ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វេស​ឡាញ ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​អប់រំ ​ប្រាយ ​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ និងផ្តល់​ឱកាស​ប្រកួតប្រជែង​សម្រាប់​សិស្ស​ទាំង​ថ្នាក់ជាតិ និង​ពិភពលោក

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​ ០៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ…

រាជធានីភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​ ០៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​ក្រុមហ៊ុន​ប្រាយ (Bright Education Co., Ltd.) បាន​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ជំរុញ​កិច្ចសហការ​អប់រំ​ តាម​រយៈ​ការ​ចូលរួម​ផ្សព្វផ្សាយ និង​ផ្តល់​ឱកាស​ប្រកួតប្រជែង​សម្រាប់​សិស្សានុសិស្ស​ទាំង​ថ្នាក់​ជាតិ និង​ពិភពលោក ​។

លោក គង់ សំនៀង ជា​អគ្គនាយករង និង​ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើក​ឡើង​ថា ជា​រៀង​រាល់​ឆ្នាំ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​តែងតែ​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​សម្រាប់​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ទាំង​ចំណេះ​ទូទៅ​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​លើ​វិញ្ញាសា​ជា​ច្រើន ដើម្បី​ជំរុញ​សិស្សានុសិស្ស​ឧស្សាហ៍​ព្យាយាម​ខិតខំ​និង​ប្រឹងប្រែង​រៀនសូត្រ បង្កើត​ចំណេះដឹង​ផ្នែក​វប្បធម៌​ទូទៅ​ឱ្យ​កាន់តែ​ទូលំទូលាយ បណ្តុះ​គំនិត​ច្នៃប្រឌិត ភាព​ក្លាហាន កិច្ចសហការ​ជា​ក្រុម និង​ពង្រឹងសមត្ថភាព​លើ​សិក្សា​ស្រាវជ្រាវ​ជាដើម​។ លើស​ពី​នេះ វេស​ឡាញ​ក៏​បាន​សម្របសម្រួល ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ចូលរួម​ការ​ប្រកួតប្រជែង​សមត្ថភាព​ជាមួយ​គ្រឹះស្ថាន​អប់រំ​ដទៃ​ទៀត​កម្រិត​ថ្នាក់​ជាតិ តំបន់ និង​ពិភពលោក​ផង​ដែរ​ ។

លោក​អគ្គនាយករង​បញ្ជាក់​ថា ការ​ចុះ​អនុស្សា​រណៈ​ជាមួយ​ស្ថាប័ន​អប់រំ​ប្រាយ​នៅ​ថ្ងៃនេះ គឺជា​ការ​ចាប់​ដៃគូ​អប់រំ​ថ្មី​មួយ​បន្ថែម​ទៀត និង​បង្កើន​ឱកាស​កាន់តែ​ច្រើន​សម្រាប់​សិស្សានុសិស្ស​របស់​យើង​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​បង្ហាញ​សមត្ថភាព និង​ចំណេះដឹង​សិស្ស​កម្ពុជា​របស់​យើង​ក្នុង​ឆាក​អន្តរជាតិ ព្រមទាំង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត​ ។

លោក Dovlet Klychny ជានា​យក​នៃ​ក្រុមហ៊ុន​អប់រំ​ប្រាយ បាន​លើក​ឡើង​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជា​ផ្លូវការ​នេះ ស្ថាប័ន​ទាំង​ពីរ​នឹង​សហការ​ផ្សព្វផ្សាយ​ពី​កា​ប្រកួតប្រជែង​សមត្ថភាព​សិស្ស​លើ​ផ្នែក​ភាសា​អង់គ្លេស គណិត​វិទ្យា និង​វិទ្យាសាស្ត្រ​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​រួម​មាន Angkor Math Competitions, Math Knagaroo, Teenagle, IMEC, International Math Challenge, Young Master Challenge, STEMCO, TIMO, Neo Science ជាដើម ដើម្បី​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​សិ​ស្សា​នុ​សិ​ស្សា​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប តាម​កម្រិតស្តង់ដារ​ជាតិ និង​អន្តរជាតិ​លើ​ផ្នែក​ភាសា​អង់គ្លេស គណិត​វិទ្យា និង​វិទ្យាសាស្ត្រ​។ ជាង​នេះ​ទៅ​ទៀត ស្ថាប័ន​ទាំង​ពីរ​ក៏​ប្តេជ្ញា​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​ចូលរួម​ជួយ​លើកកម្ពស់​គុណភាព​វិស័យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ​។

គួរ​បញ្ជាក់​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ និង​មាន​បុត្រ​សម្ព័ន្ធ​៖ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ១២​សាខា សាលារៀន​ណ​ត្ស​ឡាញ​ន៍ ២​សាខា វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ ១​សាខា មជ្ឈមណ្ឌល​ភាសា​ចិន​ឆាន​ឈី​ង ១​សាខា សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល ១២ សាលា​ភាសា​លី​ដឺ​លែ​ន ២​សាខា និង​សាលារៀន​សហគមន៍​២១ ៩​សាខា​។ រហូត​មក​ដល់​បច្ចុប្បន្ន នេះ វេស​ឡាញ បាន​នឹង​កំពុង​ពង្រីក​វិសាលភាព​អប់រំ​របស់​ខ្លួន​រហូត​ដល់​២៨​ទីតាំង បុគ្គលិក​ចំនួន​ជាង ១ ៥០០​នាក់ និង​មាន​សិស្សានុសិស្ស​ចំនួន ១៥ ០០០​នាក់ ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ប្រាយ (Bright Education Co., Ltd.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2018 និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៃ​សេវាកម្ម​ប្រឹក្សា​ផ្នែក​សិក្សា​ដ៏​ទូលំទូលាយ​ ។ ក្រុមហ៊ុន​មាន​ឯកទេស​ក្នុង​ការ​ជួយ​ដល់​សិស្សានុសិស្ស​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដើម្បី​ទទួល​បាន​នូវ​ឱកាស​សិក្សា​បឋម​នៅ​ក្នុង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស កា​ណា​ដា និង​អូស្ត្រាលី ​។ សេវាកម្ម​ចម្រុះ​រួម​មានការ​ប្រកួត​អន្តរជាតិ ក្លឹ​ប​អូ​ឡាំ​ពិ​ក ការ​ណែនាំ និង​ការ​ប្រឹក្សា​សាកលវិទ្យាល័យ ដំណើរ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ សេវា​ទិដ្ឋាការ សំបុត្រ​យន្តហោះ និង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ​៕ អត្ថបទសហការ