ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ប្រកាសបញ្ឈប់ផ្ដល់អាជ្ញាប័ណ្ណរ៉ែថ្មី និងរុករករ៉ែផ្សេងៗក្នុងតំបន់អភិរក្សព្រៃឡង់

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​បន្ថែម​ទៀត ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់ និង​ចារ​ឯកភាព​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​រ៉ែ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ផ្សេង​ៗ​ក្នុង​តំបន់​ព្រៃ​ឡង់​ផង​ដែរ ។ ការ​បញ្ជាក់​របស់​សម្ដេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​បន្ថែម​ទៀត ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់ និង​ចារ​ឯកភាព​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​រ៉ែ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ផ្សេង​ៗ​ក្នុង​តំបន់​ព្រៃ​ឡង់​ផង​ដែរ ។

ការ​បញ្ជាក់​របស់​សម្ដេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​បន្ដ​របស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​រសៀល ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្ដេច​ទើប​សម្រេច​ឲ្យ​លុប​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ថ្មកំបោរ ដើម្បី​រក្សា​ទុក​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​សម្តេច​បាន​ណែនាំ​ឲ្យ​កំណត់​តំបន់​ច្បាស់លាស់​ដែល​ត្រូវ​យក​ថ្ម​បាន​ផង​ដែរ ។ ថ្លែង​ជា​សាធារណៈ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​គាំទ្រ​នូវ​គោលនយោបាយ​បស់​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ ធនធាន​រ៉ែ នៅ​ក្នុង​តំបន់​បេតិកភណ្ឌ តំបន់​ប្រវត្តិសាស្ត្រ​វប្បធម៌ ។ ខ្ញុំ​បាន​សម្រេច​លុប ចោល​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ថ្មកំបោរ​នៅ​ខេត្តកំពត តាម​ការ​ស្នើ​សុំ និង​ពិនិត្យ​យោ​ប ល់​បច្ចេកទេស​របស់​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​» ។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ឡើង​ថា ធនធាន​រ៉ែ គឺជា​ធនធាន​ដែល​មិន​កកើត​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​គ្រប់​ប្រទេស​នៅ​លើ​សកលលោក​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ទាញ​យក និង​ប្រើប្រាស់​ធនធាន​រ៉ែ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។ សម្ដេច​បន្ថែម​ថា អ្វី​ដែល​ជា​គន្លឹះ​សំខាន់ គឺ​ការ​ទាញ​យក​មក​ប្រើប្រាស់​ត្រូវ​មាន​ចីរភាព ពុំ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម និង​បរិស្ថាន ។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ សម្ដេច​បាន​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​បន្ថែម​ទៀត ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់ និង​ចារ​ឯកភាព​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​រ៉ែ និង​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ផ្សេង​ៗ​ក្នុង​តំបន់​ព្រៃ​ឡង់​ផង​ដែរ ។ សម្ដេច​បន្ដ​ថា តំបន់​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រូវ​បង្រួម​ត្រង់​កន្លែង​ណា​ដែល​មិន​ប្រតិបត្តិការ​ចៀសវាង​ការ​ទុក​ចោល និង​ធ្វើ​តាម​ក្រប​ខណ្ឌ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​ណែនាំ​ដល់​ក្រសួង​រ៉ែ ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​វប្បធម៌ ក្រសួង​ធម្មការ និង​សាសនា និង​រដ្ឋបាល​ខេត្តកំពត ត្រូវ​ចុះ​ទៅ​ត្រួតពិនិត្យ និង​អនុវត្ត​ការងារ​នេះ​ជា​ប្រញាប់ ដើម្បី​អភិរក្ស​ទីតាំង​មួយ​នៅ​ខេត្តកំពត និង​រៀបចំ​ធ្វើ​ជា​តំបន់​បេតិកភណ្ឌ ដោយ​បង្វែរ​ពី​តំបន់​យក​ថ្មកំបោរ​មក​ជា​តំបន់​ទេសចរណ៍​សហគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ