ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំងមានបេក្ខជនទទួលបាននិទ្ទេសA ចំនួន៤៨នាក់

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ខេត្តកំពង់ឆ្នាំង ដែលបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់នីតិ A រហូតដល់ 48…

ខេត្តកំពង់ឆ្នាំង ៖ ពិតជាមោទនភាពខ្លាំងណាស់ សម្រាប់ខេត្តកំពង់ឆ្នាំង ដែលបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់នីតិ A រហូតដល់ 48 នាក់ ដែលជាចំនួនច្រើន មិនធ្លាប់មានពីមុនមក។ នេះ ស បញ្ជាក់បានថា សិក្សានុសិស្ស រៀនថ្នាក់ទី ១២ ខេត្តកំពង់ឆ្នាំងពិតជាបានប្រឹងប្រែងព្យាយាមរៀនសូត្រ ដោយយកចិត្តទុកដាក់។

លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរសព្ទ នៅរសៀលថ្ងៃទី ៣១ ខែតុលានេះថា ជាការពិតឆ្នាំនេះបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ បានទទួលចំណាត់ថ្នាក់នីតិ A រហូតដល់ទៅ ៤៨ នាក់ បើប្រៀបធៀបថ្នាំ ២០២៣ កន្លងទៅ បេក្ខជនប្រលងជាប់និទ្ទេសAមានចំនួន តែ ២២ នាក់ប៉ុណ្ណោះ គឺបានកើនឡើងរហូតទៅដល់ ២៦នាក់ ។

លោក សឹម ប្រឹម ក៏បានបញ្ជាក់ថា បេក្ខជនដែលបានប្រឡងជាប់និទ្ទេស A និង និងនិទ្ទេសផ្សេងទៀត មានចំនួនកើនឡើងបែបនេះ គឺពិតណាស់ដោយសារតែ កត្តាសិស្ស បានប្រឹងប្រែងរៀនសូត្រ ផងនិងដោយការយកចិត្តទុកដាក់បង្ហាត់បង្រៀនពី លោកគ្រូ លោកគ្រូ នៅតាមវិទ្យាល័យ ផង ក៏ដូចជាក្រសួងអប់រំយុវជន និង កីឡាបានពង្រឹងសមត្ថភាពដល់លោកគ្រូអ្នកគ្រូផងដែរ។ សម្រាប់រូបលោកដែលជាប្រធានមន្ទីរអប់រំយុវជននិងកីឡាពិតជាមោទនភាពដោយបានសិស្សប្រឡង ជាប់ ពីនិទ្ទេស A រហូតដល់និទ្ទេសE មានចំនួនសរុប ៣២៦៤នាក់ ស្មើរនិង ៧២,៦៦ភាគរយ ។បើប្រៀបធៀបឆ្នាំ២០២៣ សិស្សប្រឡងជាប់សរុបមានចំនួន ៤២៨៨នាក់ ស្មើនឹង៦៧,២២ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា បេក្ខជនបានមកប្រឡងសញ្ញាបត្រគ្រប់ទិយៈភូមិឆ្នាំ ២០២៤នេះ មានចំនួន​៤៤៩២នាក់ , ប្រឡងជាប់៣២៦៤នាក់ , ក្នុងនោះនិទ្ទេស ចំនួន Aចំនួន៤៨នាក់ ,និទ្ទេស B ចំនួន​២៣៨នាក់ និទ្ទេសC ចំនួន ៦៥៥នាក់ និទ្ទេស Dចំនួន ១០៦៨ និង និទ្ទេស E ចំនួន ១២៥៦នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ