ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​សន្យា​ផ្ដល់​ជំនួយ​៤​ពា​ន់​លាន​ដុល្លារ​សម្រាប់​​ប្រទេស​ក្រី​ក្រ​

20 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ លោក​បៃដិន​ប្រកាស​ផ្ដល់​ជំនួយ​ដែល​គិត​ជា​ទឹក​ប្រាក់​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រទេស​ដែល​ក្រី​ក្រ​​ផុត​លេខ​​​នៅ​​លើ​ពិភព​លោក​​។ ការ​ផ្ដល់​ជំនួយ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ​ពិភព​លោក​​​។ នេះ​ជា​ការ​ផ្ដល់​ជំនួយ​ដែល​ច្រើន​​ជាង​កាល​ពី​ឆ្នាំ​២០២១​ទៅទៀត​។ ប៉ុន្តែ​គេ​មិន​ដឹង​ច្បាស់​ថា​តើ​លោក​ត្រាំ​នឹង​គាំទ្រ​គម្រោង​ផ្ដល់​ជំនួយ​នេះ​ដែរ​ឬ​ទេ​។ លោក​បៃដិន​នៅ​សល់​ពេល​ត្រឹម​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន​ហើយ​ ហើយ​ឡើង​បន្ត​វេន​ដោយ​លោក​ត្រាំ​​វិញ​ម្ដង​។ លោក​ត្រាំ​ទើប​តែ​បង្កើត​ស្ថាប័ន​ថ្មី​​មួយ​ឈ្មោះ «​ក្រសួង​រៀប​ចំ​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល​»…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ លោក​បៃដិន​ប្រកាស​ផ្ដល់​ជំនួយ​ដែល​គិត​ជា​ទឹក​ប្រាក់​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ប្រទេស​ដែល​ក្រី​ក្រ​​ផុត​លេខ​​​នៅ​​លើ​ពិភព​លោក​​។ ការ​ផ្ដល់​ជំនួយ​នេះ​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ​ពិភព​លោក​​​។ នេះ​ជា​ការ​ផ្ដល់​ជំនួយ​ដែល​ច្រើន​​ជាង​កាល​ពី​ឆ្នាំ​២០២១​ទៅទៀត​។ ប៉ុន្តែ​គេ​មិន​ដឹង​ច្បាស់​ថា​តើ​លោក​ត្រាំ​នឹង​គាំទ្រ​គម្រោង​ផ្ដល់​ជំនួយ​នេះ​ដែរ​ឬ​ទេ​។

លោក​បៃដិន​នៅ​សល់​ពេល​ត្រឹម​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ​នឹង​​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន​ហើយ​ ហើយ​ឡើង​បន្ត​វេន​ដោយ​លោក​ត្រាំ​​វិញ​ម្ដង​។ លោក​ត្រាំ​ទើប​តែ​បង្កើត​ស្ថាប័ន​ថ្មី​​មួយ​ឈ្មោះ «​ក្រសួង​រៀប​ចំ​ប្រសិទ្ធ​ភាព​រដ្ឋាភិបាល​» ដែល​ដឹក​នាំ​ដោយ​លោក​អ៊ីឡន​ម៉ាស់​។ លោក​ទាំង​២​ប្ដេជ្ញា​ថា​នឹង​ព្យាយាម​កាត់​បន្ថយ​​ការ​ចាយ​ថវិកា​ជាតិ​ខ្ជះ​ខ្ជាយ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​ និង​របៀប​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​របៀប​ធ្វើ​ការ​បែប​ការិយាល័យ​និយម និង​ការ​ប្រកាន់​ច្បាប់​ទម្លាប់​ច្រើន​ពេក​​។

នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ជី​ម្ភៃ​នៃ​​ទី​ក្រុង​រី​អូ​ដឺជេនីរ៉ូ (Rio de Janeiro) លោក​ចូ​ណាថាន់ ហ្វាញ​ណឺ (Jonathan Finer) ជា​ទី​ប្រឹក្សា​រង​សន្តិ​សុខ​ជាតិ​របស់​លោក​បៃដិន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​លោក​បៃដិន​ពិត​ជា​បាន​ប្រកាស​អំពី​គម្រោង​ផ្ដល់​ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជា​ប្រវត្តិ​សាស្ត្រ​ដូច​ខាង​លើ​នេះ​ពិត​ប្រាកដ​មែន​។ លោក​ទី​ប្រឹក្សា​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​លោក​​បៃដិន​ក៏​ត្រៀម​ប្រកាស​អំពី​ការ​ចាប់​ដៃ​គូ​​ជា​លក្ខណៈ​​ទ្វេ​ភាគី​ដើម្បី​ផលិត​ថាម​ពល​ស្អាត​នៅ​ពេល​លោ​កជួប​ថ្នាក់​ដឹក​នាំ​ប្រេស៊ីល​​នៅ​ថ្ងៃ​អង្គារ​​។

មូល​និធិ​របស់​ធនា​គារ​ពិភព​លោក​ដែល​ច្រើន​ផ្ដល់​ប្រាក់​កម្ចី​យក​ការ​ប្រាក់​ទាប​ៗ​ទៅ​ឱ្យ​ប្រទេស​ក្រី​ក្រី​បំផុត​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​ច្រើន​រៀប​ចំ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​​ឡើង​វិញ​រៀង​រាល់​៣​ឆ្នាំ​ម្ដង​។ នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​ពី​ថ្ងៃ​ទី​៥-៦ ខែ​ធ្នូ​ខាង​មុខ​នេះ ធនាគារ​​ពិភព​លោក​​​នឹង​​​រៀប​ចំ​សន្និ​សីទ​ជា​សា​​ធារណៈ​ដើម្បី​និយាយ​អំពី​ការ​ផ្ដល់​ប្រាក់​កម្ចី​នេះ​។​​

លោក​បៃដិន​សន្យា​ផ្ដល់​ជំនួយ​លើក​នេះ​​ច្រើន​ជាង​ឆ្នាំ​២០២១​ចំនួន​៥០០​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​​កំណើន​១៤,៣%​។ នៅ​ពេល​​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ និង​ធនា​គារ​ពិភព​លោក​កាល​ពី​​ខែ​តុលា ​​អេស្ប៉ាញ​សន្យា​ផ្ដល់​វិភាគ​ទាន​កើន​ឡើង​លើស​មុន​៣៧%​។ មាន​ន័យ​ថា​នឹង​ផ្ដល់​ប្រាក់​វិភាគ​ទាន​៤២៣​លាន​ដុល្លារ​ចាក់​បញ្ចូល​ទៅ​ក្នុង​មូល​និធិ​។ រី​ឯ​​ដា​ណឺម៉ាក​សន្យា​កាល​ពី​ខែ​កញ្ញា​ថា​ខ្លួន​ក៏​នឹង​បង្កើន​វិភាគ​ទាន​៤០%​លើស​មុន​ផង​ដែរ​ជា​មួយ​នឹង​ទឹក​ប្រាក់​៤៩២​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ