ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកា ថោះ និងមមី ជាប់ចំណាត់ថ្នាក់មុខគេក្នុងការ​មិនខ្វះលុយចាយ

8 ម៉ោង មុន

អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ មានវាសនាដែលមិនខ្វះលុយចាយឡើយ។ ហេតុអ្វីបានជាបែបនេះទៅ? ឆ្នាំរកា បុគ្គលនៃឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលរស់រវើក ដោយតែងតែគិតបានល្អិតល្អន់។ ម្យ៉ាងទៀត លាភគេតែងតែឡើងខ្ពស់ជានិច្ច ដោយធ្វើឲ្យគេអាចទទួលបានទ្រព្យយ៉ាងច្រើនចូលមក។…

អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ មានវាសនាដែលមិនខ្វះលុយចាយឡើយ។ ហេតុអ្វីបានជាបែបនេះទៅ?

ឆ្នាំរកា

បុគ្គលនៃឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលរស់រវើក ដោយតែងតែគិតបានល្អិតល្អន់។ ម្យ៉ាងទៀត លាភគេតែងតែឡើងខ្ពស់ជានិច្ច ដោយធ្វើឲ្យគេអាចទទួលបានទ្រព្យយ៉ាងច្រើនចូលមក។ ជាពិសេស នៅពេលដល់វ័យកណ្តាលតែម្តង គេនឹងអាចចាប់បានប្រាក់ជាច្រើនចូលមក។ មិនថាធ្វើអ្វីទេ សុទ្ធតែអាចជោគជ័យទាំងអស់។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។

ឆ្នាំថោះ

អ្នកជាមនុស្សដែលមាននិស្ស័យខ្ពស់ជាមួយមនុស្សជាច្រើន។ ដូចនេះ មិនថាស្រី ឬប្រុសទេ សុទ្ធតែអាចរក្សាទំនាក់ទំនងល្អក្នុងក្រុមហ៊ុន។ ជាហេតុដែលធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាគ្រប់យ៉ាងក្នុងក្រុមហ៊ុន។ ដូចនេះ ទ្រព្យនឹងមកដោយឯកឯងជាមិនខាន។

ឆ្នាំមមី

អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានលាភក្រាស់តាំងពីកំណើត។ ថ្វីត្បិតតែនៅវ័យក្មេងលំបាកបន្តិចក៏ដោយ តែចាស់ទៅនឹងអាចរស់នៅដោយសោយសុខ។ ដូចនេះ លុយអ្នកនឹងមិនខ្វះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ