ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៦ វិធីសាស្ត្រដើម្បី​ជួយ​ឪពុក និង​កូនស្រី​កាន់តែមាន​ភាព​ជិត​ស្និទ្ធ !

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កូនស្រី​កាន់តែ​ធំ ឪពុក​ខ្លះ​គិត​ថា ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​កូនស្រី​កាន់តែ​ឆ្ងាយ ។ ឥឡូវ​នាង​អាច​ជា​សិស្ស​មធ្យមសិក្សា​ហើយ ដូច្នេះ​អ្វី​ដែល​ឪពុក​និយាយ​អាច​មិន​សំខាន់​ដូច​មុន​ទេ ។ នាង​ក៏​កំពុង​ស្វែង​យល់…

រាជធានី​ភ្នំពេញ ៖ កូនស្រី​កាន់តែ​ធំ ឪពុក​ខ្លះ​គិត​ថា ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​កូនស្រី​កាន់តែ​ឆ្ងាយ ។ ឥឡូវ​នាង​អាច​ជា​សិស្ស​មធ្យមសិក្សា​ហើយ ដូច្នេះ​អ្វី​ដែល​ឪពុក​និយាយ​អាច​មិន​សំខាន់​ដូច​មុន​ទេ ។ នាង​ក៏​កំពុង​ស្វែង​យល់ និង​សម្រេចចិត្ត​ដោយ​ខ្លួនឯង​បន្ថែម​ទៀត ដោយ​ទទួល​បាន​ឥទ្ធិពល​តាម​រយៈ​មិត្តភក្តិ និង​បណ្តាញ​សង្គម ហើយ​វា​ច្បាស់​ណាស់​ថា តួនាទី​របស់​អ្នក​អាច​កំពុង​ផ្លាស់​ប្តូរ ។ វ័យ​ជំទង់ អាច​ជា​ពេលវេលា​ដ៏​លំបាក​មួយ​សម្រាប់​ឪពុក និង​កូនស្រី ។ នៅ​ពេល​ដែល​កុមារី​តូច​ៗ​លូតលាស់​ក្លាយ​មនុស្ស​ស្រី​វ័យក្មេង វា​ពិបាក​សម្រាប់​ឪពុក​ក្នុង​ការ​ស្វែង​យល់​ថា តើ​ពួក​គេ​សម​នឹង​កន្លែង​ណា និង​ដោយ​របៀប​ណា ។

ដូច្នេះ​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ទាំង ៦ ដែល​ឪពុក​អាច​បង្កើន​ភាព​ជិត​ស្និទ្ធ​ជាមួយ​កូនស្រី​ឡើង​វិញ​ក្នុងអំឡុងពេល​អន្តរកាល​នេះ ៖
១. ស្តាប់ កុំ​បង្រៀន ៖ ជំនួស​ឱ្យ​ការ​សម្រេចចិត្ត​ជំនួស​កូនស្រី អ្នក​គួរតែ​ស្តាប់​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​ចង់​និយាយ ហើយ​បន្ទាប់​មក ណែនាំ​ពួក​គេ​តាម​ក្រោយ ។

២. មានចិត្ត​ទូលាយ ចិត្តល្អ ហើយ​កោតសរសើរ​កូនស្រី​ញឹកញាប់ ៖ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​កសាង និង​បង្កើន​ទំនុកចិត្ត​របស់​នាង ជា​ពិសេស​ក្នុងអំឡុងពេល​ដែល​នាង​កំពុង​មាន​សម្ពាធ​ណាមួយ ។

៣. ចូលរួម​ជាមួយ​អ្វី​ដែល​នាង​ចាប់អារម្មណ៍ ៖ វា​អាច​សាមញ្ញ​ដូច​ជា​កម្មវិធី​សិក្សា កីឡា សិល្ប​តន្ត្រី ឬអ្វី​ដែល​នាង​ចូល​ចិត្ត ។

៤. មើល​ភាសា​របស់​អ្នក ៖ ក្មេង​ស្រី​សំឡឹង​ទៅ​រក​ឪពុក​របស់​ពួក​គេ ដើម្បី​ដឹង​ពី​របៀប​ដែល​បុរស​គួរ​មាន​អាកប្បកិរិយា​ក្នុង​ទំនាក់ទំនង ដូច្នេះ​សូម​ប្រយ័ត្ន​ចំពោះ​រាល់​ពាក្យ​សម្តី និង​កាយវិការ​របស់​អ្នក ថា​តើ​អ្នក​ស្ងប់ យកចិត្តទុកដាក់ ឬ​បារម្ភ​កូន​របស់​អ្នក ឬទេ ។

៥. ធ្វើ​ជា​មិត្ត​ជាមួយ​កូនស្រី ៖ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​នាង​លើ​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ជួប​ប្រទះ ហើយ​អ្នក​យកចិត្តទុកដាក់​ចំពោះ​នាង ។

៦. បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ៖ វា​ជា​រឿង​សំខាន់​ដែល​មិន​ត្រូវ​ដក​ការ​ស្រឡាញ់​របស់​អ្នក​ចេញ ។ ចូរ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​កូនស្រី​ឱ្យ​បាន​ញឹកញាប់​តាម​រយៈ​ការ​ឱប ថើប និង​ជជែក​គ្នា​ដោយ​បើកចំហរ​ជាដើម ។ វា​ពិតជា​មាន​តម្លៃ​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ឪពុក និង​កូនស្រី​ឱ្យ​រឹង​មាំ ៕ ប្រភព ៖ wlns

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​បើក​វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ ២០២៤ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​កម្មវិធី​ភាសា​ចិន ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ ចូល​រៀន​រៀងរាល់ថ្ងៃ ។ សាលារៀន​ផ្តល់​ជូន​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា ការ​ធានា​រ៉ាប់រង​គ្រោះ ថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕