ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកសមុទ្រ​ឡើងជោរ​ធំ​២​ថ្ងៃ​ចូល​ស្រែអំបិល​ត្រើយ​កោះ ​តែ​មិន​បង្ក​ការ​ខូច​អំបិល​​​ទេ

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​សង្កាត់​ត្រើយ​កោះ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា​ ឆ្នាំ​២០២៤ ​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​សង្កាត់​ត្រើយ​កោះ កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា​ ឆ្នាំ​២០២៤ ​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ​កន្លង​មកនេះ​ ស្ថានភាព​ទឹក
សមុទ្រ​ជោរ​ធំ​ហក់​ឡើង​ខុស​ពី​ធម្មតា ​បណ្ដាល​ឱ្យ​មានការ​លិចលង់​ស្រែអំបិល​នៅ​តំបន់​ជាប់​ឆ្នេរ​ព្រែក ​​ប្រមាណ​ជា​30% លើ​បរិមាណ​ផ្ទៃដី​ផលិត​អំបិល​៨៥៨​ហិ​ក​តា​(១០០%) ។

ប៉ុន្តែ​គ្រោះ​ធម្មជាតិ​ខាងលើ ​មិន​បង្ក​ឲ្យ​មានការ​ខូចខាត​អំបិល​នោះ​ឡើយ​ដោយហេតុ​ថា អ្នក​ផលិត​អំបិល​មិន​ទាន់​ចាប់ផ្ដើម​ផលិត​អំបិល​នៅឡើយ​ ។ រីឯ​ឃ្លាំង​ស្តុ​ប​អំបិល​សរុប​ចំនួន​១៦៤​ឃ្លាំង​ ក៏​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផង​ដែរ​ ។ ដោយឡែក ​នៅ​ថ្ងៃ​ទី២០ ​វិច្ឆិកា ឆ្នាំ​២០២៤ ​ស្ថានភាព​ទឹកសមុទ្រ​បាន​ស្រក់​ចុះ​វិញ​មក​នៅ​កម្រិត​ធម្មតា ។

សូម​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​ដែល​ទឹកសមុទ្រ​ជោរជន់​ធំ​ឡើង​លិច​ស្រែអំបិល​នោះ ពិតជា​លិច​ស្រែអំបិល​ពិតប្រាកដ​មែន ប៉ុន្តែ​ឃ្លាំង​ស្តុ​ប​អំបិល មិន​បាន​ខូចខាត​អំបិល​ដែល​ស្តុ​ប​នៅ​ក្នុង​ឃ្លាំង​នោះ​ទេ ។ រីឯ​ប្រភព​មួយ​ចំនួន​ដែល​រាយ​ការ​ណ៍ថា ​កន្លែង​ដែល​ទឹក​លិច​ជា​កន្លែង​ផលិត​អំបិល​ថ្មី​ គឺ​ពុំ​ពិត​នោះ​ទេ ​គឺ​ស្រែអំបិល​នេះ​ជា​ស្រែអំបិល​ដែល​ប្រជា​កសិករ​អ្នក​ផលិត​អំបិល​ជា​យូរយា​មក​ហើយ​(​តកូនតចៅ​)​រហូត​មក​ដល់​បច្ចុប្បន្ន​ ។

ប៉ុន្តែ​ដោយ​ស្ថានភាព​ទឹកសមុទ្រ​មានការ​ប្រែប្រួល​ខុសធម្មតា រយៈ​ពេល​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​១៨-១៩ ​ឆ្នាំ​២០២៤​នេះ​ ឡើងជោរ​ខុស​ពី​ធម្មតា​ទើប​បណ្តាល​ឲ្យ​លិច​ស្រែអំបិល ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មានការ​ខូចខាត​អំបិល​នោះ​ទេ នេះ​បើ​តាម​អាជ្ញាធរ​សង្កាត់​ត្រើយ​កោះ​និង​អ្នក​ផលិត​អំបិល​បាន​ឲ្យ​ដឹង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ