មនុស្សមួយចំនួនបានដោះស្រាយភាពតានតឹងបានយ៉ាងល្អ ប៉ុន្តែអ្នកផ្សេងទៀតក៏មិនអាចដោះស្រាយវាបានដែរ ។ ភាពតានតឹងអាចបណ្តាលឲ្យអ្នកអស់កម្លាំង ឈឺរ៉ាំរ៉ៃ ឆាប់ខឹង ការផ្លាស់ប្តូរចំណង់អាហារ និងការបាត់បង់ការចងចាំ។ល។
រោគសញ្ញាទាំងអស់នេះអាចមានផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងលើគុណភាពនៃជីវិតនិងសុខភាពរបស់អ្នក ហើយទីបំផុត អ្នកអាចគិតខ្លីបានផងដែរ។
គន្លឹះទាំងនេះអាចដោះស្រាយភាពតានតឹង និងការថប់បារម្ភឲ្យមានភាពប្រសើរឡើងដូចជា ៖
ការផឹកតែ
តែ បានជួយផ្នែកសរសៃប្រសាទ និងធ្វើឲ្យងងុយគេង។ អ្នកអាចញ៉ាំតែមួយពែងជារៀងរាល់ថ្ងៃជាមួយទឹកឃ្មុំដែលអាចផ្ដល់សារធាតុចិញ្ចឹមបានយ៉ាងល្អ។
អ្នកត្រូវជៀសឆ្ងាយពីកាហ្វេ
អ្នកមិនត្រូវទទួលទានជាតិកាហ្វេអ៊ីនដើម្បីដោះភាពតានតឹងនោះទេ ព្រោះវាបានចូលរួមចំណែកធ្វើឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់ និងការប្រែប្រួលអារម្មណ៍។
ការចៀសវាងអាហារកែច្នៃ
អាហារកែច្នៃអាចបង្កើតឲ្យមានភាពតានតឹងនៅលើប្រព័ន្ធរំលាយអាហារ។
ការបរិភោគខ្ញី
នៅពេលដែលអ្នកមានអារម្មណ៏អស់កំលាំង ឬតានតឹងមកពីការថប់បារម្ភ អ្នកអាចញុំខ្ញីមួយចំនួន វាអាចធ្វើឲ្យអ្នកមានអាម្មណ៍ថាធូរស្រាលបាន។
ការសមាធិ
ការហាត់សមាធិ អាចកាត់បន្ថយភាពតានតឹងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
ចែករំលែកព័តមាននេះ