នៅទីបំផុតម្ចាស់កម្កុដនៃកម្មវិធីប្រកួតសម្រស់ Miss Universe 2024 បានរកឃើញហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសដាណឺម៉ាក នៅក្នុងវគ្គផ្តាច់ព្រ័តដែលធ្វើឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ០២៤ នៅក្នុងប្រទេសម៊ិចស៊ីចកូ ។
យ៉ាងណា សម្រាប់បេក្ខភាពប្រទេសកម្ពុជា អ្នកនាង ប្រាសាទ ដាវីន ទោះមិនបានគ្រងម្កុដ ប៉ុន្តែអ្នកនាងបានបំបែកកំណត់ត្រាចូលដល់វគ្គtop ៣០ ក្នុងចំណោមបេក្ខភាពជាង១០០ប្រទេសដែលបានចូលរួម ។
អ្នកនាង ប្រាសាទ ដាវីន បានប្រឹងប្រែង ដោយភាពស្វាហាប់ និងជឿជាក់សម្រាប់ការប្រកួតមួយនេះ ខណៈពេលដែលនាងក៏ទទួលបានការគាំទ្រពីក្រោយដោយមហានជនខ្មែរផងដែរ ។
ជាក់ស្តែងតាមរយៈការបោះឆ្នោតដោយមានការជួយជ្រំជ្រែង និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជានោះ ប្រាសាទ ដាវីន អាចឈ្នះ Top 2 Voice for Change នៃកម្មវិធី Miss Universe 2024 ផងដែរ ។ ទោះជាយ៉ាងណាបើទោះមិនមែនជ័យជំនះឈានជើងទៅវគ្គចុងក្រោយក៏ដោយ ប៉ុន្តែប្រាសាទ ដាវីន បានធ្វើអោយទស្សននិកកម្ពុជា មានមោទនភាព ក្នុងពេលដែលនាងជាបេក្ខដំបូងដែលអាចបំបែកកំណត់ត្រាកម្ពុជា ដែលអាចដល់វគ្គTop នៃកម្មវិធី Miss Universe ។
ការឈានជើងចូលដល់វគ្គ Top នេះផងដែរ ក៏ជាការបង្ហាញអោយពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ហើយមានបេក្ខភាពរបស់ខ្លួនដែលមានសមត្ថភាពអាចប្រកួតប្រជែង ក្នុងចំណោមបេក្ខភាពជាង១០០ប្រទេស ។ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ និងក្រោយទទួលបានការបោះឆ្នោត ប្រាសាទ ដាវីន ក៏បានបញ្ចេញវីដេអូខ្លីមួយលើបណ្តាញសង្គមថា នាងមិននឹកស្មានមានបងប្អូនប្រជាជនខ្មែរយើងជាច្រើនបានជួយបោះឆ្នោតដល់រូបនាងឡើយ ដែលធ្វើឲ្យនាងមានការរំភើបចិត្តយ៉ាងខ្លាំង ។
បេក្ខភាពរូបនេះបាននិយាយទាំងអួលដើមករថា កម្លាំងរួមសាមគ្គីមួយនេះ គឺពិតជាអស្ចារ្យមែនទែន ហើយនាងមិនស្មានដល់ថ្នាក់នេះឡើយ ក្នុងពេលដែលនាងពិតជាអរគុណយ៉ាងខ្លាំងសម្រាប់ការជួយមួយនេះ ។ នាងបញ្ជាក់ថា ប្រជាជនកម្ពុជា អ្នកពិតជាអស្ចារ្យណាស់ កម្លាំងសាមគ្គីរបស់មហាគ្រួសារខ្មែរពិតជាខ្លាំងក្លា ពិតជាមានអត្ថន័យខ្លាំងណាស់ អរគុណបងប្អូនដែលតែងតែនៅក្បែរ និងបន្តជ្រោមជ្រែងរហូតមកប្រទេសយើងតូច ប៉ុន្តែយើងបានបង្ហាញពីកម្លាំងរួមសាមគ្គីគ្នាដោយមិនចាញ់ប្រទេសគេនោះទេ ។
អ្នកនាង ប្រាសាទ ដាវីន បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅចូលរួមប្រកួតកម្មវិធី Miss Universe 2024 នៅប្រទេសម៉ិចស៊ី កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ តាមច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។
មុនការចាកចេញបវរកញ្ញាតំណាងជាតិកម្ពុជារូបនេះក៏បានឱ្យដឹងពីការត្រៀមខ្លួនផ្សេងៗរួមទាំងភាពជឿជាក់ឆ្ពោះទៅការបើកទ្វារប្រវត្តិសាស្ត្រនាំកម្ពុជាចូលទៅក្នុងវគ្គ Top ចុងក្រោយនៃការប្រកួតបវរកញ្ញាធំជាងគេបង្អស់លើពិភពលោក ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួត Miss Universe 2024 នេះ ម្ចាស់ម្កុដបានទៅលើបេក្ខភាពមកពីប្រទេសដាណឺម៉ាក លំដាប់រងទី១ បានទៅលើបេក្ខភាពមកពីប្រទេសនីហ្ស៊េរីយ៉ា និងលំដាប់រងទី២ បានទៅម្ចាស់ផ្ទះម៉ិចស៊ីចកូ ៕
ចែករំលែកព័តមាននេះ