រាជធានីភ្នំពេញ ៖ គោលដៅចម្បងរបស់ឪពុកម្តាយ គឺដើម្បីឱ្យកូនមានអារម្មណ៍ស្រឡាញ់ និងយកចិត្តទុកដាក់ ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយជាច្រើនបែរជាបង្កើតវប្បធម៌ពឹងផ្អែក ដែលឪពុកពុកម្តាយរៀបចំឆាកជីវិត និងអនាគតគតកូនគ្រប់បែបយ៉ាងទៅវិញ ។ ជាការពិតការងាររបស់ឪពុកម្តាយ គឺចិញ្ចឹមកូនដោយក្តីស្រឡាញ់ និងសន្តិសុខ ប៉ុន្តែយើងក៏ត្រូវធ្វើឱ្យប្រាកដដែរថា ពួកគេមានសមត្ថភាពយ៉ាងល្អដើម្បីចេញពីផ្ទះ ហើយធ្វើវាដោយខ្លួនឯង ។ ដើម្បីសម្រេចបានគោលដៅនោះ ខាងក្រោមនេះគឺជារឿង ១០ យ៉ាង ដែលកូនប្រុសរបស់អ្នកត្រូវការពីអ្នក ៖
១. វត្តមានរបស់ឪពុក ៖ កូនប្រុសត្រូវការការយកចិត្តទុកដាក់ពីឪពុក ។ កូនប្រុសត្រូវការពេលវេលាលេងច្រើនជាមួយឪពុក ។ គេត្រូវការអ្នកនៅឯសន្និសីទសាលា ការប្រកួតបាល់ទាត់ និងពេលវេលាពិសេសៗរបស់ពួកគេ ។ កូនប្រុសត្រូវឪពុកអបអរ និងជូនពរពួកគេ ។
២. គោរព ៖ ការគោរព ជាអ្វីដែលបុរសទាំងអស់ចង់បាន សូម្បីតែក្មេងប្រុសតូចៗក៏ចង់បានដូចគ្នា ។
៣. ទំនួលខុសត្រូវ ៖ មធ្យោបាយមួយដើម្បីទទួលបានការគោរព គឺការបង្ហាញពីការទទួលខុសត្រូវ ។ គាត់មិនអាចធ្វើបែបនេះដោយគ្មានជំនួយ និងការបង្វឹករបស់អ្នកបានទេ ។
៤. ជំនឿចិត្ត ៖ សូមជឿទុកចិត្តលើកូនប្រុសរបស់អ្នក ។ ការទុកចិត្តបង្ហាញពីការគោរព ។ ការគោរពនាំទៅរកការជឿទុកចិត្ត ។ ការទទួលយកការទុកចិត្តស្មើនឹងអាកប្បកិរិយាទទួលខុសត្រូវ ។
៥. ព្រំដែន ៖ កូនប្រុសរបស់អ្នកត្រូវការព្រំដែនដែលគាត់អាចយល់បាន ។ ជាក់ស្តែង ព្រំដែនទាំងនេះប្រែប្រួលទៅតាមអាយុ និងភាពចាស់ទុំរបស់ក្មេង ។
៦. គណនេយ្យភាព ៖ បង្រៀនកូនអំពីលុយ ការចាយលុយ និងសន្សំលុយ ហើយអនុញ្ញាតឱ្យពួកគេជ្រើសរើស និងចាយវាយដោយខ្លួនឯងស្រមតាមអាយុ និងក្រោមការត្រួតពិនិត្យពីឪពុកម្តាយ ។
៧. សេចក្តីស្រឡាញ់ ៖ គាត់ត្រូវតែមានអារម្មណ៍ មើលឃើញវានៅក្នុងសកម្មភាពរបស់អ្នក ហើយយល់ថាវាជ្រៅ និងធំទូលាយដូចមហាសមុទ្រ ។ សេចក្តីស្រឡាញ់ពីឪពុកម្តាយ គឺជាប្រភពនៃកម្លាំងដ៏អស្ចារ្យបំផុតដែលអ្នកទាំងពីរមាន ។ ឱបក្រសោបកូនឱ្យបានញឹកញាប់ ហើយប្រាប់គាត់ពីអារម្មណ៍របស់អ្នក ។
៨. អារម្មណ៍ស្រឡាញ់ ៖ ឱប និងបង្ហាញពីអារម្មណ៍របស់អ្នក ហើយសំខាន់ជាងនេះទៅទៀត កុំខ្លាចក្នុងការប្រាប់កូនប្រុសរបស់អ្នកថា អ្នកស្រឡាញ់គេ ។ កូនប្រុសរបស់អ្នកត្រូវការទំនាក់ទំនងរាងកាយជាមួយឪពុកគាត់ខ្លាំងណាស់ ។ ដៃនៅលើស្មា ឱប និងថើប ហើយកាន់ដៃរបស់គាត់ជានិច្ច ។ ការប៉ះរាងកាយ គឺជាគន្លឹះនៃការអភិវឌ្ឍន៍កូនក្មេងតាំងពីតូចមក ។
៩. ដំបូន្មានអំពីការរួមភេទ ៖ ពេលធំពេញវ័យ កូនប្រុសរបស់អ្នកត្រូវការដំបូន្មានរបស់អ្នក ។ គាត់ត្រូវការឱ្យអ្នកបង្រៀនគាត់អំពីសេចក្ដីស្រឡាញ់ និងការគោរព ។ គេត្រូវការឪពុកប្រាប់ និងបង្ហាញពីរបៀបប្រព្រឹត្តចំពោះអ្នកដទៃ ។ តើអ្វីដែលសមស្របពេលមានទំនាក់ទំនងជាមួយមនុស្សស្រី ? តើអ្វីត្រូវ និងខុស ? កូនប្រុសរបស់អ្នកត្រូវការឱ្យអ្នកនិយាយជាមួយគេអំពីការរួមភេទ ។
១០. គំរូ ៖ កូនប្រុសរបស់អ្នកត្រូវការគំរូ ប្រសិនបើអ្នកធ្លាប់ធ្វើជាគំរូមិនល្អ គេត្រូវតែស្តាប់លឺពាក្យអ្នកសារភាពកំហុស ហើយគេក៏ត្រូវតែឃើញអ្នកស្វែងរកផ្លូវដោះស្រាយរបស់អ្នកផងដែរ ។ គេត្រូវមានឪពុកនៅជុំវិញដែលអាចមើលឃើញ សរសើរ និងត្រាប់តាម ។ កូនប្រុសរបស់អ្នកត្រូវការឪពុកជាវីរបុរសរបស់គេ ៕ ប្រភព ៖ allprodad
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនបើកវគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ។ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចាប់ទទួលចុះឈ្មោះ ចូលរៀនរៀងរាល់ថ្ងៃ ។ សាលារៀនផ្តល់ជូនអាហាររូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា ការធានារ៉ាប់រងគ្រោះ ថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ