ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះល្វែង​ជាន់​ទី​២ រង​ការ​ខូចខាត​ទាំងស្រុង នៅ​សង្កាត់​អូរ​បែក​ក្អម

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​សម្ភារ​មួយ​ចំនួន នៅ​ជាន់​ទី​២…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​មួយ​កន្លែង នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​សម្ភារ​មួយ​ចំនួន នៅ​ជាន់​ទី​២ រង​ការ​ខូចខាត​ទាំងស្រុង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍ បាញ់​ពន្លត់ ។

តាម​សាក្សី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ផ្ទះ​ខាងលើ បាន​ចាក់សោ​ទុក​ចោល ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ជាន់​ទី​២ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ទាក់ទង​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​០៦​និង​៣០ ថ្ងៃ​ដដែល ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ បណ្តាល​ផ្ទះល្វែង​ទំហំ ០៥​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ បាន​រង​ការ​ខូចខាត ក្នុង​នោះ​សម្ភារៈ នៅ​ជាន់​ទី​២ រួម​មាន ៖ ទូរ​ទឹកកក ចំនួន​០១​គ្រឿង​, ម៉ាស៊ីន​មីក្រូ​វ៉េវ ចំនួន ០១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត បាន​រង​ការ​ខូចខាត​ទាំងស្រុង តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។ តាម​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​កើត​មាន​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ