ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមថោង ខុន ៖ ការប្រកួតកីឡាជាតិលើក​ទី៤ ជាបទពិសោធន៍ដើម្បីឈានទៅដណ្ដើមមេដាយ​ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣​នៅថៃ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិតថោង ខុនទេសរដ្ឋមន្ត្រីនិងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ជាបទពិសោធន៍និងជាចំណេះដឹងថ្មីបន្ថែម សម្រាប់ឈានទៅដណ្ដើមយកមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣​នៅប្រទេសថៃ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធដែលបានធ្វើឡើងនៅសាលដំបូលទូកកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។…

រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិតថោង ខុនទេសរដ្ឋមន្ត្រីនិងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៤ជាបទពិសោធន៍និងជាចំណេះដឹងថ្មីបន្ថែម សម្រាប់ឈានទៅដណ្ដើមយកមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣​នៅប្រទេសថៃ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធដែលបានធ្វើឡើងនៅសាលដំបូលទូកកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា ការប្រកួតកីឡាកាយសម្ព័ន្ធនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤និងកីឡាជនពិការលើកទី២ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល៧ថ្ងៃមកនេះ គឺជាការវាស់ស្ទង់សមត្ថភាព បច្ចេលទេសនិងទេពកោសល្យរបស់កីឡាករ កីឡាការិនីជម្រើសជាតិម្នាក់ៗដែលបានខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់រយៈពេលកន្លងមក ហើយចំពោះលទ្ធផលដែលទទួលបានពិតជាសក្ដិសម ទៅនឹងការខិតខំប្រឹងប្រែងហ្វឹកហា ត់មែន ជាពិសេការគោរពវិន័យបានល្អ ការយកចិត្តទុកដាកស្ដាប់ ការពន្យល់របស់គ្រូបង្វឹក។

ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ក្នុងនាមជារដ្ឋមន្ត្រីទទូលបន្តូកបេសកកម្មពិសេស ជំរុញនិងអភិវឌ្ឍចលនាកីឡា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ គោរពបាននូវការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតកីឡាជាតិលើកទី៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជននិងកីឡា និងអនុវត្តតាមបទបញ្ជាបច្ចេកទេស គោរពបាននូវស្មារតីFair Play ដើម្បីឱ្យការប្រកួតប្រព្រឹត្តិទៅដោយរលូនតាំងពីដើមដល់ចប់។

ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមបានសម្ដែងនូវការអរគុណទៅដល់គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនីទាំងអស់ ជាពិសេសគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ជ្រើសរើសបានកីឡាករ កីឡាការិនីឆ្នើមៗឈានឆ្ពោះទៅរកឧត្តមភាព ដើម្បីដណ្ដើម​យកមេដាយពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣នៅប្រទេសថៃនាពេលខាងមុខ។

ឯកឧត្តមណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ឱ្យបានដឹងថា ចំពោះលទ្ធផលបច្ចេកទេសដែលទទួលបានពីការប្រកួតរយៈពេល៦ថ្ងៃចាប់តាំងពីថ្ងៃទី២៩ខែតុលាមកនេះ ក្រុមកីឡាមកពីក្រសួងមហាផ្ទៃឈរនៅលេខរៀងទី១ ដណ្ដើមបានមេដាយចំនួន១៣​គ្រឿង មេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ចំនួន៧គ្រឿងមេដាយសំរឹទ្ធ១គ្រឿង ក្រសួងការពារជាតិដណ្ដើមបានមេដាយចំនួន១០គ្រឿង មេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធ៥គ្រឿង ខេត្តកំពង់ឆ្នាំដណ្ដើមបានមេដាយចំនួន៧គ្រឿង មេដាយមាស៣គ្រឿង មេដាយប្រាក់១គ្រឿងនិងមេដាយសំរឹទ្ធ៣គ្រឿងខេត្តក្រចេះដណ្ដើមបានមេដាយចំនួន៩គ្រឿងមេដាយមាស២គ្រឿង មេដាយប្រាក់៣គ្រឿងនិងមេដាយសំរឹទ្ធ៤គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ