ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់ជាជាងជួសជុលរថយន្តជិះម៉ូតូទៅទិញគ្រឿងធ្វើឡានត្រូវក្មេងទំនើ.ងជិះតាមក្រោយយកដុំថ្មគប់ផុ.ងលលា.ដសន្ល.ប់

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​ជាង​ជួសជុល​រថយន្ត​ជិះ​ម៉ូតូ​ទិញ​គ្រឿង​ត្រូវ​បាន​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​តាម​ក្រោយ​បាន​យក​ដុំ​ថ្ម​គប់​ផុង​លលាដ​សន្ល​.​ប់​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។…

បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​ជាង​ជួសជុល​រថយន្ត​ជិះ​ម៉ូតូ​ទិញ​គ្រឿង​ត្រូវ​បាន​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​តាម​ក្រោយ​បាន​យក​ដុំ​ថ្ម​គប់​ផុង​លលាដ​សន្ល​.​ប់​កើតឡើង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៥​ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

តាម​សំដី​ម្តាយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ៖ ជន​រង​គ្រោះជា​កូនប្រុស​របស់​គាត់ ដែល​មាន​អាយុ​១៥​ឆ្នាំ (​ជា​ជាង​ជួសជុល​រថយន្ត​) ស្ថិត​ភូមិ​កើតហេតុ​ខាងលើ នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​កូន​របស់​គាត់​មេជាង​បានអោយ​ជិះ​ទៅ​ទិញ​គ្រឿង​ឡាន ពេល​ត្រឡប់​មក​វិញ​ទិស​ដៅ​ពី​កើតមក​លិច​ដល់​ចំណុច​ផ្លូវ​ចូល​កា​រ៉ា​ស់​ធ្វើ​ឡាន ស្រាប់​មាន​ក្មេង​ទំនើ​.​ង​១​ក្រុម មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ជិះ​តាម​ក្រោយ យក​ដុំ​ថ្ម​គប់​ពីក្រោយ​ចំ​ក្បាល​ដួល​ចូល​បុក​រាន​លក់​សាំង បណ្តាល​របួសធ្ងន់​បែក​ផ្នែក​ខាងក្រោយ និង​មុខ​សន្ល​.​ប់​ស្តូកស្តឹង ហើយ​ជន​បង្ក​ជា​ក្មេង​ទំនើ​.​ង​បើក​ម៉ូតូ​គេចខ្លួន​បាត់ ។

ស្ត្រី​ជា​ម្តាយ​បញ្ជាក់​ថា ៖ ក្រោយ​ដឹង​កូនប្រុស​ត្រូវ​ក្មេង​ទំនើ​.​ង​យក​ដុំ​ថ្ម​គប់ បណ្តាល​របួសធ្ងន់ ហើយ​ឪពុក​បាន​យក​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី តាម​គ្រូ​បានអោយ​ដឹង​ថា កូនប្រុស​របួសធ្ងន់​ផុង​លលាដក្បាល​ផ្នែក​ខាងក្រោយ អាច​ឈាមកក​ក្នុង​ខួរក្បាល​ទើប​កូនប្រុស​សន្ល​.​ប់​មិនដឹង​ខ្លួន​អាច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។

ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់​ថា ៖ រឿង​ក្មេង​ដែល​យក​ដុំ​ថ្ម​គប់​កូនប្រុស​អាច​ជា​រឿងស្រី ព្រោះ​រយៈពេល​១​ស​ប្តា​ហ៍​មាន​ស្ត្រី​ម្នាក់​មានការ​ទំនាក់ទំនង​ជាមួយ​កូនប្រុស​របស់​ខ្លួន ហើយ​ឃើញ​នាង​មក​ស្ទើរ​រាល់​ល្ងាច​មក​លេង​ជាមួយ ហើយ​កូនប្រុស​ក៏​មិន​ដែល​ដើរ​លេង​យប់​ព្រលប់​ហើយ​ក៏​មិន​ដែល​មានរឿង​ជាមួយ​អ្នក​ណា​ដែរ ស្រាប់​មាន​ក្មេង​ទំនើ​.​ង​គប់​កូនប្រុស​រហូត​ដល់​របួសធ្ងន់​សុំ​អោយ​សមត្ថកិច្ច​ជំនាញ​ជួយ​ស្រាវជ្រាវ​តាម​រយៈ​កាំ​មេ​រ៉ា​សុវត្ថិភាព ដើម្បី​ចាប់ខ្លួន​ជន​ដៃដល់​មក​អនុវត្តន៍​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ