ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រណាំង​ទូក.ង​ខ្នាត​តូច​កណ្តាល​ក្រុង​សែន​មនោ​​រម្យ ជាព្រឹត្តិការណ៍​​​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​មណ្ឌលគិរី

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តមណ្ឌលគិរី គឺ​ការ​ប្រណាំង​ទូកង​ខ្នាត​តូច​កណ្តាល​ក្រុង​សែន​មនោ​រម្យ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រហូត​ជាង​មួយ​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១ ​នៃ​ពិធីបុណ្យ​អុំទូក ដែល​ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ និង​រី​ស៊​ត​ក្នុង​ខេត្ត​មិន​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវ…

ខេត្តមណ្ឌលគិរី ៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តមណ្ឌលគិរី គឺ​ការ​ប្រណាំង​ទូកង​ខ្នាត​តូច​កណ្តាល​ក្រុង​សែន​មនោ​រម្យ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រហូត​ជាង​មួយ​ម៉ឺន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១ ​នៃ​ពិធីបុណ្យ​អុំទូក ដែល​ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ និង​រី​ស៊​ត​ក្នុង​ខេត្ត​មិន​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវ ការ​។

ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី​មាន​ប្រសា​ស​ន៏​ថា នេះ​អាច​ចាត់​ទុក​ថា ជា​ប្រវត្តិ សាស្ត្រ​ហើយ​ដែល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក ដ្បិត​ទីរួមខេត្ត​មួយ​នេះ​មាន​តែ​ភ្នំ និង​អូរ​តូច​ៗ​គ្មាន​ប្រភព​ទឹកធំ​សម្រាប់​ប្រារ​ព្ឋ​ពិធី​អុំទូក​ដូច​បណ្តាល​ខេត្ត​នានា​ឡើយ​។​

ឯកឧត្តមអភិបាលខេត្ត​បន្ត​ថា ក្រោយ​រដ្ឋបាល​ខេត្ត​រៀបចំ​ និង​កសាង​ទំនប់​ទឹក​សែន​សុខដុម​បាន​ល្អ​ស្អាត អាជ្ញាធរ​អាច​មាន​ល​ទ្ឋ​ភាព​រៀបចំ​ពិធី​ប្រណាំងទូក​ខ្នាត​តូច ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេចរ​ណ៏ ជា​ពិសេស​គឺ​អាច​ឲ្យ​ប្រជាពលរដ្ឋ​លំហែ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​។​មិន​ត្រឹម​មាន​ពិធីបុណ្យ​អុំទូក​ទេ អាជ្ញាធរ​បាន​រៀបចំ ប្រទីប​បណ្តែត​លម្អ​លើ​ផ្ទៃ​ទឹក​ដ៏​ស្រស់​ស្អាត និង​មានការ​តាំងពិព័រណ៍ ការ​ប្រគុំ​តន្ត្រី​នៅ​សួនច្បារ​ដំរី​ដែក និង​បាញ់​កាំជ្រួច​ផង​ដែរ​។

យោង​តាម​ប្រភព​ក្រៅផ្លូវការ​ដែល​ម្ចាស់ផ្ទះ​សំណាក់​បាន​ប្រាប់​កោះសន្តិភាព​ថា ភ្ញៀវ​បាន​កក់​បន្ទប់​ស្នាក់​នៅ​ពេញ​គ្មាន​សល់ ហើយ​ភ្ញៀវ​ខ្លះ​បាន​ស្នើរ​សុំ​បោះ​តង់​ក្នុង​បរិវេណ​រី​ស៊​ត​មួយ​ចំនួន​ដើម្បី​មាន​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះ​អាសន្ន ហើយ​ភ្ញៀវ​ខ្លះ​ទៀត​បាន​ស្នាក់​នៅផ្ទះ​អ្នក​ភូមិ ឬ​ផ្ទះ​សាច់ញាតិ ដ្បិត​គ្រប់​សេវាកម្ម​ស្នាក់​នៅ​បាន​ពេញ​ណែន​។

ចំណែក​លោក ស៊ា​ង សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​មួយ​នៃ​ពិធីបុណ្យ​អុំទូក​ខេត្តមណ្ឌលគិរី ស្រូប​បាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៤ ២០១​នាក់ ដែល​បាន​ជម្រុញ​ចលនា​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​បាន​មួយ​កម្រិត​ ។​ លោក​ប្រធាន​មន្ទីរ​បន្ត​ថា សម្រាប់​ការ​ស្នាក់​អាស្រ័យ​បាន​គ្រប់គ្រាន់ គ្រប់​បន្ទប់ ទាំង​សណ្ឋាគារ រី​ស៊​ត ម៉ូ​តែ​ល និង​ផ្ទះសំណាក់ ពេញ​ទាំងអស់ ។

សម្រាប់​ខេត្តមណ្ឌលគិរី​ខេត្តមណ្ឌលគិរី មាន​តំបន់​ទេសចរណ៍​សរុប​ចំនួន ១០៦​កន្លែង ក្នុង​នោះ​តំបន់​ទេសចរណ៍ វប្បធម៌​-​ប្រវត្តិសាស្ត្រ​ចំនួន​០៥ កន្លែង ភ្នំ​ដោះ​ក្រមុំ ភ្នំ​ក្រោល ភ្នំ​លុ​ប្រាណ ភ្នំ​ណា​ម​លៀរ និង​ព្រះរាជ​ដំណាក់ ។ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​-​អេកូ​ទេសចរណ៍​ចំនួន​៩៨​កន្លែង និង​រមណីយ​កែ​ច្នៃ​ចំនួន​០៣​កន្លែង​។

លោក ស៊ា​ង សឿ​ន បន្ត​ថា ក្រៅពី​នេះ​ខេត្តមណ្ឌលគិរី​ក៏​នៅ​មាន​តំបន់​ដែនជម្រកសត្វព្រៃ​មាន​ចំនួន​០៥​កន្លែង ដែល​តំបន់​ទាំងនេះ​មាន​វត្តមាន​ប្រភេទ​សត្វ​ធំ​ៗ​សម្រាប់​ទស្សនា ព្រៃស្រោង បឹង និង​ទឹកជ្រោះ​ជា​ច្រើន​ភាព​សម្បូរ​បែប​នៃ​វប្បធម៌ ប្រភេទ​សត្វ​កម្រដែល​ជា​សក្តានុពល​អភិវឌ្ឍ​អេកូ​ទេស ចរណ៍​។ លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៏​បាន​បញ្ជាក់​ថា សេវាកម្ម​ទេសចរណ៍​ខេត្តមណ្ឌលគិរី​មាន​២២០​កន្លែង ស្មើ​និង ២ ១៤២​បន្ទប់ សម្រាប់​ទទួល​ស្វា​គម​ន៏​ភ្ញៀវ​ទេសចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ