មិនខ្វល់ថា យើងធ្វើអ្វីគ្រប់យ៉ាងដើម្បីថែរក្សារាងកាយឡើយ យើងច្រើនតែត្រូវប្រឈមនឹងបញ្ហាសុខភាពជាច្រើនពីចំណីអាហារ បរិដ្ឋានជុំវិញខ្លួន ស្ត្រេស និងអ្វីផ្សេងៗទៀត ។ បញ្ហាមួយដែលប៉ះពាល់មនុស្សច្រើននោះគឺ ជំងឺតម្រងនោម ដែលវាសឹងត្រូវបានគេដឹងយូរណាស់ទៅហើយ។ តម្រងនោមនុស្សយើងគឺជាសរីរាង្គតែមួយគត់ដែលមាននាទីច្រោះជាតិពុលពីក្នុងឈាម និងក្នុងខ្លួន។
ទឹកផ្លែក្រេនបឺរី
បើសិនជាអ្នកកំពុងតែពិនិត្យរកមើលមធ្យោបាយលាងសម្អាតតម្រងនោមតាមបែបធ្មជាតិ ការញ៉ាំទឹកផ្លែក្រេនបឺរីគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការកំចាត់ជាតិពុលបាន ហើយក៏ប្រហែលជាអាចជួយបង្ការការខូចខាតរបស់តម្រងនោមបានទៀត។ ទឹកផ្លែក្រេនបឺរីអាចជួយព្យាបាលបញ្ហានៅក្នុងតម្រងនោមច្រើនប្រភេទខុសៗគ្នា ដោយសារតែវាទៅបញ្ចេញបាក់តេរីដែលលូតលាស់ក្នុងបង្ហួរនោមផង និងប្លោកនោមផង។
ទឹក
រឿងនេះប្រហែលជាមធ្យោបាយបែបធម្មជាតិដ៏ល្អបំផុតសម្រាប់បញ្ហាតម្រងនោម ឬបង្ការបញ្ហាតម្រងនោម។ អ្នកប្រហែលជាគិតថា ទឹកមិនមានប្រសិទ្ធភាពទៅលើតម្រងនោមទេ តែអ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលរកឃើញថា អ្នកមិនបានញ៉ាំទឹកច្រើន។ បញ្ហាដែលយើងច្រើនតែប្រឈមមុខនោះគឺថា យើងមិនសូវបានញ៉ាំទឹកច្រើនពី ៦ ទៅ៨កែវក្នុងមួយថ្ងៃដើម្បីឲ្យតម្រងនោមធ្វើការបានល្អឡើយ។ បើសិនជាអ្នកចង់ការពារតម្រងនោម យកល្អគួរតែព្យាយាមញ៉ាំទឹកច្រើនជារៀងរាល់ថ្ងៃ។
ទឹកក្រូចឆ្មា ទឹកខ្មេះផ្លែប៉ោម និងប្រេងអូលីវ
មធ្យោបាយផ្សេងមួយទៀតក្នុងការទម្លាក់គ្រួសក្នុងតម្រងនោមគឺញ៉ាំទឹកក្រូចឆ្មា។ អ្នកខ្លះនិយាយថា អ្នកគួរតែបន្ថែមប្រេងអូលីវទៅក្នុងទឹកក្រូចឆ្មានោះដើម្បីជួយឲ្យគ្រួសក្នុងតម្រងនោមកាន់តែតូចៗទៅ ទើបអាចចេញមកក្រៅបានកាន់តែស្រួល។ ប៉ុន្តែរឿងនេះហាក់បីដូចជាត្រូវបានមនុស្សជាច្រើនប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមជំនួសវិញ នៅពេលនិយាយដល់ការព្យាបាលគ្រួសក្នុងតម្រងនោម។ ដើម្បីបង្កើតជាសូលុយស្យុងនេះបាន ចូរផ្សំគ្នាជាមួយនឹងទឹកក្រូចឆ្មា និងប្រេងអូលីវ ហើយញ៉ាំវាតែម្តងទៅ។ ចូរញ៉ាទឹកធម្មតាបន្ថែមក្រោយទៀត។ ចូរងរចាំ ៣០នាទី ចូរលាយទឹកក្រូចឆ្មាមួយចំហៀងជាមួយនឹងទឹក០.៣៥មីលីលីត្រ និងដាក់ទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាផង។
ទឹកបន្លែ
ទឹកប្រភេទនេះគឺផ្សំគ្នាដោយបន្លែពណ៌បៃតងជាច្រើនប្រភេទចូលគ្នា។ ហេតុផលមួយដែលអ្នកគួរតែបញ្ចូលភេសជ្ជៈមួយនេះទៅក្នុងរបបអាហារដែរ ជាពិសេសពេលដែលអ្នកកំពុងតែព្យាយាមសម្អាតតម្រងនោមនោះគឺថា វាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដែលអាចច្រោះជាតិពុលពីក្នុងរាងកាយ និងលាងសម្អាតរាល់ការស្ទះទាំងឡាយក្នុងតម្រងនោមទៀត។ យកល្អគួរតែជ្រើសរើស ឃិនឆាយ ស្ពៃក្តោប ត្រសក់ សាឡាត់ និងការ៉ុតកិនចូលគ្នាទៅ៕
ចែករំលែកព័តមាននេះ