ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឡានឈប់​កណ្តាលស្តុ​ប​ទឹកល្អក់ ពលរដ្ឋស្រែកសួរ តែមិនឆ្លើយ លុះសង្ស័យនាំគ្នាអង្រួន ទើបដឹងនិងផ្អើលយ៉ាងរន្ធ.ត់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ទៅ​ដឹក​អីវ៉ាន់​ ស្រាប់តែ​​ខ្យល់គ​ស្លាប់​នៅ​ក្នុង​រថយន្ត​ចំ​ក​ណ្តាល​ស្តុប បង្កការ​ភ្ញាក់​​ផ្អើលដល់​​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣​ខែ វិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា កែង​ផ្លូវ​២៦១​នៅ​ចំណុច​ស្តុ​ប​ទឹកល្អក់…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ទៅ​ដឹក​អីវ៉ាន់​ ស្រាប់តែ​​ខ្យល់គ​ស្លាប់​នៅ​ក្នុង​រថយន្ត​ចំ​ក​ណ្តាល​ស្តុប បង្កការ​ភ្ញាក់​​ផ្អើលដល់​​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣​ខែ វិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា កែង​ផ្លូវ​២៦១​នៅ​ចំណុច​ស្តុ​ប​ទឹកល្អក់ ដែល​ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គាក រាជ​នី​ភ្នំពេញ​។

បុរស​រងគ្រោះ​ឈ្មោះ ផង់ ម៉ា​កឡា ហៅ ម៉​ម អាយុ​៣៧​ឆ្នាំ​មុខរបរ​លក់ដូរ នៅ​ម្តុំ​អូ ដឹ​ម មានស្រុក​កំណើត​នៅ​ឃុំ​ច្បារមន ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្ដី​របស់​គាត់​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង ធ្វើ​ដំណើរ​ចេញពី​ម្ដុំ​អូ​រ​ឌឹ​ម ​ឆ្ពោះទៅ​ទិញ​អីវ៉ាន់​(​អំពិល​ទុំ​)​នៅ​ផ្សារ​នាគ​មាស លុះ​មួ​យស​ន្ទោះ​ក្រោយមក ក៏​ស្រាប់តែ​មាន​ទូរស័ព្ទ​ខ​លម​ក​រូប​គាត់​ថា​ប្ដី​របស់​គាត់​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​ទៅ​ហើយ​សង្ស័យ​ជា​ករណី​គាំងបេះដូង ទើប​គាត់​ប្រញាប់ប្រញាល់​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម ។

តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ជន​រង​គ្រោះ​បើក រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ខៀវ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2Q-6180 តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​លឿន​តិច​ៗ​ហើយ​ក៏​បាន​ឈប់​នៅ​ចំណុច​ស្តុ​ប ហើយ​ឈប់​រថយន្ត​នៅ​ចំណុច​ស្តុ​ប ហើយ​មានការ​សង្ស័យ​ក៏​ស្រែក​សួរនាំ​ដែរ តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​តប ប្រជាពលរដ្ឋ​មានការ​សង្ស័យ ក៏​នាំ​គ្នាំ​អង្រួន​ជន​រង​គ្រោះ​ដាស​ជន​រង​គ្រោះ​មួយសន្ទុះ សង្ស័យ​ថា​ជន​រង​គ្រោះ​គាំងបេះដូង ទើប​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ភ្លាម​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ​ភ្លាម​ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន ឆែកឆេរ​ដោយ​ឃើញ​ទូរស័ព្ទ ជន​រង​គ្រោះ​ហើយ​ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​មក​ពី​កន្លែង​កើតហេតុ​ភ្លាម​ភ្លាម​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​កំលាំង​សមត្ថកិច្ច​នគរបាល​ជំនាញចក្ខុ​រាជធានី​ភ្នំពេញ​ធ្វើ​កោសល​វិច័យ​ទើប​ដឹង​ថា ជន​រង​គ្រោះ​ស្លា.ប់​ដោយ​សារជំងឺ​គាំងបេះដូង ។ ស.ព​សម​ត្ច​កិច្ច​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​ណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ