ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើ.ងស្រុកព្រៃកប្បាសនិងស្រុកបាទីមានវាសនាខុសគ្នា គេថាច្បាប់ស្មើគ្នា​ដូចម្រាមដៃមែន

2 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ មហាជនតាមតៀម​កាហ្វេ ក៏ដូចជាមន្រ្តីរាជការបានលាន់មាត់តៗគ្នាថា ហេតុអ្វីក្មេងទំនើងជាសិស្សសាលានៅស្រុកព្រៃកប្បាសនិងស្រុកបាទី បែរ​ជាមានវាសនាខុសគ្នាទៅវិញ ។ ក្មេងទំនើងជាសិស្សសាលានៅស្រុកព្រៃកប្បាសចាប់ដាក់ពន្ធធនាគាទាំងមិនទាន់បានបង្ករបួសស្នាមផង ចំណែកក្មេងទំនើងជាសិស្សសាលានៅស្រុកបាទីបានបង្ករបួសស្នាមរួចហើយ បែរ​ជាអធិការនគរបាលស្រុកត្រឹមតែអប់រំហើយអោយទៅផ្ទះយ៉ាងរំភើយ។…

ខេត្តតាកែវ ៖ មហាជនតាមតៀម​កាហ្វេ ក៏ដូចជាមន្រ្តីរាជការបានលាន់មាត់តៗគ្នាថា ហេតុអ្វីក្មេងទំនើងជាសិស្សសាលានៅស្រុកព្រៃកប្បាសនិងស្រុកបាទី បែរ​ជាមានវាសនាខុសគ្នាទៅវិញ ។

ក្មេងទំនើងជាសិស្សសាលានៅស្រុកព្រៃកប្បាសចាប់ដាក់ពន្ធធនាគាទាំងមិនទាន់បានបង្ករបួសស្នាមផង ចំណែកក្មេងទំនើងជាសិស្សសាលានៅស្រុកបាទីបានបង្ករបួសស្នាមរួចហើយ បែរ​ជាអធិការនគរបាលស្រុកត្រឹមតែអប់រំហើយអោយទៅផ្ទះយ៉ាងរំភើយ។

តាម​ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្មេងទំនើងជាសិស្សសាលាមានគ្នាចំនួន៥នាក់ បានជិះម៉ូតូដេញធាក់គ្នាតាមផ្លូវជាតិលេខ២ ខាងជើងអធិការដ្ឋាន​ស្រុកបាទីប្រហែល១៥០មែត្រ ក្រោយធ្វើសកម្មភាពរួចកំលាំងអធិការ​ដ្ឋានស្រុកបានឃាត់ខ្លូនក្មេងទំនើងទាំង៥នាក់មកសាកសួរ ក្រោយពេល​សាកសួរ​សមត្ថកិច្ចបានហៅអាណាព្យាបាលមកធានានិងអប់រំរួចក៏ដោះលែងអោយទៅផ្ទះវិញ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកឃុត ឡូ អធិការងទទួលផែនព្រហ្មទណ្ឌស្រុកបាទីបានអោយកាសែតកោះសន្តិភាពដឹងថា កំលាំងរបស់លោកពិតជាបានឃាត់ខ្លូនក្មេងទំនើងជាសិស្សសាលាចំនួន៥​នាក់ យកមកសាកសួរពិតមែន ក្រោយសាកសួរ ទើបដឹងថាក្មេងៗខាងលើនេះពិតជាបានធ្វើសកម្មភាពជិះមូតូដេញធាក់គ្នាពិតមែន ដោយសារតែរឿងទាស់ពាក្យសម្ដីចំពោះរឿងដោះលែងអោយទៅផ្ទះវិញលោកបានឆ្លងយោបល់ទៅថ្នាក់លើ និងមានកិច្ចអន្តរាគមន៏ពីលោកអភិបាលស្រុកបាទីត្រឹមតែអោយអាណាព្យាបាលមកធានានិងអប់រំទៅបានហើយ។

អ្វីដែល​មហាជននិងមន្រ្តីមួយចំ​នួនធំហួសចិត្តកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ គឺក្មេងទំនើងជាសិស្សសាលាដូចគ្នានៅស្រុកព្រៃប្បាសចំនួន៨នាក់ បម្រុងធ្វើសកម្មភាពវៃគ្នាក្នុងសាលាវិទ្យា​ល័យ​ហេងសំរិន ព្រៃល្វា តែត្រូវកំលាំងសមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលាគឺឃាត់ខ្លូន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវនិងបន្តទៅដាក់ពន្ធនាគារបាត់ស្រមោល​ រហូតមកដល់ពេលបច្ចុប្បន្នមិនទាន់ដោះលែងនៅឡើយទេ។ គិតទៅច្បាប់ស្មើគ្នាដូចម្រាមដៃមែន…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ