ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​ដឹក​ត្រី​មួយ​គ្រឿង​​ក្រឡា.ប់​លើ​ស្ពាន​ចាក់​ត្រី​ចោល​ពេញ​អូរ

1 អាទិត្យ មុន
  • កំពត

ខេត្តកំពត​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 5និង​45 នាទី​ព្រឹក​ថ្ងៃ​ទី 13 ខែវិច្ឆិកា​ឆ្នាំ 2024​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កូន​ត្រី​កា​កឺ​ម​ផ្ទុក​ក្នុង​រថយន្ត​ជា​ច្រើន​តោន បាន​រេ​ចង្កូត​ជ្រុល​បុក​ម៉ូតូ​ហុងដា​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​ពង​ទា​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​កំពត​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហ៊ឹង​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ផុង​លលា​ដ៌​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាម​ៗ​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​:…

ខេត្តកំពត​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 5និង​45 នាទី​ព្រឹក​ថ្ងៃ​ទី 13 ខែវិច្ឆិកា​ឆ្នាំ 2024​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​កូន​ត្រី​កា​កឺ​ម​ផ្ទុក​ក្នុង​រថយន្ត​ជា​ច្រើន​តោន បាន​រេ​ចង្កូត​ជ្រុល​បុក​ម៉ូតូ​ហុងដា​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​ពង​ទា​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​កំពត​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហ៊ឹង​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​ផុង​លលា​ដ៌​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ភ្លាម​ៗ​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​: មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​ហុងដា​ដឹក​ពង​ទា​១​ជាល​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​ដូច​សព្វដង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​ដឹក​កូន​ត្រី​កា​កឺ​ម​មួយ​គ្រឿង​មក​ដល់​រេ​ចង្កូត​បុក​ពីក្រោយ​ពេញ​ទំ​ហ៊ឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​ចម្ងាយ​ជិត​១០​ម៉ែត្រ​និង​ពង​ទា​ដែលនៅលើ​​កែប​ម៉ូតូ​ត្រូវ​ខ្ទាត​និង​បែក​អស់​នៅ​លើ​ចិញ្ចើម​ផ្លូវ រីឯ​រថយន្ត​ក្រោយ​ពី​បុក​ម៉ូតូ​ដឹក​ពង​ទា ហើយ​ក៏​បួង​ចង្កូត​ឡើង​លើ​ផ្លូវថ្នល់​វិញ​ក៏​បាន​បុក​រះ​បង្កាន់ដៃស្ពាន​រួច​ក្រឡាប់ចាក់​កេះ​ត្រី​ដែល​ផ្ទុក​នៅ​ក្នុង​ចោល​ពេញ​ទឹកអូ​នៅ​ក្រោម​ស្ពាន​រាប់រយ​គីឡូក្រាម ។

រីឯ​អ្នកបើកបរ​រថយន្ត ក្រោយ​ពី​មាន​ហេតុ​ការ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​ក្រឡាប់​ដេក​លើ​ស្ពាន​ទើប​កំលាំង​សមត្ថកិច្ច​ចរាចរ​ក្រុង​បូកគោ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង​និង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​ចេញ​ពីលើ​ស្ពាន​ដើម្បី​កុំ​ឲ្យ​ស្ទះ​ចារ​លើ​ស្ពាន​។ បញ្ជាក់​កើតហេតុ​នៅ​លើ​កំណាត់​ភូមិ​ជាតិ​លេខ​៣ កំពត​- ខេត្ត​ព្រះ​ស៊ី​ហ​នុ​ត្រង់​ចំណុច​លើ​ស្ពាន​ដុក​ត្រុំ ក្នុង​ព្រំប្រទល់​ក្រុង​កំពត​-​បូកគោ ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ សង្កាត់​បឹង​ទូក ក្រុង​បូកគោ​។

ទាក់ទិន​និង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ សមត្ថកិច្ច​មិន​ទាន់​អត្ថាធិប្បាយ​ជុំវិញ​ហេតុ​ការ​ខាងលើ​នេះ​ទេ​ដោយ​សមត្ថកិច្ច​កំពុង​ធ្វើ​ចរាចរ​ដើម្បី​កុំ​ឲ្យ​ស្ទះ​ចរាចរ​លើ​ផ្លូវ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ