រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ សារិទ្ទ ផ្ទះលេខ១៥ ផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ នេះបើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះនាថ្ងៃទី២០ ខែវិច្ឆិកានេះ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ដូចខាងក្រោម ៖
១-ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-ឈ្មោះ ប៉ិច ប៊ុនលាប ភេទប្រុស ជនជាតិខ្មែរ មុខរបររត់តុ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ចំពោះវត្ថុតាងចាប់យកមាន ម៉ូតូម៉ាក Scoopy ពណ៌សលាយផ្កាឈូក ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JG-7658 ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក IPhone11 ពណ៌ស្វាយ ជារបស់ជនរងគ្រោះ, ទូរស័ព្ទដៃម៉ាកIPhone11 ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ, ទូរស័ព្ទដៃចំនួន០២គ្រឿង ជារបស់ជនរងគ្រោះ ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះវិញតាមការស្នើសុំ ។
បច្ចុប្បន្នជនសង្ស័យ រួម និងវត្ថុតាងកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ៕
ចែករំលែកព័តមាននេះ