ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធមានផ្ទៃពោះនាំកូនៗនិងបងប្អូនតាមរកប្តីដល់ផ្ទះស្រីស្នេហ៍ ផ្ទុះហិ.ង្សារហូតរលូ.តកូន

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីនិងស្រីស្នេហ៍ ប្រើហិ.ង្សារហូតរលូតកូន បន្ទាប់ពីស្ត្រីរងគ្រោះ​ទៅតាមប្តីដល់ផ្ទះស្រីស្នេហ៍ ក៏មានការទាស់សម្តីគ្នា រហូតឈានដល់ការប្រើអំពើហិង្សាតែម្តង​ ។ ហេតុការណ៍ខាងលើនេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់​ថ្ងៃទី៦ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្តីនិងស្រីស្នេហ៍ ប្រើហិ.ង្សារហូតរលូតកូន បន្ទាប់ពីស្ត្រីរងគ្រោះ​ទៅតាមប្តីដល់ផ្ទះស្រីស្នេហ៍ ក៏មានការទាស់សម្តីគ្នា រហូតឈានដល់ការប្រើអំពើហិង្សាតែម្តង​ ។

ហេតុការណ៍ខាងលើនេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅបុរី​មួយកន្លែង ក្នុង​សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបងប្អូនរបស់ស្ត្រីរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ មានផ្ទៃពោះចំនួន២ខែ បាននាំកូនប្រុសកូនស្រី រួមទាំងបងប្អូនទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍របស់ប្តី ដែលមានទីតាំងស្ថិតនៅក្នុងបុរីមហាសែនសុខ ។ លុះពេលទៅដល់ ស្ត្រីរងគ្រោះបានគោះទ្វារផ្ទះនោះ ហៅប្តីរបស់គាត់ ដើម្បីអោយចេញមកក្រៅនិយាយរកខុសត្រូវ ប៉ុន្តែមិនទាន់បាននិយាយខុសត្រូវផង ស្រាប់តែស្រីស្នេហ៍របស់ប្តីបានបើកទ្វារចេញមកក្រៅ ទាស់សម្តីគ្នាឈានដល់ការលោតធាក់ស្ត្រីរងគ្រោះ ។ ភ្លាមៗនោះ ប្តី​របស់ស្ត្រីរងគ្រោះបានចេញមកបន្ថែមមួយជង្គង់ទៀត ធ្វើអោយស្ត្រីរងគ្រោះខ្ទាតទៅផ្ទប់ជាមួយម៉ូតូ បណ្តាលឲ្យហូរឈាមដាបពេញខាងមុខផ្ទះ និងបានរលូតកូនតែម្តង។

តាមការរៀបរាប់របស់ប្អូនស្រីរបស់​ស្ត្រីរងគ្រោះបានឲ្យដឹងថា មុននិងស្ត្រីរងគ្រោះឈានដល់ការទៅតាមរកប្តីដល់ផ្ទះស្រីស្នេហ៍នេះ គឺកាលពីកន្លងមក ស្ត្រីរងគ្រោះនិងប្តី មានទំនាស់មិនចុះសម្រុងគ្នា និងបានទៅដាក់ពាក្យសុំលែងលះម្តងរួចមកហើយ ប៉ុន្តែអ្នកច្បាប់នៅភូមិឃុំសង្កាត់បានជួយសម្របសម្រួល ដោយអោយភាគីប្តីធ្វើកិច្ចសន្យាឈប់បន្តការទាក់ទងជាមួយស្ត្រីស្នេហ៍បន្តទៀត ទើបស្ត្រីរងគ្រោះបានជឿជាក់លើប្តីវិញ ។ លុះមុនពេលបុណ្យភ្ជុំបិណ្ឌ ស្ត្រីរងគ្រោះបានឃើញសភាពប្តីប្លែកដូចកាលលួចមានស្រី ទើប​ស្ត្រីរងគ្រោះ​តាមដាន ដឹងថាប្តីលួចមានស្រី នៅបុរីមួយកន្លែងខាងលើ ទើប​ស្ត្រីរងគ្រោះ​មានបំណងទៅដល់ផ្ទះស្រីស្នេហ៍នោះ ដើម្បីនិយាយអោយដាច់ស្រេច ថានៅជាមួយគាត់ទៀត ឬនៅជាមួយស្រីស្នេហ៍ និងចង់បានទ្រព្យសម្បត្តិដែលខ្លួនមាន ដួចជាម៉ូតូដែលទិញអោយប្តី យកមកវិញតែប៉ុណ្ណោះ ។

ប៉ុន្តែមិនទាន់បាននិយាយរឿងនោះផងក៏ស្រាប់តែត្រូវស្រីស្នេហ៍របស់​ប្តីលោតធាក់ ព្រមទាំងបុរសជា​ប្តីចូលរួមប្រើហិង្សាបន្ថែមទៀត ដោយថែមមួយជង្គង់បណ្តាលឲ្យកូននៅក្នុងផ្ទៃត្រូវបានរលូត ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនប្តីរបស់ស្ត្រីរងគ្រោះ និងស្រីស្នេហ៍ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីសាកសួរនាំនិងអនុវត្តតាមនីតិវិធី ខណៈស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចអោយបងប្អូនបញ្ជូនទៅពេទ្យឯកជនដែលនៅជិតនោះភ្លាមៗដើម្បីសង្គ្រោះ ។ ដោយសារស្ត្រីរងគ្រោះមានឈាមហូរច្រើនពេកទើបពេទ្យឯកជនអោយបញ្ជូនទៅពេទ្យ សម្ពពក្រុងវិញ ដើម្បីអោយពេទ្យជំនាញធ្វើការសង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ