ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រាប់​ក្រុមហ៊ុន​អេ​មី​រាត់​អា​រ៉ាប់​រួម ថា កម្ពុជាមានការ​ត​ភ្ជាប់​ជាមួយនឹង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជា​ច្រើន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុមហ៊ុន​អេ​មី​រាត់​អា​រ៉ាប់​រួម ថា កម្ពុជាមានការ​ត​ភ្ជាប់​ជាមួយនឹង​ទីផ្សារ​ក្នុង​តំបន់…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជា​ច្រើន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុមហ៊ុន​អេ​មី​រាត់​អា​រ៉ាប់​រួម ថា កម្ពុជាមានការ​ត​ភ្ជាប់​ជាមួយនឹង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ ។

ការ​លើក​ឡើង​របស់សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នា​ឱកាស​អនុញ្ញាត​ឱ្យលោក Sultan Ahmed Bin Sulayem ប្រធាន​ក្រុមហ៊ុន DP World ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​រដ្ឋសភា នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ។

ក្នុង​ឱកាស​នៃ​ជំនួប លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន DP World បាន​គោរព​ជម្រាប​ជូន សម្ដេច​បវរ​ធិ​បតី ថា ក្រុមហ៊ុន DP World គឺជា​ក្រុមហ៊ុន​របស់​ប្រទេស​អេ​មី​រាត់​អា​រ៉ាប់​រួម ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កំពង់​ផែ ឡូ​ជី​ស្ទីក និង​បច្ចេកវិទ្យា​ខាង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​និង​មាន​ប្រតិបត្តិការ​អាជីវកម្ម នៅ​ក្នុង​តំបន់​អាស៊ាន និង​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​។ ដោយ​ប្រទេស​កម្ពុជា មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​ដ៏​ល្អ​ប្រសើរ នៅ​ក្នុង​តំបន់​អាស៊ាន ក្រុមហ៊ុន DP World មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​សំខាន់​ៗ រួម​មាន ៖ វិស័យ​ដឹក​ជញ្ជូន វិស័យ​ឡូ​ជី​ស្ទីក និង​ការ​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន ក្នុង​ការ​ស្វែងរក​កាលានុវត្តភាព​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ និង​យន្តការ​នានា​របស់​រាជរដ្ឋាភិបាល ដែល​គាំទ្រ​ការ​វិនិយោគ និង​បាន​សង្កត់ធ្ងន់​ថា «​កម្ពុជា​មានការ​ត​ភ្ជាប់​ជាមួយនឹង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ជា​ច្រើន ដែល​ក្នុង​នោះ កម្ពុជា និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ ផង​ដែរ​»​។

ជាមួយ​គ្នា​នោះ​ដឺរ​សម្ដេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ពិចារណា ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ឡូ​ជី​ស្ទីក ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សួន​ឧស្សាហកម្ម ដែល​ជា​វិស័យ​សក្តានុពល និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ