ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ចិត្ត​គ្រូ​ហុងស៊ុយ​រើស​ថ្ងៃ​អ្វី​រើស​ចុះ តែ​សុំ​កុំ​ដាក់​​ថ្ងៃ​ប្រសូត្របុត្រ​ឱ្យ​គេ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនឿ ឬ​ការ​ជឿ​ទៅ​លើ​ហុងស៊ុយ គឺជា​សិទ្ធ​បុគ្គល តែ​សូម​ជឿ​ដោយ​បញ្ញា និង​ប្រើ​ការ​គិត​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កើតរឿង​មិនល្អ​ដោយ​ប្រកា​រណាមួយ តួយ៉ាង​ដូច​ជា​រឿង​ប្រសូត្រ​បុត្រ ក៏​ត្រូវ​មើលគ្រូ​ហុងស៊ុយ…

រាជធានី​ភ្នំពេញ ៖ ជំនឿ ឬ​ការ​ជឿ​ទៅ​លើ​ហុងស៊ុយ គឺជា​សិទ្ធ​បុគ្គល តែ​សូម​ជឿ​ដោយ​បញ្ញា និង​ប្រើ​ការ​គិត​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កើតរឿង​មិនល្អ​ដោយ​ប្រកា​រណាមួយ តួយ៉ាង​ដូច​ជា​រឿង​ប្រសូត្រ​បុត្រ ក៏​ត្រូវ​មើលគ្រូ​ហុងស៊ុយ និង​រើស​ថ្ងៃ​ហុងស៊ុយ​ដែរ​នោះ វា​ពិតជា​គ្រោះថ្នាក់​ខ្លាំង​មែនទែន ខណៈ​ព្រះ​អង្គ គូ សុភាព ស្នើ​សុំ​រឿង​មួយ​ទៅ​កាន់​គ្រូ​ហុងស៊ុយ ។

ជា​ការ​ពិត​ណាស់ ឃើញ​ថា​ បច្ចុប្បន្ន​កំពុង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ រឿង​មើលគ្រូ​ហុងស៊ុយ ដោយ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ មាន​ជំនឿ​ជឿជាក់​ថា ការ​ដែល​ធ្វើ​អ្វីមួយ ទៅ​តាម​ហុងស៊ុយ​តែងតែ​ទទួល​បាន​មក​វិញ​នូវ​ភាពល្អ​ប្រសើរ រកស៊ី​មានបាន មាន​សុខ​សុភមង្គល ភាព​រីក​ចម្រើន ទ្រព្យសម្បត្តិ​ហូរ​ចូល ។

ជំនឿ​ហុងស៊ុយ ភាគច្រើន​តែងតែ គោរព​ធ្វើ​តាម​ដូច​ជា ការ​រៀបចំផ្ទះ ទិញ​របស់របរ​អ្វីមួយ ពេលវេលា​សង់ផ្ទះ រៀប​ការ មើល​ពី​ទិស​ផ្ទះ ក៏​ដូច​ជា ការ​សម្រេចចិត្ត​យក​កូន​ក៏​គិត​លើ​ហុងស៊ុយ​ដែរ
​រហូត​មាន​អ្នកខ្លះ​ជឿ​ហួសប្រមាណ​ដល់​ថ្នាក់ សម្រេចចិត្ត​វះ​កូន​មុន​ខែ ​ព្រោះតែ​គិត​លើ​រឿង​ហុងស៊ុយ ឬ អ្នកខ្លះ​ទៀត​យក​កូន​ចេញ​ព្រោះ​ខ្លាច​ឆុង តែ​ការ​ធ្វើ​ដូចនេះ​អាច បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត នាំ​ឲ្យ​មាន​វិប្បដិសារី ទៅ​ថ្ងៃក្រោយ​ថែម​ទៀត​ផង​ ។

យ៉ាងណាមិញ ថ្មី​ៗ​នេះ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព គឺជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ដែល​មានឈ្មោះ​ដ៏​ល្បីល្បាញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង បាន​មាន​សង្ឃដីកា​សុំ​ចិត្ត​គ្រូ​ហុងស៊ុយ​រើស​ថ្ងៃ​អ្វី​រើស​ចុះ តែ​សូមកុំ​ដាក់​ថ្ងៃ​ប្រសូត្របុត្រ​ឲ្យ​គេ បាបកម្ម​ខ្លាំង​ណាស់ ។

តាម​រយៈ​សំ​ណេ​រ ​ដែល​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា «​សុំ​ចិត្ត​គ្រូ​ហុងស៊ុយ​១ រើស​ថ្ងៃ​ធ្វើ​អី ក៏​រើស​ចុះ តែ​សូមកុំ​ដាក់​ថ្ងៃ​ប្រសូត្រ​បុត្រ​ឱ្យ​គេ មិន​គួរ​ទេ ប្រថុយ​គ្រោះ​ថ្នាក់​ណាស់​។ គេ​មាន​បញ្ហា​បាបកម្ម​ធ្លាក់​លើ​លោកគ្រូ​» ។

ជាមួយ​គ្នា​នេះ​ផង​ដែរ បន្ទាប់​ពី​ការ​បង្ហោះ​សំ​ណេ​រពាក់​ព័ន្ធ​និង​រឿង​គ្រូ​ហុងស៊ុយ​ខាងលើ យើង​សង្កេត​ឃើញ​ថា មាន​បងប្អូន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាងច្រើន​សន្ធឹក បាន​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​សង្ឃដីការ​របស់​ព្រះ​គ្រូ គូ សុភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ