធុនយក្ស ដឹកទំនិញគេចពន្ធ ឆ្លងដែនទាំងនេះកំពុង បំផ្លាញ ផ្លូវជនបទក្លាយជារណ្តៅសំបុកមាន់ស្រុតខូចពិបាកធ្វើដំណើរយ៉ាងខ្លាំង ។ បើតាមប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ឃុំ​ត្នោតបាន​ឱ្យដឹង​បន្តថា មានរថយន្តយី ឌុបធុនយក្ស ប្រភេទវ៉េ អងបាន​ចរាចរណ៍​ដឹកទំនិញគេចពន្ធ មាន ស្ករស គ្រឿងអេឡិចត្រូនិច ក្រណាត់ ខោអាវ គីប និង ទំនិញ ផ្សេងៗ ជាច្រើនទៀត សង្ស័យជាទំនិញគេចពន្ធ ព្រោះដឹកពេលយប់ៗមក​ផ្ទេរនៅជិតប៉ុស្តិ៍ច្រករបៀងធ្លកថ្មីតែម្តង ។ ចំណែក​ទំនិញជាច្រើនមុខផ្សេងទៀតគេ ដាក់ក្នុងទៃបិទជិត មិន អាចដឹងថា ជាទំនិញ អ្វីខ្លះទេ តែកម្មករនិយាយថា ជា បាល់ក្រណាត់និងសំលៀក​បំពាក់​គីប។

ហើយប្រជាពលរដ្ឋ បាន ឱ្យដឹងទៀត ថា រថយន្តធុនយក្សដឹកទំនិញចំណុះចាប់ពី៤០តោនទៅ៥០​តោន មកដល់ ព្រំដែន បានផ្ទេរ ទំនិញដាក់លើ រថយន្ដរបស់វៀតណាមដែលចូលមកដឹកឆ្លងដែនទៅ វៀតណាម​យ៉ាង​គគ្រឹកគគ្រេងឮ​ស្នូរសម្លេង​ម៉ាស៊ីន​ទ្រហឹង​ជា​រៀងរាល់​យប់ដោយ​មានសមត្ថកិច្ច​ឈរចាំប្រមូលប្រាក់គឺចប់។

ពលរដ្ឋបាន លើកឡើងទៀត ថារថយន្ត ដឹកទំនិញធុនយក្សប្រភេទវ៉េ​អងទាំងនេះបាន ធ្វើចរាចរណ៍ បំផ្លាញ ផ្លូវលំជនបទ ស្រុត ខូចជាក្រឡុករណ្តៅមានទឹកដក់ក្លាយទៅជារបាប់បែកភក់ជា បណ្ដើរ ៗ ហើយរអឹលជាពិសេសសិស្សសាលាតូចៗទៅរៀនពិបាកធ្វើដំណើរយ៉ាងខ្លាំង មេត្តា​ចុះត្រួតពិនិត្យនិងដោះស្រាយ បើគ្មាន វិធានការ ទប់ស្កាត់ ទេផ្លូវលំជនបទ និងត្រូវ ស្រុតខូចអស់ទាំងស្រុងជាមិនខាន។

ប្រជាពលរដ្ឋ បានបន្តទៀតថា រថយន្តធុនយក្សដឹកទំនិញ បើកបរ បំផ្លាញ ផ្លូវ រាល់ថ្ងៃ ពេលមានភ្លៀងផ្លូវក៏រអិលហើយ ពេលផ្លូវស្ងួតបង្កហុយធូលីដី ចូលផ្ទះធ្វើ ឱ្យប៉ះពាល់ដល់ សុខភាព កូនចៅ ពួកគាត់ ដែល រស់នៅតាមបណ្តោយផ្លូវនេះ ។ ប្រជាពលរដ្ឋ មានការ សង្ស័យទៀតថា រថយន្តដឹកទំនិញ ជា ទំនិញគេចពន្ធដោយគ្មានការ បង់ពន្ធចូលរដ្ឋទេទើបផ្ទេរ ដឹកតាមរថយន្តបន្តនៅពេលយប់ ឆ្លង ដែនតាមច្រករបៀងធ្លកថ្មីទៅប្រទេសវៀតណាម ។

ប្រជាពលរដ្ឋ បាន សំណូមពរទៅ អាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់ កុំឱ្យមន្ត្រីប៉ុស្តិ៍ធ្លកថ្មីបើកផ្លូវឱ្យឈ្មួញដឹកទំនិញគ្រប់ប្រភេទដោយខុសច្បាប់ចេញទៅប្រទេសវៀតណាមទៀត។

ទាក់ទិនករណីនេះដែរ នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤ អ្នកសារពត៌មានយើងបានខលតាមទូរស័ព្ទទៅសួរលោក មករា មេ​ប៉ុស្តិ៍​ព្រំដែនធ្លកថ្មី លោកមិនបានដឹងទេឥឡូវរវល់ប្រជុំនៅដោះស្រាយខាងវៀតណាម ។

ចំណែក លោក វរសេនីយ៍ឯក យ៉ន សុផល នាយនគបាលវរការពារព្រំដែនលេខ៦០៩នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងទូរស័ព្ទចូល តែគ្មានអ្នកទទួល។ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកសុចពិសី អភិបាលស្រុកកំពង់រោទ៌បានទេរហូតដល់ព្រឹកថ្ងៃទី២២វិច្ឆិកានេះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ