ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កំសត់! លោកយាយ​​​អាយុ៧១ឆ្នាំ​​​គ្មាន​កូនចៅនឹងគេបង្ខំ​​ចិត្ត​ដើរ​សុំទាន​ចិញ្ចឹម​ក្រពះ

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​លោកយាយ​​វ័យ​៧០​ឆ្នាំ​​ដោយសារ​តែ​ជីវភាព​ខ្វះខាត​ គ្មាន​ប្តី គ្មាន​កូនចៅនឹងគេ​ បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​មក​ស្នាក់​នៅ​ជាមួយ​ក្មួយ​នៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយ​​បាន​សុំ​រថយន្ត​គេ​ជិះ​មក​ដល់​ផ្សារ​កំពង់ស្ពឺ ដើម្បី​ដើរ​សុំទាន​គេ​គ្រាន់​បាន​ចិញ្ចឹមជីវិត​រស់ ​។…

ខេត្តកំពង់ស្ពឺ​ ៖ ​លោកយាយ​​វ័យ​៧០​ឆ្នាំ​​ដោយសារ​តែ​ជីវភាព​ខ្វះខាត​ គ្មាន​ប្តី គ្មាន​កូនចៅនឹងគេ​ បង្ខំចិត្ត​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​មក​ស្នាក់​នៅ​ជាមួយ​ក្មួយ​នៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយ​​បាន​សុំ​រថយន្ត​គេ​ជិះ​មក​ដល់​ផ្សារ​កំពង់ស្ពឺ ដើម្បី​ដើរ​សុំទាន​គេ​គ្រាន់​បាន​ចិញ្ចឹមជីវិត​រស់ ​។

​លោកយាយ​​ខាងលើ មាន​ឈ្មោះ ម៉ៅ សុភា អាយុ​៧០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តស្វាយរៀង ហើយដោយ​សារ​តែ​មាន​វ័យ​ចំណាស់​ហើយ​ខ្វះខាត ក៏​សម្រេចចិត្ត​ចាក​ឆ្ងាយ​ពី​ស្រុក​កំណើត មក​សុំ​ផ្ទះ​ក្មួយ​ដើម្បី​ស្នាក់​នៅ ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ថា រាល់ថ្ងៃ​រូប​គាត់​មានការ​លំបាក​ខ្លាំង​ណាស់ គាត់​គ្មាន​ប្តី គ្មាន​កូន​នោះ​ទេ រស់នៅ​ជាមួយ​ក្មួយ​ៗ ដែល​មាន​ជីវភាព​ខ្វះខាត គាត់​ក៏​បង្ខំចិត្ត​សុំ​រថយន្ត​គេ​ជិះ ចេញពី​ស្រុក​ភ្នំស្រួច ដើម្បី​មក​ដើរ​សុំទាន​គេ​នៅ​ក្នុង​ក្រុង​ច្បារមន​ទីរួមខេត្ត​កំពង់ស្ពឺ គ្រាន់​បានកំរៃ​​ចិញ្ចឹមជីវិត និង​សល់​ខ្លះទៅ​វត្ត​ ។  

​លោកយាយម៉ៅ សុភា ​បាន​បន្ត​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​គាត់​សុំ​គេ​បាន​ប្រាក់​ចាប់ពី​១ ​ទៅ​២​ម៉ឺន​រៀល ពេលបាយ​បាន​គេ​ឱ្យ ឬ​ទិញ​គេ​ហូប​នៅ​ក្បែរ​ៗ​ផ្សារ លុះ​ពេល​ល្ងាច​បន្តិច​ក៏​បាន​សុំ​រថយន្ត​របស់​គេ​ជិះ ដោយសារ​ទៅ​សម្រាក​ផ្ទះ​ក្មួយ​នៅ​ឯ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​វិញ ​។ ហើយ​យប់​ឡើង​ត្រូវ​ដេក​តាម​សំ​យ៉ាប​ផ្ទះ​គេ សុំ​ទឹក​​គេ​ងូត​ថែម​ទៀត​ផង​។​

លោកយាយ​​​ចំណាស់​​​បាន​បន្ថែម​ទៀត​ថា គាត់​មិនតូច​ចិត្ត​ទេ​ ធ្វើ​ម៉េច​បើ​នៅ​ម្នាក់ឯង​ដូចនេះ មាន​តែ​ព្យាយាម ដើរ​សុំ​គេ​ដើម្បី​ចិញ្ចឹមជីវិត​បាន​រស់នៅ​មើល​ប្រទេស​ជាតិ​មានការ​រីក​ចំរើន និង​អភិវឌ្ឍន៍​តទៅ​មុខ​ទៀត​តែ​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ