ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់៣ដែលងាយធ្វើឲ្យមនុស្សស្រីងាយមានផ្ទៃពោះជាងគេ។ តើមានអ្វីខ្លះទៅ?
នារីដែលរដូវតែងតែមកទៀង ដោយមិនមកយឺត ឬលឿនមុនពេលកំណត់ ជាមនុស្សស្រីដែលងាយមានផ្ទៃពោះខ្លាំងណាស់។ ចំពោះអ្នកដែលរដូវមកមិនទៀងសោះ ដោយជួលកាលលឿន ជួនកាលមកយឺត នឹងមិនងាយមានកូនឡើយ។
មនុស្សស្រីដែលតែងតែញ៉ាំទឹកកក ភេសជ្ជៈដែលត្រជាក់ខ្លាំង និងអាហារដែលហិរ ក៏មិនងាយអាចផលិតកូនបានសម្រេចដែរ ព្រោះរបស់ទាំងនោះបរិភោគរួច អាចប៉ះពាល់ដល់សុខភាពស្បូនខ្លាំងណាស់។ ដូចនេះ បើអ្នកចង់មានកូនបានសម្រេច គួរតែកែចោលទម្លាប់មិនល្អទាំងនេះ។
នារីដែលមានទម្ងន់ធ្ងន់ពេក ឬក៏ស្រាលពេក សុទ្ធតែមិនងាយមានផ្ទៃពោះទាំងអស់។ ដូចនេះ អ្នកមិនគួរបញ្ចុះទម្ងន់ឲ្យស្គមពេក ឬក៏ញ៉ាំច្រើនឲ្យឡើងហួសកម្រិតនោះទេ ទើបអាចផលិតបានកូន៕
ចែករំលែកព័តមាននេះ