ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ និង​គ្រហស្ថ ជុំ​គ្នា​ឆាន់​ស្រា និងចាក់​ភ្លេង​​ក្នុង​ព្រៃ​កណ្ដាល​អា​ធ្រា​ត្រ ត្រូវ​អស់លក្ខណ៍

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ព្រះសង្ឃ និង​គ្រហស្ថ សរុប​ចំនួន​៧​អង្គ​-​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ​ធ្វើការ​ចាប់ខ្លួន ខណៈ​ដែល​កំពុង​តែ​ប្រមូល​ម្តុំ​គ្នា​ផឹកស្រា ក្លែម​សាច់…

ខេត្តកំពង់ស្ពឺ​ ៖ ព្រះសង្ឃ និង​គ្រហស្ថ សរុប​ចំនួន​៧​អង្គ​-​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច​ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ​ធ្វើការ​ចាប់ខ្លួន ខណៈ​ដែល​កំពុង​តែ​ប្រមូល​ម្តុំ​គ្នា​ផឹកស្រា ក្លែម​សាច់ និង​ចាក់​ធុងបាស់​កំសាន្ត ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​អកអំបុក ឈាន​ដល់​រំលង​អាធា​ត្រ​ចូល ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្នុង​ព្រៃ ក្នុង​ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ព្រះសង្ឃ និង​គ្រហស្ថ​ទាំង​៧​អង្គ​-​នាក់​ខាងលើ​នេះ ដោយ​ទទួល​បាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ក្រុម​ក្មេង​ទំនើង​នាំ​គ្នា​ផឹក​សុ​ី នៅ​ចំណុច​ព្រៃ​ពនរ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ មាន​ចាក់​ធុងបាស់​កងរំពង ផ្អេ​ី​លអ​ស់អា​រុក្ខ​អារក្សអ្នកតា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​នគរបាល​ដែល​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​តែ​ម្តង​។

និង​ដោយ​មានការ​ចង្អុល​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ដឹកនាំ​កំលាំង​ចុះ​ឡោម​ព័ទ្ធ​ចាប់ខ្លួន ស​ង្ឃ និង គ្រហស្ថ​បក្ខពួក​ប្រមាណ​៧​នាក់ ព្រមទាំង​ដកហូត​បាន ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ​។

មន្ត្រី​នគរបាល​បាន​បន្ត​ថា ម៉ូតូ​ដែល​ដកហូត​បាន​ទី​១.​ម៉ាក​Nex ពណ៌ សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ​កណ្តាល 1AD.6713 ទី​២.​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1H.9956 និង​ទី​៣.​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1W.4614 ទូរស័ព្ទ​ដៃ​ចំនួន​៧ គ្រឿង power bang៣​គ្រឿង កាបូប​លុយ​២ លុយ​៥​មុ​ឺ​ន​រៀល បារី​២​កញ្ចប់ ដែក​កះ ៣ បៀ ១​ហ៊ូ កំ​រ៉ា​ល​១ និង​ធុង​ទឹកកក ០១​។

មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ក្រុម​ក្មេង​ទំនើង​និង​ព្រះសង្ឃ​ដែល​ប្រព្រឹត្ដ​ខុស​វិន័យ​ព្រះពុទ្ធ​សាសនា​នាំ​​គ្នា​​ផឹកស្រា​ក្នុង​ព្រៃ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បង្ក្រាប​បញ្ជូន​ទៅ​ការិយាល័យ​ធម្មការ​ស្រុក​ចាត់ការ​តាម​ធម៌​វិន័យ​៖
ទី​១- អតីត​សង្ឃ ឈ្មោះ ប៉ា​ង គឹ​ម​ឈៀង ១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំបោរ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ទី​២-​អតីត​សង្ឃ ឈ្មោះ សយ សុភ​ក្ភ្រា ២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំបោរ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ទី​៣-​អតីត​សង្ឃ ឈ្មោះ ម៉ុ​ន វិ​ច្ឆ័​យ ២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំបោរ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ។​

ហើយ​ក្រុម​បក្ខពួក​របស់​ព្រះសង្ឃខាងលើរួមមាន ទី​១-​ឈ្មោះ​ហុង សៀវ​ជា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំ​ប៉ោះ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ បច្ចុប្បន្ន​រៀន​នៅ​វិទ្យាល័យ​ប៊ុ​ន​រា​នី​ហ៊ុន​សែន ចាន់​ថ្នាល​(​កូនសិស្សលោក​) ទី​២-ឈ្មោះ ខុន ខុ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស់​នៅ​ភូមិ​ត្រពាំង​កំ​ប៉ោះ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ បច្ចុប្បន្ន​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលាឯកជនមួយកន្លែង​ ទី​៣-​ឈ្មោះ​ហ៊ូ កញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ព្នាយ ស្រុក​សំរោង​ទង បច្ចុប្បន្ន​រៀន​នៅ​វិទ្យាល័យ​ប៊ុ​ន​រា​នី​ហ៊ុន​សែន ចាន់​ថ្នាល​(​កូនសិស្សលោក​) និង​ទី​៤-​ឈ្មោះ​មាស ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កំ​ប៉ោះ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ បច្ចុប្បន្ន​ធ្វើជា​ CEO នៅ​គ្រឹះស្ថាន​​មួយកន្លែង ក្នុងខេត្ត​​កំពង់ស្ពឺ ។

ក្រោយ​ឃាត់ខ្លួន​ព្រះសង្ឃ និង​គ្រហស្ថ​សរុប​៧​អង្គ​-​នាក់​រួច​មក សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ធម្មការ​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​ផ្សឹក និង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ធ្វើការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កូនក្មួយ​ទាំងអស់ ពិសេស​ពុទ្ធបរិស័ទ លោកតា លោកយាយ មារ មីង មេត្តា​កុំ​លេ​ី​ក​យក​បញ្ហា​នេះ​មក​ទម្លាក់​រួម​លេ​ី​ព្រះពុទ្ធ​សាសនា​របស់​យើង​ នេះ​ជា​ទ​ង្វើ​ពួក​ទមិឡ​មួយ​ក្ដាប់​តូច​តែ​ប៉ុណ្ណោះ ដែល​កំពុង​តែ​បំផ្លាញ​សាសនា​របស់​យើង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ