ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នឱ្យមែនទែន ! ម្ចាស់ដាំបាយក្បែរនឹងដបសាំងបណ្តាលឱ្យ ឆេះផ្ទះអស់២ខ្នងជាមួយនឹងទ្រព្យសម្បត្តិ និងរបួសមនុស្សម្នាក់

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់ផ្ទះ​ដាំបាយ​ច​ង្គ្រា​ន​ហ្គា​ស​ជាប់​ដប​សាំង​មិន​ប្រយ័ត្ន បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​២​ខ្នង និង​អស់ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ហើយ​រង​របួសស្រាល​មនុស្ស​ម្នាក់​ផង​ដែរ ។ ហេតុការណ៍​ឆេះ​ផ្ទះ​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤…

ខេត្តសៀមរាប ៖ ម្ចាស់ផ្ទះ​ដាំបាយ​ច​ង្គ្រា​ន​ហ្គា​ស​ជាប់​ដប​សាំង​មិន​ប្រយ័ត្ន បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​២​ខ្នង និង​អស់ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ហើយ​រង​របួសស្រាល​មនុស្ស​ម្នាក់​ផង​ដែរ ។ ហេតុការណ៍​ឆេះ​ផ្ទះ​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ​ថា មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង​ផ្ទះ​ជាប់​គ្នា ៨x១០ កម្ពស់​០៣ ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រកស​ង្ក័​សី ជញ្ជាំង​ឥដ្ឋ ម្ចាស់ផ្ទះ​ឈ្មោះ រៀល វី ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ សង្កាត់ គោក​ចក ក្រុង​សៀមរាប ។

ប្រភព​បាន​បញ្ជាក់​បន្ត​ថា ករណី​អគ្គិភ័យ​ឆេះ​នោះ ត្រូវ​បាន​ពន្លត់​បាន​ជោគជ័យ នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ប្រើ​ឡាន​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤ គ្រឿង​(​ឡាន​អ​ប្សា​រា​០១​គ្រឿង ឡាន​នគរបាល​បេតិកភណ្ឌ​០១ គ្រឿង និង​ឡាន​ស្នងការ​ខេត្ត​០២ គ្រឿង​) ។

ចំណែក​សម្ភារៈ​បាត់បង់​រួម​មាន ៖ ផ្ទះ​០២​ខ្នង ជាប់​គ្នា​ទំហំ ៨x១០/៣ ឯកសារ​រដ្ឋបាល​(​សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ សំបុត្រ​កំណើត អត្តសញ្ញាណ​បណ្ណ​ឆេះ​អស់​) អ្នក​រង​របួសស្រាល​០១​នាក់ ។

ចំពោះ​មូលហេតុ ៖ ម្ចាស់ផ្ទះ​ដាំបាយ​នឹង​ចង្ក្រានហ្គាស​នៅ​ក្បែរ​ដប​សាំង ប្រហែល​០២​ម៉ែត្រ បង្ក​ឱ្យ​មានការ​ផ្ទុះ​ចង្ក្រានហ្គាស ឆេះ​ដប​សាំង ឆាបឆេះ​ផ្ទះ​អស់​តែ​ម្ដង ។ បច្ចុប្បន្ន ផ្ទះ​ពលរដ្ឋ​ដែល​ឆេះ​ចំនួន​២​ខ្នង ជាប់​គ្នា អស់ទ្រព្យ​សម្បត្តិ នោះ អស់​ប្រមាណ​ជិត​៥០០០​ដុល្លារ សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ