ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​CPP៖ នយោបាយ​នៅ​កម្ពុជា​មាន​ភាព​នឹងនរ​ល្អ ដែល​ផ្ដល់​ភាព​អនុគ្រោះ​ដល់​ការ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើក​ទី​៤២ នៃ​បណ្តា​គណ បក្សនយោបាយ​នៅ​អាស៊ី (ICAPP) សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណ​ប​បក្ស​ប្រជា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើក​ទី​៤២ នៃ​បណ្តា​គណ បក្សនយោបាយ​នៅ​អាស៊ី (ICAPP) សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណ​ប​បក្ស​ប្រជា ជន​កម្ពុជា​ដែល​គណបក្សកាន់អំណាច​យូរ​ឆ្នាំ​មក​ហើយ​បាន​អះអាង​ថា បច្ចុប្បន្ន​ស្ថានភាព​ន យោ​បាយ​នៅ​កម្ពុជា មាន​ភាព​នឹងនរ​ល្អ ដែល​ផ្ដល់​ភាព​អនុគ្រោះ ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ការ​កែ​លម្អ​ជីវភាព​ប្រជាជន​។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​លើក​ទី​៤២ នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ នៅ​រាត្រី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​ហា​យ​យ៉ា​ត់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​កិត្តិយស​ដែល បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២ ក្នុង​ការ​រៀបចំ​មហាសន្និបាត ICAPP លើក​ទី​១២ នេះ​ក្រោម​មូលបទ «​ការ​ស្វែងរក​សន្តិភាព និង​ការ​ផ្សះផ្សា​» ដែល​មាន​សារៈសំខាន់​ណាស់ ចំពោះ​សភាពការណ៍​ពិភពលោក បច្ចុប្បន្ន​ ដែល​កំពុង​ជួប​ប្រទះ​នូវ​ប​ណ្ហា​ប្រឈម​ផ្នែក​ភូមិ​សា ស្ត្រ​នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​សន្តិសុខ​។

ក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ បាន​ចែករំលែក​នូវ​ទស្សនៈ បទ​ពិសោធន៍ ឧត្ត​ម្មា​នុ​វត្ត​ន៍​ជា អ្នកដឹកនាំ នៅ​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​កន្លង​ទៅ​នេះ ប្រកបដោយ​ពលិកម្ម និង​ការ​យក ជីវិត ធ្វើ​ជាដើម​ទុន ក្នុង​ការ​រំដោះប្រទេស​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​, ការ​សាង ប្រទេស​ពី​ស្ថានភាព​ស្ទើរ​សូន្យ​, ការ​ចរចា​ស្វែងរក​សន្តិភាព បញ្ចប់​សង្គ្រាមស៊ីវិល និង​ការ​នាំ មក​នូវ​សន្តិភាព ដែល​មាន​រយៈពេល​យូរ​បំផុត​នៅ​កម្ពុជា ក្នុង​រយៈពេល​ជាង​៥០០​ឆ្នាំ ចុង​ក្រោយ​នេះ​។ សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​គូសបញ្ជាក់​ក្នុង​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ន​ស្ថាន ភាព​នយោបាយ​នៅ​កម្ពុជា មាន​ភាព​នឹងនរ​ល្អ ដែល​ផ្ដល់​ភាព​អនុគ្រោះ ដល់​ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ និង​ការ​កែ​លម្អ​ជីវភាព​ប្រជាជន​»​។

សម្ដេច​បន្ថែម​ថា ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រ ជា​ជន​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រធាន​គណបក្ស និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី បាន​លើកកម្ពស់ សាមគ្គីភាព ឯកភាព​ជាតិ ការពារ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ការពារ​ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ ធានា​ឱ្យ​ប្រទេស​ជាតិ​រក្សា​បាន​នូវ​សន្ដិភាព ស្ថិរភាព សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​យ៉ាង​រឹង​មាំ និង​ធានា​ដំណើរការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​បន្ដ​ទៀត​។ សន្តិភាព ស្ថិរភាព​នយោបាយ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​រស់នៅ​ដ៏​សុខដុមរមនា របស់​ប្រជាជន​ត្រូវ បានការ​ពារ យ៉ាង​គត់មត់ ដោយ​កម្លាំង​ជាតិ​ទាំងមូល​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​គូស​រំលេច​ថា ទិស​ស្លោក «​អរគុណ​សន្តិភាព ខ្ញុំ​ស្រឡាញ់​សន្តិភាព មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ និង​មាន​អ្វី​ៗ​ទាំងអស់​» បាន​ក្លាយជា​ស្មារតី​សង្គម ដ៏​ខ្លាំង ក្លា រស់​រវើក ក្នុង​ការ​ការពារ​រាល់​សមិទ្ធផល សង្គម​ជាតិ និង​ដំណើរ​ទៅ​មុខ​របស់​ជាតិ​។ កម្ពុជាសង្ឃឹមថា កម្ពុជា​នឹង​អាច​ចូលរួម​ចំណែក​ចែករំលែក អំពី​បទ​ពិសោធន៍​របស់​កម្ពុជា ក្នុង​ដំណើរ​កសាងថែរក្សា និង​លើកកម្ពស់​សន្តិភាព និង​ការ​ផ្សះផ្សា​ទៅ​កាន់​ពិភពលោក​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ