ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់.ស.ម្លា.ប់.ម.នុ.ស្សហើយ​រត់ចោលស្រុក អស់​​ជាង​១០​ឆ្នាំ ចូល​ផ្ទះ​វិញ​ជាប់ជុច

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ លោក សុខ លាង ចៅ ក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ឱ្យ​កម្លាំង​នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​បណ្តោះអាសន្ន ស្តី​ពី​ការ​អនុវត្តន៍​ដីកាចាប់ខ្លួន​លើ​ឈ្មោះ សា…

ខេត្ត​សៀម​រា​ប ៖ លោក សុខ លាង ចៅ ក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្ត​សៀមរាប បាន​សម្រេច​ឱ្យ​កម្លាំង​នគរបាល​កា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​បណ្តោះអាសន្ន ស្តី​ពី​ការ​អនុវត្តន៍​ដីកាចាប់ខ្លួន​លើ​ឈ្មោះ សា សីហា ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ ​ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង ១០​និង​៣០​នាទី នៅផ្ទះ​របស់​ជនសង្ស័យ​ភូមិ​គោ​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​ជំនាញបាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​ ​២០២៤ នេះ​ថា ដោយ​យោង​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចុះ​សហការ​ជាមួយ កម្លាំង​ផ្នែក​ព្រហ្ម ទណ្ឌ​ស្រុក​ប្រសាទ​បាគង និង សហការ​ជា មួយ​កម្លាំង​ផ្នែក​គ្រឿងញៀន កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មាន​ជ័យ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ភ្លុក បាន​អនុវត្តន៍ ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឈ្មោះ សា សីហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គោ​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ បាគង ខេត្តសៀម​រាប ដីកា​លេខ ៣៧/២០០៩ ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០០៩ ចេញ​ដោយ ចៅក្រម​ស៊ើបសួរ សុខ លាង នៃ​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី ឃា​ដ​កម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៩ ខែ​ឩ​សភា ឆ្នាំ ២០០៨ ។

បច្ចុប្បន្ន នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០២៤ ជនសង្ស័យ ត្រូវ​បាន​លោក សុខ លាង ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ជ្រាវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ