ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ ប្រណាំងទូក​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ រយៈពេល​៣​ថ្ងៃ​ខាង​មុខ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ការ​ប្រណាំងទូក​កម្រិត​រាជធានី ដកស្រង់​បច្ចេកទេស មុន​នឹង​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ការ​ប្រណាំងទូក​កម្រិត​រាជធានី ដកស្រង់​បច្ចេកទេស មុន​នឹង​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​ បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា​ខាង​មុខ​នេះ នៅ​មុខ​ព្រះ​បរមរាជវាំង ​។

ការ​អុំទូក​សាកល្បង​នេះ ប្រព្រឹត្ត​ទៅ​នា​រសៀល​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​នេះ ក្រោម​វត្តមាន​លោក ​ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ នៅ​មុខ​វត្ត​ឧណ្ណាលោម សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ​។

តាម​ការ​បញ្ជាក់​ពី​លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​មន្ទីរ​អប់រំ​ យុវជន និង​កីឡា​ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ ៖ ការ​ប្រណាំងទូក​សាកល្បង​កម្លាំង​នៅ​រសៀល​ថ្ងៃ​ទី​១២ ​ខែវិច្ឆិកា​នេះ មាន​ទាំង​ទូក​អុំ​, ​ទូក​មួ​ង ឬ​ហៅ​ថា ទូក​ចែវ​, ទូក​ខ្នាត​អន្តរជាតិ ទាំង​បុរស​ នារី សរុប​ចំនួន​៤៥​ទូក ដោយ​ចែក​ចេញ​ជា​៣​ប្រភេទ គឺ​ទូក​អុំ​បុរស​២៧​ទូក ទូក​ចែវ ០៨​ទូក ទូក​ខ្នាត​អន្តរជាតិ​បុរស ១០​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​នារី ០៣​ទូក ។

លោក​បន្ត​ថា​ គូរទូក​ទាំងអស់ ត្រូវ​ប្រណាំង​២​ជើង គឺ​ប្តូរ​ខ្សែទឹក​ក្នុង និង​ខ្សែទឹក​ក្រៅ ដោយ​ប្រើ​ក្រូ​ណូ​ម៉ែត្រ សម្រាប់​ចាប់​កំរិត​ល្បឿន​។ លោកនាយក​មន្ទីរ ក៏​បាន​អរគុណ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ ​ដែល​បាន​ជួយ​គាំទ្រ​ទាំង​ស្មារតី និង​ថវិកា​សំរាប់​ការ ចំណាយ​ក្នុង​ការ​ប្រណាំងទូក​ជ្រើសរើស​ទូក​លឿន​, ទូក​មធ្យម ដើម្បី​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ ​។

ចំណែក​អ្នកនាំពាក្យ​ រដ្ឋបាល​រាជធានី​ភ្នំពេញ លោកស្រី ដោ សម្ផស្ស បាន​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ការ​ប្រណាំងទូក​សាកល្បង​កម្លាំង និង​ដកស្រង់​បច្ចេកទេស​ថ្នាក់​រាជធានី​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា ប្រមាណ​៣​ម៉ឺន​នាក់ ដែល​បាន​ធ្វើ​ពិធី​នេះ មាន​ភាព​គគ្រឹក​គ្រេង ជាមួយ​និង​សំលេង​អឺងកង​ ។

លោក ឃួ​ង ស្រេង ធ្លាប់​បាន​មាន​ប្រសាសន៍​ហើយ​ថា​ អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​មហា​វរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​ហើយ​ ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​មក​លេង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ ឲ្យ​ទទួល​បាន​ភាព​សប្បាយ​រីករាយ ​។

លោកក៏​នៅ​តែ​បន្ត​អំពាវនាវ​បន្ថែម​ទៀត ដល់​បងប្អូន​ជា​កីឡាករ កីឡា​ការ​នី​អុំទូក​ទាំងអស់ ត្រូវ​ហូប​ចុក និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ជៀសវាង​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​វា​នឹង​ប៉ះពាល់​ដល់​ការ​ប្រកួត រួម​ទាំង​ការ​ពង្រឹង​សាមគ្គីភាព ក្នុង​ចំណោម​បងប្អូន​កីឡាករ​ទាំងអស់ ដោយ​ក្តី​យោគយល់ និង​អធ្យាស្រ័យ​គ្នា ព្រោះ​យើង​មក​ចូលរួម​លើកតំកើង​ប្រពៃណី​ទំនៀមទំលាប់​ជាតិ​ទាំងអស់​គ្នា មិនមែន​មក​ដើម្បី​ប្រើ​អំពើ​ហឹ​ក្សា​ណាមួយ រវាង​គ្នា និង​គ្នា​នោះ​ទេ ​៕

default
default
default
default
default
default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ