ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ត្រលប់​មក​ពី​ទិញ​បារី​ជក់​ដល់​ខ្ទម​បាត់​ប្រពន្ធ ពេល​ដើរ​រក​ឃើញ​នៅ​ក្នុង​ទឹក​រណ្ដៅ​ដី

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រើស​អេ​តម្នាក់ បាន​ទុក​ប្រពន្ធ ដែល​មាន​ជំងឺ​ស​សៃ​ប្រសាទ​ផង និង​ឆ្កួតជ្រូក​ផង ឲ្យ​នៅ​ចាំ​ខ្ទម ដែល​សង់​នៅ​ក្បែរ​មាត់​រណ្ដៅ​ដី ឲ្យ​នៅ​តែ​ម្នាក់ឯង​។ បន្ទាប់​មក…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រើស​អេ​តម្នាក់ បាន​ទុក​ប្រពន្ធ ដែល​មាន​ជំងឺ​ស​សៃ​ប្រសាទ​ផង និង​ឆ្កួតជ្រូក​ផង ឲ្យ​នៅ​ចាំ​ខ្ទម ដែល​សង់​នៅ​ក្បែរ​មាត់​រណ្ដៅ​ដី ឲ្យ​នៅ​តែ​ម្នាក់ឯង​។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រក​ទិញ​បារី​ជក់​នៅ​ក្នុងភូមិ លុះ​ពេល​ត្រលប់​មក​វិញ បាត់​ប្រពន្ធ​ពី​ខ្ទម គាត់​ក៏​បាន​ដើរ​រក ហើយ​ឃើញ​ស្បែកជើង​ប្រពន្ធ​ស្ថិត​នៅ​មាត់​រណ្ដៅ​ដី​ក្បែរ​កន្លែង​ស្នាក់​នៅ ភ្លាម​នោះ​សង្ស័យ​ថា ប្រពន្ធ​លង់ទឹក ក៏​ក្រឡេក​មើលទៅ​ក្នុង​ទឹក ពេល​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ដៃ​ប្រពន្ធ​ចេញពី​ក្នុង​ទឹក​ត្រឹម​.​កដៃ ទើប​ដឹង​ថា ប្រពន្ធ​លង់ទឹក ហើយ​គាត់​ក៏​ចុះ​ទៅ​ស្រង់​ឡើងគោក ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ប៉ុន្តែ​ជា​អកុសល ប្រពន្ធ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

ហេតុការណ៍​នោះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​ចំណុច​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ុ​យ ស្រី​មុំ អាយុ​២៥​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ប្ដី​ឈ្មោះ យ៉ង់ ប្រុ​ញ អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អន្ទង់​នាគ ឃុំ​ស្ដៅ​កូន ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ សព្វថ្ងៃ ស្នាក់​នៅ​មិន​ពិតប្រាកដ ដោយ​ម្ដង​ស្នាក់​នៅ​កន្លែង​នេះ និង​ម្ដង​នៅ​កន្លែង​នោះ ឲ្យ​តែ​មាន​កន្លែង​ទំនេរ គឺ​ពួក​គាត់​ធ្វើ​ខ្ទម ប្រក់​តង់ ស្នាក់​នៅ​ហើយ ។

បើ​តាម​បុរស​ជា​ប្តី បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​និង​ប្រពន្ធ បាន​រៀប​ការ​ជាមួយ​គ្នា ជា​ប្ដី​ប្រពន្ធ រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ អត់​មានកូន​ទេ និង​បាន​ប្រកប​របរ​រើស​អេ​ត​ចាយ ទាំង​២​នាក់ ហើយ​ក្រោយមក​ប្រពន្ធ​គាត់​មាន​ជំងឺ​ស​សៃ​ប្រសាទ និង​ឆ្កួតជ្រូក ដោយ​កន្លង​មក ឧស្សាហ៍​ប្រកាច់​បែកពពុះមាត់​ថែម​ទៀត​ផង ។ ដោយឡែក នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដេក​ឱប​ប្រពន្ធ​តាំងពី​ព្រឹក រហូត​ដល់​វេលា​ល្ងាច ទើប​ទុក​ប្រពន្ធ ឲ្យ​នៅ​ចាំ​ខ្ទម​ស្នាក់​នៅ​ក្បែរ​មាត់​រណ្ដៅ​ដី​កន្លែង​កើតហេតុ​ខាងលើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​រូប​គាត់ បាន​ដើរទៅ​រក​ទិញ​បារី នៅ​ក្នុងភូមិ​ដើម្បី​យក​មក​ជក់ ។

បុរស​នេះ បាន​ប្រាប់​ទៀត​ថា លុះ​ក្រោយ​ពេល​ទិញ​បារី​បាន​ហើយ គាត់​ក៏​បាន​ដើរ​ត្រឡប់​ទៅ​កាន់​ខ្ទម​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់ បាត់​មិនឃើញ​ប្រពន្ធ​នៅ​ក្នុង​ខ្ទម​ឡើយ គាត់​ក៏​បាន​ដើរទៅ​សួរ​អ្នក​ជិតខាង តែ​អត់​មាន​អ្នក​បានដឹង និង​ឃើញ​ឡើយ ក្រោយមក​ទៀត គាត់​ក៏​ដើរ​រក​តាម​មាត់​រណ្ដៅ​ដី ហើយ​បានឃើញ​ស្បែកជើង​ប្រពន្ធ​នៅ​មាត់ទឹក ។ ខណៈនោះ គាត់​មានការ​សង្ស័យ​ថា ប្រពន្ធ​លង់ទឹក គាត់​ក៏​បាន​ក្រឡេក​រក​មើលទៅ​ក្នុង​ទឹក​បន្ត​ទៀត ក៏​ស្រាប់តែ​ឃើញ​ដៃ​ប្រពន្ធ ផុស​ចេញពី​ក្នុង​ទឹក ឯ​ខ្លួន​លិច​បាត់ ទៅ​ក្នុង​ទឹក​ជម្រៅ​ប្រមាណ​ត្រឹម​ចង្កេះ ហើយ​គាត់​ក៏​បាន​ចុះ​ទៅ​ស្រង់​ឡើងគោក ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ប៉ុន្តែ​ប្រពន្ធ​បាន​ដាច់ដង្ហើម​ទៅ​ហើយ ។

សមត្ថកិច្ច បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​មនុស្ស​ស្លា​.​ប់​ក្នុង​ទឹក កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ហើយ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​មាន​វិធានការ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ