ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ ដៃគូ​ទឹក​ពិសា ​ផ្លូវការ​តែ​មួយ​គត់ក្នុង​ការប្រកួត​បវរកញ្ញាភព​ផែនដី​អន្តរជាតិ ២០២៤

21 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ វី​តា​ល់ ទឹក​ពិសា​គុណភាព​ខ្ពស់ ដែល​ទទួល​បាន​ប្រជាប្រិយភាព ក្នុង​ការ​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​នៅ​កម្ពុជា បាន​ប្រកាស​ជា​ដៃគូ​ទឹក​ពិសា​ផ្លូវការ​តែ​មួយ​គត់ ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ ២០២៤ ឬ…

រាជធានីភ្នំពេញ​ ៖ វី​តា​ល់ ទឹក​ពិសា​គុណភាព​ខ្ពស់ ដែល​ទទួល​បាន​ប្រជាប្រិយភាព ក្នុង​ការ​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​នៅ​កម្ពុជា បាន​ប្រកាស​ជា​ដៃគូ​ទឹក​ពិសា​ផ្លូវការ​តែ​មួយ​គត់ ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ ២០២៤ ឬ Miss Planet International 2024 ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី ​១៩ ដល់​ថ្ងៃ​ទី ​២៧ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ​នេះ​ ។ នេះ​ជា​មោទនភាព​ថ្មី​របស់ ​វី​តា​ល់ ដែល​បាន​ចូលរួម​សហការ ជាមួយ​កម្មវិធី​បវរកញ្ញា​កម្រិត​អន្តរជាតិ ដែល​បេក្ខភាព​បវរកញ្ញា​ជាង ៧៦​ប្រទេស​មក​ពី​ជុំវិញ​ពិភពលោក អញ្ជើញ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង​យកជ័យ​លា​ភី ជា​ម្ចាស់​ម្កុដ បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ ២០២៤ ​។

គួរ​ជម្រាប​ផង​ដែរ​ថា កម្មវិធី​ប្រកួត​បវរកញ្ញា​ផែនដី​បង្កើត​ឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​ការ​អភិរក្ស​ភព​ផែនដី និង​ជីវិត​មនុស្ស​ប្រកបដោយ​ចីរភាព ស្រប​តាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ ។ ទន្ទឹម​នឹង​នេះ​ដែរ បេសកកម្ម​របស់​កម្មវិធី​ គឺ​លើកកម្ពស់​ស្ត្រី ឱ្យ​ក្លាយជា​គំរូ​ល្អ​នៅ​ក្នុង​សហគមន៍ និង​ជុំវិញ​ពិភពលោក ថែម​ទាំង​ជម្រុញ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​សង្គម​តាម​រយៈ​សកម្មភាព​នានា​រួម​មាន​សកម្មភាព​មនុស្សធម៌ ចំណេះដឹង​ពី​បរិស្ថាន និង​ការ​ថែរក្សា​ផែនដី ។

បន្ថែម​ពី​នេះ​កម្មវិធី​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​វិសាលភាព​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក​បាន​ថែម​មួយ​កម្រិត​ទៀត ដោយ​ផ្សា​ភ្ជាប់​សកម្មភាព​ទៅ​នឹង​ទីតាំង​វប្បធម៌ រួម​មាន​អច្ឆរិយ​អង្គរ​ខេត្តសៀមរាប​ជាដើម ​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ អនុប្រធាន​ធុរកិច្ច នៃ​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​មាន​ប្រសាសន៍​ថា ​៖ “​នេះ​ជា​មោទកភាព​ថ្មី​ដែល​វី​តា​ល់​ទទួល​បាន​ក្នុង​នាម​ជា​ដៃគូ​ការ​សហការ​ផ្គត់ផ្គង់ ទឹក​ពិសារ គុណភាព​ខ្ពស់ និង​ប្រកបដោយ​ឧត្តមភាព សម្រាប់​កម្មវិធី​ប្រកួត​បវរកញ្ញា​ភព​ផែនដី​អន្តរជាតិ​ ២០២៤ នៅ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​”​ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ទឹក​ពិសា​គុណភាព​ខ្ពស់​ឈានមុខ​ក្នុងស្រុក វី​តា​ល់​ ជា​និច្ចកាល​តែងតែ​បន្ត​ផ្សា​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​សកម្ម ក្នុង​សកម្មភាព​សប្បុរសធម៌ សង្គម និង​កម្មវិធី​ព្រឹត្តិការណ៍​ជាតិ អន្តរជាតិ​ជា​ច្រើន ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម និង​ជនរួមជាតិ​ខ្មែរ​ ។ វី​តា​ល់ មាន​ក្ដី​សោម​ន្ស​រីករាយ​ក្នុង​ការ​ស្វាគមន៍​បេក្ខភាព​បវរកញ្ញា​ជាង ៧៦​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា និង​សូម​ជូនពរ​ឱ្យ​ការ​ស្នាក់​នៅ​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព និង​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ ។ សូម​តាមដាន​លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក របស់​វី​តា​ល់ សម្រាប់​ព័ត៌មាន​ថ្មី​ៗ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ ​។

វី​តា​ល់ ​មោទនភាព​ផលិតផល​ជាតិ ​! ៕ អត្ថបទសហការ