ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«សូរ​សំឡេង​នៃ​តន្ត្រី​ នៅ​ទីក្រុង​កែប​» Kep Music City ៖ ទិស​ដៅ​ចុង​ស​ប្តា​ហ៍​ថ្មី​សម្រាប់​អ្នក​​ចូលចិត្តតន្ត្រី​ផ្ទាល់ ​!

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​សម្ពោធ «សូរ​សំឡេង​នៃ​តន្ត្រី​នៅ​ទីក្រុង​កែប​» Kep Music City ក្រោម​សសរ​គម្រោង​សិល្បៈ​កែប Art For…

រាជធានីភ្នំពេញ ៖ យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​សម្ពោធ «សូរ​សំឡេង​នៃ​តន្ត្រី​នៅ​ទីក្រុង​កែប​» Kep Music City ក្រោម​សសរ​គម្រោង​សិល្បៈ​កែប Art For Kep ​។ គំនិត​ផ្តួចផ្តើម​នេះ​នឹង​នាំ​មក​នូវ​ការ​ប្រគំ​តន្ត្រី​ដ៏​រស់​រវើក​ជាមួយនឹង​កម្មវិធី​សិល្បៈ តន្ត្រី ឌី​ជេ រៀង​រាល់​ចុង​ស​ប្តា​ហ៍ នៅ​រាត្រី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ ដែល​មាន​ប្រារព្ធ​នៅ​ទីតាំង​ដៃគូ​ចូលរួម​របស់​យើង​មាន​ដូច​ជា Kep West Kep Natural Tara Lodge, Saravoan Lodge Raingsey Bungalows​ ។

លោក ​ជេ​ហ្វ​មូ​ន ដែល​ជា​អ្នក​បង្កើត​គម្រោង​សិល្បៈ​សម្រាប់​ខេត្ត​កែប បាន​ចែករំលែក​ទស្សនៈ​របស់​គាត់​ក្នុង​ការ​ធ្វើ​ឱ្យ​ខេត្ត​កែប​ក្លាយទៅជា​មជ្ឈមណ្ឌល​សិល្បៈ និង​តន្ត្រី​ក្នុង​ប្រទេស​កម្ពុជា ជាទី​ចំណុចរួម​សម្រាប់​សិល្បករ​ដែល​មាន​ក្តី​ប្រាថ្នា​និង​បញ្ចេញ​សមត្ថភាព ហើយ​ទស្សនិកជន​ក៏​អាច​ទទួល​បាន​បទ​ពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន ​។ លោក​បាន​បញ្ជាក់​ថា ​៖ «​យើង​ប្តេជ្ញា​បង្កើត​បរិយាកាស​ដ៏​រស់​រវើក​ជាមួយ​ក្រុម​តន្ត្រី ហើយ​ភ្ញៀវ​ដែល​ចូលរួម​ក៏​អាច​ទទួលទាន​ម្ហូបអាហារ និង​ភេសជ្ជៈ គយគន់​សម្រស់​ធម្មជាតិ​បេតិកភណ្ឌ​វប្បធម៌​នៃ​ខេត្ត​កែប​»​ ។

រីករាយ​ជាមួយ​កម្មវិធី​ចុង​ស​ប្តា​ហ៍​របស់​អ្នក ជាមួយនឹង​ ឌី​ជេ​ ក្នុងស្រុក​ដែល​មាន​ទេព​កោសល្យ​នៅ​រៀងរាល់ថ្ងៃ​សុក្រ អម​ដោយ​ការ​សម្តែង​ផ្ទាល់​ពី​សិល្បករ​ក្នុងស្រុក និង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ តន្ត្រី​រសៀល​ថ្ងៃអាទិត្យ​ជាមួយ​និង​អាហារ​ថ្ងៃត្រង់ ​។ នេះ​គឺជា​សកម្មភាព​ចុង​ស​ប្តា​ហ៍​ក្រៅ​ក្រុង​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ឆ្នេរសមុទ្រ​កែប​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ​។

លោក Marc Cholleton នាយក​សិល្បៈ​នៃ​ «សូរ​សំឡេង​នៃ​តន្ត្រី​នៅ​ទីក្រុង​កែប​» Kep Music City បាន​មាន​ប្រសា​ស​ថា «​ពេញ​មួយ​រដូវ​កាល​កើនឡើង​នេះ យើង​នឹង​មានការ​ប្រគុំ​តន្ត្រីបុរាណ​ខ្មែរ​ជាមួយនឹង​រចនាបថ​អន្តរជាតិ ធានា​ថា​អ្នក​ទស្សនា​ដែល​មក​ខេត្ត​កែប​ទាំងអស់​និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​អ្វី​ដែល​ពួក​គាត់​និយម​ចូល​ចិត្ត​ ។ ឆ្នាំ​នេះ​និង​ជា​ឆ្នាំ​នៃ​ការ​សម្ភោ​ធ​សំឡេង​នៃ​តន្ត្រី​នៅ​ទីក្រុង​កែប​ Kep Music City ហើយ​យើង​សង្ឃឹមថា​ជោគជ័យ​របស់​យើង​នឹង​ត្រួសត្រាយ​ផ្លូវ​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​» ​។

ការ​សម្ពោធ​ជា​ផ្លូវការ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី 9 ខែវិច្ឆិកា 2024 ដោយ​មានទូតសុច្ឆន្ទៈ​របស់​យើង​គឺ​កញ្ញា នៅ ដា​ណា និង​ក្រុម​តន្ត្រី​របស់​គាត់​ផ្ទាល់ ជាមួយ​និង​ការ​សម្តែង​ផ្ទាល់​ចាប់ពី​ម៉ោង 18.00 តទៅ នៅ​ទីតាំង Wave Kep West ។ ​កញ្ញា នៅ ដា​ណា ជា​តារាចម្រៀង​ខ្មែរ​ពេញ​និយម​មួយ​រូប​ដែល​មាន​ទេព​កោសល្យ​គួរ​ឱ្យ​កត់សម្គាល់ ​។ សំឡេង​ដ៏​ពិ​រោះ​របស់​គាត់​ជាមួយ​និង​ខ្សែរ​ភ្លេង តន្ត្រីបុរាណ​ខ្មែរ​លាយ​ជាមួយ​និង​ស្ទីល​សហ​សម័យ​ទាក់ទាញ​ទស្សនិកជន​គ្រប់​ទីកន្លែង ​។

សូម​រង់ចាំ​តាមដាន​ក្រុម​សិល្បករ​នា​ពេល​ខាង​មុខ និង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មាន​តែ​មួយ​គត់ ជាមួយ​និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​តន្ត្រី​កែប ក្លាយជា​បេះដូង​នៃ​ឆាក​តន្ត្រី​ដ៏​រស់​រវើក​របស់​កម្ពុជា ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ​៖
ទីក្រុង​តន្ត្រី​កែប Music Kep City info@artforkep.org
គេហទំព័រ​ ៖ www.artforkep.org
ហ្វេ​ស​ប៊ុ​ក ​៖ www.facebook.com/artforkep ៕ អត្ថបទសហការ