ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាសម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេសដោយឯកច្ឆន្ទ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​បាន​សម្រេច​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ចំពោះ​ឯកឧត្តម ប្រាក់ សុ​ខុន ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហប្រតិបត្តិការ​និង​អន្តរជាតិ​ជា​ថ្មី និង​ឯកឧត្តម សុខ ចិ​ន្ថា​សោភា…

រាជធានី​ភ្នំពេញ ៖ សមាជិក​រដ្ឋសភា​បាន​សម្រេច​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត ចំពោះ​ឯកឧត្តម ប្រាក់ សុ​ខុន ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហប្រតិបត្តិការ​និង​អន្តរជាតិ​ជា​ថ្មី និង​ឯកឧត្តម សុខ ចិ​ន្ថា​សោភា ជា​ឧបនាយករដ្ឋមន្ត្រី​ដោយ​ឯកច្ឆ​ន្ទ ដោយ​សំឡេង​១១២ ។

ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ក្នុង សម័យប្រជុំ​ពេញអង្គ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី​ប្រធានរដ្ឋសភា ដោយ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា ចំនួន​១១២​រូប ។ នៅ​ព្រឹក​នេះ​ដែរ រដ្ឋសភា​ក៏​ពិភាក្សា​លើ​របៀបវារៈ​មួយ​ចំនួន​ទៀត​មាន ៖ -​ការ​ពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើ​សុំ​កែសម្រួល​ចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​- វៀតណាម ។

-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ។ -​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ