ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី តាម​ឆ្នាំង​សាក​ទូរ​សព្ទ ឆេះ​បន្ទប់​ជាន់​ទី​៤ យ៉ាង​សន្ធោសន្ធៅ នៅ​ខាងត្បូង​ផ្សារ​សាំ​ហាន់

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង នៅ​ជាន់​ទី​៤ ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ផ្ទះល្វែង​មួយ​កន្លែង នៅ​ជាន់​ទី​៤ ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង ខណៈ​ពេល​ដែល​ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៤​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង បាន​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់ ។

ម្ចាស់ផ្ទះ ដែល​ត្រូវ​ភ្លើង​ឆេះ មានឈ្មោះ អ៊ា​ង ណាត ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​១២៩ កន្លែង​កើតហេតុ​ខាងលើ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ចេញពី​បន្ទប់​ជាន់​ទី​៤ ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស និង​មាន​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្គ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ មក​អន្តរាគមន៍​បាញ់​ពន្លត់ ទាំង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៧​គ្រឿង បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ។

មន្ត្រី​នគរបាល ឲ្យ​ដឹង​បន្ត​ថា មូលហេតុ​កើត​មាន​អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ពី​ឆ្នាំង​សាក តាម​រយៈ​ការ​សាក​ថ្ម​ទូរ​សព្ទ​ដៃ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​បន្ទប់​ផ្ទះល្វែង​នៅ​ជាន់​ទី ៤ ទំហំ ៦​ម៉ែត្រ គុណ ១៦​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភារ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ