ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចាប់ខ្លួន​ក្រុមបងធំ​ រហស្សនាម​ដើម​ពោធិ៍ (DP) ក្រោយ​ដេញ​កា.ប់​យុវជន​២​នាក់​ ស្លា.ប់​ម្នាក់ ​របួសធ្ងន់​ម្នាក់

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបងធំ រហស្សនាម ដើម​ពោធិ៍ ហៅ​កាត់​ជា​អក្សរ​អង់គ្លេស (DP) ដែល​កន្លង​មក តែងតែ​បង្ក​ហិ​.​ង្សា​ទៅ​លើ​អ្នក​ដទៃ​ជា​ញឹកញាប់​នោះ ស្រាប់តែ​នៅ​យប់​ថ្ងៃ​បុណ្យអុំទូក…

រាជធានី​ភ្នំពេញ ៖ ក្រុមបងធំ រហស្សនាម ដើម​ពោធិ៍ ហៅ​កាត់​ជា​អក្សរ​អង់គ្លេស (DP) ដែល​កន្លង​មក តែងតែ​បង្ក​ហិ​.​ង្សា​ទៅ​លើ​អ្នក​ដទៃ​ជា​ញឹកញាប់​នោះ ស្រាប់តែ​នៅ​យប់​ថ្ងៃ​បុណ្យអុំទូក ថ្ងៃ​បង្ហើយ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ច្រើន​គ្រឿង ដេញ​កាប់​ទៅ​លើ​យុវជន ២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ឌុ​ប​គ្នា​តាម​ផ្លូវ ពេល​នោះ​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ ហើយ​ជិះ​ម៉ូតូ​រត់​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​របួសធ្ងន់​ម្នាក់ ហើយ​ក្រុមបងធំ​ខាងលើ​នោះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់ ។

បន្ទាប់​មក កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​វេលា​ម៉ោង​ប្រមាណ​៤​ល្ងាច​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុមបងធំ​នោះ​បាន​ចំនួន​១៥​នាក់ នៅ​ក្នុងភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមបងធំ ដែល​តែង​បង្ក​អសន្តិសុខ ប្រើ​ហិ​.​ង្សា​លើ​អ្នក​ដទៃ​ខាងលើ​នោះ ត្រូវ​ឃាត់​បាន​ចំនួន​១៥​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​ដកហូត​បាន​ម៉ូតូ​០៨​គ្រឿង ហើយ​នៅ​ពុំ​ទាន់ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ទើបតែ​ឃាត់ខ្លួន​បាន នៅ​ពុំ​ទាន់​បាន​សាកសួរ​នៅឡើយ ប៉ុន្តែ​ក្រុម​នេះ មាន​រហស្សនាម​ថា ដើម​ពោធិ៍ និង​ហៅ​កាត់​ជា​អក្សរ​អង់គ្លេស​ថា (DP) ដែល​មាន​មេក្រុម​ម្នាក់​ឈ្មោះ​ហៅ​ក្រៅ​ថា អា​ម៉ា​ប់ មាន​ទីលំនៅ​ជិត​ខ្លោងទ្វារវត្ត​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា អំពើ​ហិ​.​ង្សា ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា​.​ប់ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រូវ​និង​យប់​ថ្ងៃ​បុណ្យអុំទូក​បង្ហើយ ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក ទី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដោយនៅ​វេលា​យប់​នោះ ក្រុមបងធំ​ដើម​ពោធិ៍​នេះ បាន​ជិះ​ម៉ូតូ​ច្រើន​គ្រឿង ដេញ​កាប់​ទៅ​លើ​យុវជន ២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក Honda Zoomer-X ១​គ្រឿង ហើយដោយ​ភ័យ​ពេក ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​រត់ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង បណ្ដាល​ស្លា​.​ប់ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​តែ​ម្ដង ។

សមត្ថកិច្ច​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ក្រោយ​បង្ក​ឲ្យ​ជន​រង​គ្រោះ​ស្លា​.​ប់ និង​របួស​រួច ក្រុមបងធំ​ទាំងនោះ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់ ហើយ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ។ ក្រោយមក ក៏​កំណត់​បាន​មុខសញ្ញា​ក្រុម​ជន​ដៃដល់​បាន គឺ​ក្រុមបងធំ​ដើម​ពោធិ៍​(DP)​នេះ ទើប​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​តែ​ម្ដង រួច​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ