ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ស្រស់​ស្អាត នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មានការ​តុបតែង​កែ​លម្អ​រួចរាល់ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​នៅ​រាជធានី​ភ្នំពេញ ដ៏​ស្រស់បំព្រង និង​មានការ​រៀបចំ​យ៉ាង​ស្អាត មាន​សោភ័ណ​ភាព​គួរ​ឱ្យ​គយគន់ សម្រាប់​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក…

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​នៅ​រាជធានី​ភ្នំពេញ ដ៏​ស្រស់បំព្រង និង​មានការ​រៀបចំ​យ៉ាង​ស្អាត មាន​សោភ័ណ​ភាព​គួរ​ឱ្យ​គយគន់ សម្រាប់​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា ថ្ងៃ​ទី​១៤-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ទទួល​អំណរ​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១៤ ១៥ ១៦ វិច្ឆិកា​នេះ ។

ការ​រៀបចំ​កែ​លម្អ​សោ​ភណ្ឌ​ភាព បរិស្ថាន​ទីក្រុង ក៏​ដូច​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ ត្រូវ​បាន​ពង្រឹង និង​រៀបចំ​យ៉ាង​ស្រស់​ស្អាត​រង​ចាំ​ទទួល​ស្វា​គម​ន៏ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​មក​លេង​កំសាន្ត ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក ខាង​មុខ​នេះ​។ ការ​រៀបចំ​កែ​លម្អ សោ​ភណ្ឌ​ភាព​ទីក្រុង​នា​ពេល​នេះ គឺជា​ការ​រួមចំណែក​រក្សា​ប្រពៃណី​ទំនៀមទំលាប់​ជាតិ ដែល​មាន​យូ​លុង​មក​ហើយ​។ ម្យ៉ាងទៀត ក៏​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង លើ​ឆាក​ជាតិ និង​អន្តរជាតិ ដោយ​ចាត់ទុកជា​ទីក្រុង​ស៊ី​វិ​ល័យ​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៏ ក្នុង​សុខ​សន្តិភាព ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​។ ក្រោម​ការ​ដឹកនាំ​អនុវត្ត​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​បុព្វហេតុ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ និង​សុខមាលភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

កន្លង​មក​លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ ធ្វើការ​ជួសជុល​តុបតែង កែ​លម្អ ជួសជុល​ក្រា​នី​ត ការ៉ូឡា សួនច្បារ សាងសង់​បង្គន់​អនាម័យ និង​បន្ទប់ទឹក និង​ពង្រាយ បង្គន់​អនាម័យ​ចល័ត ព្រមទាំង​ការងារ​ផ្សេង​ៗ​ទៀត ហើយ​បើ​គិត​មក​ដល់​ពេល​នេះ ការងារ​ខាងលើ អនុវត្ត​សម្រេច​បាន​១០០​ភាគរយ​ហើយ​។ លាបថ្នាំ តាម​ច្រាំង​ទន្លេ​(​មុខ​ពន្លាជ័យ​) លាប​ក្បាច់​បង់​អង្គុយ​ថ្ម​ម៉ា​ប លាប​បង់​អង្គុយ លាប​បង្គោល​ភើ​ង​ថ្ម លាប​រូបសំណាក​តោ និង​ហ៊ុម​ព័ន្ធ​របង​សួនច្បារ​វិមាន​ឯករាជ្យ សួនច្បារ​មាត់ទន្លេ (​ចាប់ពី​ផ្សារ​រាត្រី​ដល់​សាលសន្និសីទ​ចតុមុខ​) ការ​ដាក់ ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​សំខាន់​ៗ ជាមួយ​ការ​ត្រៀមកម្លាំង សម្រាប់ បោសសម្អាត​សួនច្បារ​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១៤ ១៥ ១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ គឺ​សុទ្ធតែ​បាន​ត្រៀម​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ