ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីដង្ហែទូកង«តេជោកែវវិជ័យបារមីចៅសែន» ជ័យលាភីលេខ១ទូទាំងប្រទេស មកកាន់ទឹកដីកំណើតយ៉ាងអធិកអធម

1 ខែ មុន
  • ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើពិធីដង្ហែរក្បួនយ៉ាងភ្លូកទឹកភ្លូកដី អបអរសាទរ ទូក«ង»ឈ្មោះ តេជោកែវវិជ័យបារមីចៅសែន…

ខេត្ត​ពោធិ៍សាត់ ៖ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើពិធីដង្ហែរក្បួនយ៉ាងភ្លូកទឹកភ្លូកដី អបអរសាទរ ទូក«ង»ឈ្មោះ តេជោកែវវិជ័យបារមីចៅសែន ដែលទទួលបានជ័យលាភី លេខ១ ទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ថ្មីៗនេះ។

ក្បួនដង្ហែចាប់ពីក្បាលស្ពានថ្ម ផ្លូវជាតិលេខ៥ តាមផ្លូវលេខ១០១ ដល់មុខសាលាខេត្ត និងបន្តដង្ហែរទៅដល់វត្តកែវវិជ័យ ស្រុកកណ្តៀង ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីព្រះព្រហ្មាភិរ័ត កែវ កន ព្រះមេគណខេត្ត និងជាព្រះចៅអធិការកែវវិជ័យ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គួររំលឹកថា ការប្រណាំងទូក-ង រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ជាលទ្ធផលទូកអុំគូរពិសេស ដែលជាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទូកងឈ្មោះ «តេជោកែវវិជ័យបារមីចៅសែន» ដែលជាទូករបស់ខេត្តពោធិ៍សាត់ និងពីរគ្រឿងទៀតគឺ ទូកឈ្មោះ រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង ទទួលបានចំណាត់ថ្នាក់លេខ៦។ឯទូកឈ្មោះ តេជោសែនជ័យបារមីឃ្លាំងមឿង ទទួលបានចំណាត់ថ្នាក់លេខ២៧។

ទាំងអ្នកដឹកនាំក្រុម ទាំងកីឡាករអុំទូក ក្នុងការធ្វើដំណើរ ការហូបចុក និងស្នាក់នៅរយះពេល០៦ថ្ងៃ បានការឧបត្ថម្ភពីលោក កែវ រតនៈ លោក ខូយ រីដា និងលោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុនទ្រីភាពគ្រុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ