ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ ទេសាភិបាល ​ចូលរួម​គាំទ្រ​ដល់​សាលា​បឋម​សិក្សា​ តាំងក្រសាំង ​ក្នុង​ការ​ប្រកួត​កម្មវិធី “​ស្តង់ដា​សាលា​គំរូ និង​ពានរង្វាន់​សាលា​គំរូ​សម្ដេច​មហា​បវរ​ធិ​បតី​”

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ​លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា ​÷​លោក​ជំទាវ​ពិតជា​មាន​សេចក្តី​រីករាយ ក្រោយ​បាន​ទទួល​ដំណឹង​ថា សាលា​បឋម សិក្សា​តាំងក្រសាំង​ត្រូវ​បាន​ក្រសួង​អប់រំ…

រាជធានីភ្នំពេញ៖ ​លោក​ជំទាវ​បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា ​÷​លោក​ជំទាវ​ពិតជា​មាន​សេចក្តី​រីករាយ ក្រោយ​បាន​ទទួល​ដំណឹង​ថា សាលា​បឋម សិក្សា​តាំងក្រសាំង​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជ្រើសរើស​ជា​បេក្ខភាព​សម្រាប់ ការ​ប្រកួត​ក្នុង​កម្មវិធី “​ស្តង់ដា​សាលា​គំរូ និង​ពានរង្វាន់​សាលា​គំរូ​សម្ដេច​មហា​បវរ​ធិ​បតី​” ក្នុង​ឆ្នាំ សិក្សា​ឆ្នាំ​២០២៤-២០២៥ ដែល​ជា​កិត្តិយស​សម្រាប់​មូលដ្ឋាន​ស្រុក​ស​ន្ទុ​ក ។

នៅ​ក្នុង​ពិធី​ក្នុង​ពិធី​សំណេះសំណាល ​និង​ប្រគល់​សម្ភារ​ជូន​សាលា​បឋម​សិក្សា​ តាំងក្រសាំង ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០២៤ ​លោក​ជំទាវ ទេសាភិបាល​បានបង្ហា​ញា ​នូវ​ការ​ជឿជាក់​ថា សាលា​បឋម​សិក្សា​តាំងក្រសាំង នឹង​ទទួល​បាន​លទ្ធផល​ល្អ​តាម​រយៈ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាល​ក្នុង​ការ​អភិវឌ្ឍ​សាលា និង​ពង្រឹង​លទ្ធផល​សិក្សា ​របស់​សិស្សានុសិស្ស​នឹង ជាប់​ចំណាត់ថ្នាក់​ជា​សាលា​គំរូ​ ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ ហើយ​ក៏​ក្លាយជា​គំរូ​ដល់​សាលា​បឋម​សិក្សា​ដទៃ​ទៀត ​ក្នុងស្រុក​ស​ន្ទុ​ក​ ។​

ជាមួយ​នេះ​ដែរ​ លោក​ជំទាវ​ បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា​៖​ «លោក​ជំទាវ​នឹង​បន្ត​ជួយ និង​គាំទ្រ​បន្ត​ទៀត ដល់​សាលា​បឋម​សិក្សា​តាំងក្រសាំង​ដូច​ជា​សម្ភារ​ឧបករណ៍​សិក្សា ផ្សេង​ៗ​ទៀត​ដូច​ជា ៖ កុំព្យូទ័រ​សម្រាប់​បន្ទប់ LAB កុំព្យូទ័រ​សម្រាប់​គ្រូបង្រៀន រៀបចំ​ជួសជុល អគារសិក្សា​ដែល​ពុំ​ទាន់​ស្រប​តាម​ស្ដង់ដា​កំណត់ សាងសង់​កន្លែង​លាងដៃ និង​រៀបចំ​ទីលាន កីឡាបាល់បោះ ជាដើម​ផង​ដែរ​ ។​ ដូចនេះ​ ដើម្បី​សម្រេច​បានជា​សាលារៀន​គំរូ និង​ជាប់​ជា​ជ័យ​លា​ភី ដោយ​ផ្អែក​លើ​សូចនាករ ខាងលើ សាលារៀន​ត្រូវ​ប្រតិបត្តិ និង​សម្រេច​បាន​នូវ​ស្តង់ដា​ធំ​ៗ ចំនួន ៥ ដែល​រួម​មាន​៖ ស្តង់ដា ទី​១-​លទ្ធផល​សិក្សា​របស់​សិស្ស​, ស្តង់ដា​ទី​២-​ដំណើរការ​បង្រៀន និង​ការ​រៀន​, ស្តង់ដា​ទី​៣-​ការ ចូលរួម​របស់​សហគមន៍​, ស្តង់ដា​ទី​៤-​ដំណើរ​ប្រតិបត្តិការ និង​រដ្ឋបាល​របស់​សាលារៀន និង ស្តង់ដា​ទី​៥-​គណនេយ្យ​ភាព​របស់​សាលារៀន» ។

សូម​បញ្ជាក់​ថា​÷​ការ​ប្រកួតប្រជែង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ធ្វើការ វាយតម្លៃ និង​កំណត់​នូវ​សូចនាករ​ទូទៅ​ចំនួន ៤ ចំណុច​ដើម្បី​កំណត់​សាលា​គំរូ​ ដែល​អាច ទទួល​បាន​ជ័យ​លា​ភី រួម​មាន ៖
១. កា​រលើ​កម្ពស់​អភិបាលកិច្ច​របស់​សាលារៀន
២. ការ​ពិនិត្យ​កែសម្រួល និង​រៀបចំ​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យ​ស្រប ទៅ​តាមតម្រូវការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយា​បទ​របស់​សិស្ស
៣. ការ​យកចិត្តទុកដាក់ លើ​សុខភាព​របស់​សិស្ស តាម​រយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់ កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​តាម​សាលា និង​៤. ការ​ជំរុញ និង​លើកទឹកចិត្ត​ការ​ចូលរួម​របស់​មាតាបិតា អាណាព្យាបាល និង​សហគមន៍ ។

សម្ភារ និង​ឧបករណ៍ សិក្សា​ចាំបាច់​ដែល​លោក​ជំទាវ​បណ្ឌិត ជា សិរី នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​សាលា​បឋម​សិក្សា​តាំងក្រសាំង រួម​មាន ៖ សៀវភៅ​រឿង​សម្រាប់​កុមារ , កង្ហារ​ភ្ជាប់​នឹង​ជញ្ជាំង ,​អំ​ពូ​ល​ភ្លើង​, ឧបករណ៍​បញ្ចាំង​ស្លាយ (Projector) , កង និង​សំណាញ់​បាល់បោះ ,​ស្គរ​តន្ត្រី ,​ព្យា​ណូ ,​ហ្គី​តា , ក្ដារ​ចុច​ភ្លេង​ដោយ​ប្រើ​ខ្យល់​ផ្លុំ និង សម្ភារ និង​ថ្នាំពេទ្យ​សម្រាប់​សង្គ្រោះ​បឋម ៕ អត្ថបទសហការ