រាជធានីភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវសុំឱ្យអាជីវ
ករដែលលក់ដូរនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះ នៅរាជធានីភ្នំពេញទាំងអស់ សូមកុំលក់ឡើងថ្លៃដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញឆ្នាំ២០២៤នេះ ។
ឯកឧត្ដម ឃួង ស្រេង អំពាវនាវបែបនេះ ក្នុងពិធីក្រុងពាលីសុំសេចក្តីសុខសប្បាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងពិធីសំណេះសំណាលជាមួយកីឡាករអុំទូករាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ