ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង អរគុណ​កម្ពុជា ដែល​ចែករំលែក​បទ​ពិសោធន៍ និង​ទស្សនទាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា

2 អាទិត្យ មុន

ខេត្ត​យូ​ណា​ន ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្ត​យូ​ណា​ន ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ងារ​ងារ​ជាមួយ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង Min Aung Hlaing ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨ នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិ​ញ ខេត្ត​យូ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ បាន​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី អំពី​ស្ថានការណ៍​នយោបាយ​ទូទៅ និង​ការ​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​សកល នា​ពេល​ខាង​មុខ​របស់​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ព្រមទាំង​បាន​អរគុណ​កម្ពុជា ដែល​បាន​ចែករំលែក​បទ​ពិសោធន៍ និង​ទស្សនទាន​មួយ​ចំនួន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​មី​យ៉ា​ន់​ម៉ា ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ថ្លែងអំណរគុណ​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ដែល​បាន​ជម្រាប​ជូន​អំពី​បច្ចុប្បន្នភាព នៃ​ស្ថានការណ៍​នយោបាយ​របស់​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា និង​សង្ឃឹមថា វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​។ សម្តេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​កិច្ច​សន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5-Point Conensus) របស់​អាស៊ាន ។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សារដ្ឋ ក៏​បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី ដោយ​ផ្តោត​លើ​វិស័យ​សំខាន់​ៗ មួយ​ចំនួន ដូច​ជា វិស័យ​ពាណិជ្ជកម្ម និង កា​រត​ភ្ជាប់​ប្រជាជន និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ