ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីតាមីន A, B, C, D, E និង K មានក្នុងបន្លែផ្លែ​ឈើ​ណាខ្លះ និងដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់សុខភាព?

7 ម៉ោង មុន

មីក្រូ​ជីវជាតិ គឺជា​តម្រូវការ​ដ៏​សំខាន់​សម្រាប់​មុខងារ​ជា​ច្រើន​របស់​រាង​កាយ ។ ក្រុម​មីក្រូ​ជីវជាតិ​ដ៏​ធំ​នោះ​មាន​ដូច​ជា វីតាមីន និង​ជាតិ​រ៉ែ​តែ​ម្តង ។ ជាតិ​រ៉ែ​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​លូតលាស់ សុខភាព​ឆ្អឹង តុល្យភាព​ជាតិ​ទឹក…

មីក្រូ​ជីវជាតិ គឺជា​តម្រូវការ​ដ៏​សំខាន់​សម្រាប់​មុខងារ​ជា​ច្រើន​របស់​រាង​កាយ ។ ក្រុម​មីក្រូ​ជីវជាតិ​ដ៏​ធំ​នោះ​មាន​ដូច​ជា វីតាមីន និង​ជាតិ​រ៉ែ​តែ​ម្តង ។ ជាតិ​រ៉ែ​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​លូតលាស់ សុខភាព​ឆ្អឹង តុល្យភាព​ជាតិ​ទឹក និង​ដំណើរ​ការណ៍​ផ្សេង​ៗ​ទៀត ខណៈ​ពេល​ដែល​វីតាមីន​ជា​តម្រូវការ​សម្រាប់​បង្កើត​ថាមពល ប្រព័ន្ធ​ភាពស៊ាំ កំណក​ឈាម​។​ល​។

យើង​ទទួល​បាន​មីក្រូ​ជីវជាតិ​ទាំងនេះ ពី​ចំណីអាហារ​ដែល​យើង​ញ៉ាំ ។ អាហារ​ខុស​ៗ​គ្នា​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ខុស​ៗ​គ្នា​ដែរ​ហើយ​ក៏​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ផ្សេង​ៗ​គ្នា​ទៀត ។ យ៉ាងណាមិញ វីតាមីន ត្រូវ​បាន​គេ​បែងចែក​ជា​ពីរ​ភេទ ដោយ​មួយ​ជា​វីតាមីន រលាយ​ក្នុង​ខ្លាញ់​មាន​ដូច​ជា វីតាមីន A, D, E និង K និង​វីតាមីន​រលាយ​ក្នុង​ទឹក​មាន​ដូច​ជា​វីតាមីន B និង C​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​វីតាមីន​ទាំង​អស់នេះ​៖

វីតាមីន A
វីតាមីន​មួយ​នេះ​មាន​ក្នុង​អាហារ​ជា​ច្រើន​ដូច​ជា ស៊ុត​ផ្នែក​ពណ៌​លឿង បឺ​រ ក្រែ​ម​ជា​។​ល​។ ដែល​វា​មិនមែន​ជា​ប្រភព​ផ្ទាល់​នៃ​វីតាមីន​នេះ​ឡើយ តែ​សារធាតុ Carotene ក្នុង​អាហារ​ទាំងនេះ​នឹង​បំ​លែង​ទៅ​ជា​វីតាមីន A បន្តិច​ម្តង​ៗ​នៅ​ពេល​យើង​ទទួលទាន​វា​។ មុខងារ​សំខាន់​ៗ​នៃ​វីតាមីន A មាន​ដូច​ជា ការ​លូតលាស់​ឆ្អឹង ការ​ធំធាត់ ការ​មើលឃើញ ការ​បន្ត​ពូជ ការ​ធំធាត់ និង​រក្សា​ជាលិកា​ស្បែក​។​ល​។ វីតាមីន A ក៏​សំខាន់​សម្រាប់​កុមារ​លូតលាស់ និង​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ដែរ​។

វីតាមីន D
មនុស្ស​ភាគច្រើន​ដឹង​រួច​ហើយ​ថា វីតាមីន D ទទួលខុសត្រូវ​សម្រាប់​ការ​លូតលាស់​ឆ្អឹង និង​ធ្មេញ​រឹង​មាំ​។ វីតាមីន D ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​សំយោគ​ជាតិ​រ៉ែ​កាលស្យូម និង​ផូស្វ័រ​ក្នុង​រាង​កាយ ដែល​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ ត្រី​សម្បូរ​ខ្លាញ់ ពន្លឺព្រះអាទិត្យ ស៊ុត​ផ្នែក​កណ្តាល គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន D ។

វីតាមីន E
វីតាមីន​មួយ​នេះ​គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ ហើយ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ថែរក្សា​យើង​ឲ្យ​មាន​សុខភាព​ល្អ​។ រ៉ា​ឌី​កាល​សេរី​អាច​បង្ក​គ្រោះថ្នាក់​ដល់​កោសិកា ជាលិកា និង​សរីរាង្គ តែ​វីតាមីន E អាច​ជួយ​លុប​បំពា​ត់​រ៉ា​ឌី​កាល​សេរី​ចេញពី​រាង​កាយ​បាន​។ វា​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ច្រោះ​ជាតិពុល​ពី​ក្នុង​រាង​កាយ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ វីតាមីន E ត្រូវ​បាន​គេ​រក​ឃើញ​ភាគច្រើន​ក្នុង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដូច​ជា ផ្លែ​ប័​រ គ្រាប់​ធញ្ញជាតិ ប្រេង និង​បន្លែ​ពណ៌​បៃតង​ផង​ដែរ​។

វីតាមីន K
វីតាមីន K មិន​ត្រូវ​បាន​គេ​យកចិត្តទុកដាក់​និយាយ​អំពី​វា​ច្រើន​ឡើយ​ទោះបីជា​វា​មាន​នាទី​សំខាន់​ៗ​ក្នុង​ខ្លួន​មនុស្ស​យើង​ច្រើន​ក៏​ដោយ​។ វីតាមីន K គឺជា​ប្រភេទ​វីតាមីន​រលាយ​ក្នុង​ខ្លាញ់​។ វា​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ឈាមកក ផ្តល់​ការ​រំលាយ​អាហារ​សម្រាប់​ឆ្អឹង និង​សម្រួល​ដល់​កម្រិត​ជាតិ​កាលស្យូម​ក្នុង​ឆ្អឹង​ផង​។ បន្លែ​ពណ៌​បៃតង​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន K​។

វីតាមីន B
វីតាមីន​នេះ​គឺជា​ក្រុម​វិ​តា​មីន​មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​រាង​កាយ ព្រោះ​វា​ទទួលខុសត្រូវ​សម្រាប់​ធានា​ថា កោសិកា​ជា​ច្រើន​ក្នុង​រាង​កាយ​កំពុង​តែ​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធភាព​។ វីតាមីន B គឺជា​តម្រូវការ​សម្រាប់​ការ​រំលាយ​អាហារ និង​បំ​លែង​អាហារ​ទៅ​ជា​ថាមពល ដើម្បី​បង្កើត​កោសិកា​ថ្មី រក្សា​សុខភាព​កោសិកា មុខងារ​ខួរក្បាល​កាន់តែ​ល្អ និង​ជាលិកា​រាង​កាយ​ផ្សេង​ៗ​ទៀត​។

វីតាមីន C
វីតាមីន C សំខាន់​សម្រាប់​ការ​ជួសជុល និង​លូតលាស់​របស់​កោសិកា និង​ជាលិកា​របស់​រាង​កាយ​។ វា​ក៏​ដើរតួ​នាទី​សំខាន់​មួយ​ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ភាពស៊ាំ​។ ផ្លែ​ឈើ​ជូរ​ៗ និង​បន្លែ​ដូច​ជា ម្ទេស​ប្លោក​គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន C ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ