ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាង វឌ្ឍនៈ ប្រ៊ូ​វើ​រី ចូលរួម​រត់​ភ្លើង​គប់​ អបអរសាទរ ពិធី​បើក​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី​២ ឆ្នាំ​២០២៤

1 ខែ មុន

រាជធានីភ្នំពេញ៖ ជា​ថ្មី​ម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បន្ត​បង្ហាញ​ឆន្ទៈ​ខ្ពស់ ​គាំទ្រ​វិស័យ​កីឡា​ដោយ​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​កីឡា​ជាតិ…

រាជធានីភ្នំពេញ៖ ជា​ថ្មី​ម្តងទៀត ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​ដឹកនាំ​ដោយ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បន្ត​បង្ហាញ​ឆន្ទៈ​ខ្ពស់ ​គាំទ្រ​វិស័យ​កីឡា​ដោយ​បាន​ចូលរួម​ឧបត្ថម្ភ​កម្មវិធី​កីឡា​ជាតិ ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ ឆ្នាំ​២០២៤ ព្រមទាំង​បាន​ចូលរួម​រត់​ ក្នុង​ពិធី​រត់​ភ្លើង​គប់​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ មួយ​ចំនួន រហូត​ដល់​ថ្ងៃ​ពិធី​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ ឆ្នាំ​២០២៤ ដែល​បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ទស្សនីយភាព​សិល្បៈ​ដ៏​សម្បូរ​បែប អ្នកចូលរួម​អបអរសាទរ​យ៉ាងច្រើន​កុះករ​ ។

វិស័យ​កីឡា​កម្ពុជា​រីក​ចម្រើន​បាន ទាមទារ​ការ​ចូលរួម​ជា​ច្រើន ​រួម​មាន​ទាំង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ព្រមទាំង​អ្នកគាំទ្រ​ ។ ក្រោម​ពាក្យស្លោក “​ស្មារតី​ខ្មែរ​តែ​១” របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក៏​ដូច ក្នុង​នាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ ផលិត​នូវ​ភេសជ្ជៈ​កីឡា​ដំបូង​គេ ​របស់​ប្រទេស​កម្ពុជា ភេសជ្ជៈ​កីឡា វី អាក​ទីវ របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី បន្ត​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​ យ៉ាង​សកម្ម​តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ ជា​ច្រើន​ដូច​ជា ឧបត្ថម្ភ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, ខេ​ម​បូ​ឌា​ន ព្រី​មៀ​រលីក​, ក្លឹ​ប​កីឡាបាល់ទាត់​, កីឡាប្រដាល់​, កីឡា​ជាតិ​លើក​ទី​៣, ឧបត្ថម្ភ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេ​ម និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក៏​ដូច​ជា​វិស័យ​អប់រំ វី​ស័​យ​សិល្បៈ សុខមាលភាព​សង្គម និង​សកម្មភាព​ជា​ច្រើន​ទៀត​ ទាំង​ថ្នាក់​មូលដ្ឋាន​, ថ្នាក់​ជាតិ និង​អន្តរជាតិ ​។

ការ​គាំទ្រ​យ៉ាង​សកម្ម​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ កេរ្តិ៍ឈ្មោះ​កីឡា​ជាតិ និង​បង្កើត​ឱកាស​ សម្រាប់​អត្ត​ព​លិ​ក​វ័យក្មេង​បង្ហាញ​សមត្ថភាព និង​ខិតខំ​ប្រឹងប្រែង ​ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​ នៅ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ ជាមួយ​មោទនភាព​ជាតិ ដោយ វឌ្ឍនៈ ប្រ៊ូ​វើ​រី ជឿជាក់​ថា​ការ​វិនិយោគ​លើ​កីឡា គឺជា​ការ​វិនិយោគ ​លើ​អនាគត​របស់​យុវជន និង​ប្រទេស​ជាតិ​ទាំងមូល ​។

នេះ​ជា​បេសកកម្ម​រយៈពេល​វែង​ ដែល​ទាមទារ​ការ​ចូលរួម ​ពី​ពួក​យើង​ទាំងអស់​គ្នា​ ដើម្បី​ឱ្យកីឡា​របស់​កម្ពុជា​មាន​និរន្តរភាព និង​រីក​ចម្រើន​ឈាន​ទៅ​មុខ​។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី នឹង​នៅ​តែ​បន្ត​ចូលរួម​គាំទ្រ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា ដោយ​បាន​ឧបត្ថម្ភ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ ដ៏​សំខាន់​នេះ ​ក្នុង​គោលបំណង​បន្ត​បណ្តុះបណ្តាល​ សមត្ថភាព​កីឡាករ​វ័យក្មេង ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​របស់​យើង និង​ចូលរួម​ជំរុញ​ឱ្យយុវជន​កម្ពុជា ​ស្រឡាញ់​កីឡា និង​សុខភាព ​៕ អត្ថបទសហការ