ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៣នាក់បានស្លា.ប់ក្នុង​ករណី​២ដា.ច់ដោយឡែកពីគ្នា នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់ ក្នុងនោះកុមារ២នាក់បានស្លាប់ ក្នុងហេតុការណ៍២ ករណីដាច់ដោយឡែកគ្នា គឺករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក និង ករណីលង់ទឹក ដែលបានកើតឡើងនៅក្នុងឃុំឆ្នុកទ្រូ…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស៣នាក់ ក្នុងនោះកុមារ២នាក់បានស្លាប់ ក្នុងហេតុការណ៍២ ករណីដាច់ដោយឡែកគ្នា គឺករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក និង ករណីលង់ទឹក ដែលបានកើតឡើងនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

តាមប្រភពពីប្រជាពលរដ្ឋបានដែលដឹងថា ក្មេងប្រុស២នាក់បានស្លាប់កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយសារលង់ទឹក នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ។

ក្មេងប្រុសរងគ្រោះទី១ឈ្មោះ ឃ្លឹម សៅរី អាយុ ១៥ ឆ្នាំ ទី ២ឈ្មោះ មួន រក្សី អាយុ ១០ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ប្រភពដដែលបានបញ្ជាក់ថាមុនពេលកើតហេតុពួកគេមានគ្នា ៣នាក់ដោយម្នាក់ទៀតឈ្មោះ ថា វ៉ាន់ដេត បាននាំគ្នាលេងពួនក្នុងទឹក ។ លុះដល់ពេលឈ្មោះ ថា វ៉ាន់ថេត ជាអ្នកចាំទី កុមារ២នាក់ទៀតដែលជាជនរងគ្រោះបានហែលទៅពួនក្នុងទឹក ក្រោយមកឈ្មោះថា វ៉ាន់ថេត រកមិនឃើញហើយបាត់យូរពេកក៏មានការឆោរឡោឡើង ហើយបានចុះរាវឃើញ២នាក់ស្លាប់ក្នុងទឹកជាមួយគ្នា។

សមត្ថកិច្ចនគរបាលធ្វើកុសលវិច្ច័យថាក្មេងទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន។

ករណីទី ២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កើតឡើងនៅវេលាម៉ោង ៦ និង៤០ នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារ មានកាណូតបាឡាស្មាច់២គ្រឿងបានបុកគ្នានៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ផាន យាំងយ៉ុង អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម ស្លាប់ ។ ចំណែកភាគីម្ខាងទៀតបានបើកកាណូតបាឡាស្មាច់គេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
សប់ជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ