ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​យ៉ាង​ស្រស់​ស្អាត​ក្នុង​វត្ត​«​ទួល​ព្រះ​វិហារ​ក្នុង​»​ កសាង​បាន​៨០%ហើយ​

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះ​វិហារ​កសាង​ថ្មី​យ៉ាង​ប្រណីត​ខុស​ប្លែក​ពី​ព្រះ​វិហារ​វត្ត​ដទៃ​បាន​ប្រមាណ​៨០% ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ទួល​ព្រះ​វិហារ​ក្នុង អំពាវនាវ​ដល់​បងប្អូន​ពុទ្ធបរិស័ទ ឯកឧត្តម​លោក​ជំទាវ ដែល​ជា​សប្បុរសជន​ជិត​ឆ្ងាយ មេត្តា​ជួយ​កសាង​បន្ត​ឲ្យ​រួចរាល់ ព្រោះថា បច្ចុប្បន្ន​កំពុង​ខ្វះ​ថវិកា​ទាំង​ការ​កសាង​ព្រះ​វិហារ​ទាំង​ការ​កសាង​វត្ត…

ខេត្តកំពង់ឆ្នាំង ៖ ព្រះ​វិហារ​កសាង​ថ្មី​យ៉ាង​ប្រណីត​ខុស​ប្លែក​ពី​ព្រះ​វិហារ​វត្ត​ដទៃ​បាន​ប្រមាណ​៨០% ត្រូវ​បាន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ទួល​ព្រះ​វិហារ​ក្នុង អំពាវនាវ​ដល់​បងប្អូន​ពុទ្ធបរិស័ទ ឯកឧត្តម​លោក​ជំទាវ ដែល​ជា​សប្បុរសជន​ជិត​ឆ្ងាយ មេត្តា​ជួយ​កសាង​បន្ត​ឲ្យ​រួចរាល់ ព្រោះថា បច្ចុប្បន្ន​កំពុង​ខ្វះ​ថវិកា​ទាំង​ការ​កសាង​ព្រះ​វិហារ​ទាំង​ការ​កសាង​វត្ត ព្រោះ​វត្ត​ទើប​កកើត​ថ្មី ។

ព្រះ​គ្រូ​ចៅអធិការ វត្ត​ទួល​ព្រះ​វិហារ​ក្នុង ព្រះ​នាម ពៅ ចាន់​ណា​រិ​ទ្ធ មាន​ថេរ​ដីកា​ថា ទីតាំង​វត្ត​នេះ កាលពី​ជិត​៨​ឆ្នាំ​មុន គ្រាន់តែ​ជាទី​ទួល​មាន​សា​ឡុំ​មួយ​នៅ​ចំ​កណ្ដាល និង​នៅ​លើ​ផ្ទៃដី​ប្រមាណ​មួយ​ហិ​កតា​ប៉ុណ្ណោះ មិនតែប៉ុណ្ណោះ គឺជា​ដី​លិច​ទឹក​ទៀត​នៅ​ខែវស្សា ។ ចាប់តាំងពី​ព្រះ​អង្គ​មក​គ​ង្គ​នៅ​បាន​ចាប់ផ្ដើម​កសាង​ឱ្យ​ក្លាយជា​វត្ត និង​បាន​ទិញ​ដី​ពង្រីក​បន្ថែម​ម្ដង​បន្តិច​ៗ​រហូត​ដល់​បច្ចុប្បន្ន មាន​ទំហំ​ដី​ជាង​៧​ហិ​កតា និង​បាន​ចាក់​ដី​បំពេញបន្ថែម​បាន​ជាង​៣​ហិ​កតា នៅ​ខ្វះ​ជាង​៣​ហិ​កតា​ទៀត​។

ជាមួយ​គ្នា​នេះ បាន​ចាប់ផ្ដើម​កសាង​កុដិ​តូច​បាន​១​ខ្នង និង​បាន​សង់​ព្រះ​វិហារ​ដែល​កំពុង​សាងសង់​នេះ ជា​ព្រះ​វិហារ​ប្លែក​ពី​គេ មាន​កំពូល​៥ និង​មាន​សសរ​១០០ ដែល​កសាង​បាន​ប្រមាណ​៨០% ។ លោកគ្រូ​ចៅអធិការ​វត្តមាន​ថេរ​ដិ​ការ​បន្ត​ថា សម្រាប់​ការ​ខ្វះខាត​កសាង​បន្ថែម ក្រៅពី​ព្រះ​វិហារ​នៅ​ខ្វះ​ប្រមាណ ២០% គឺ​ត្រូវ​ចាក់​ដី​បំពេញ​ជាង​៣​ហិ​កតា កសាង​កុដិ សម្រាប់​ព្រះសង្ឃ​គ​ង្គ​នៅ កសាង​សាលាឆាន់ និង​កសាង​របង​វត្ត​ផង​ដែរ ។ ដោយហេតុ​នេះ​ហើយ ក្នុង​នាម​ចៅអធិការ​វត្ត សូរ​អំពាវនាវ​ដល់​ឯកឧត្តម លោក​ជំទាវ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មេត្តា​ជួយ​កសាង​បំពេញបន្ថែម ។

ថេរៈ​ដិ​កា​ព្រះ​អង្គ​បន្ថែម​ទៀត​ថា នៅ​ម្ដុំ​នេះ ខែវស្សា​លិច​ទឹក​អស់​ជា​ពិសេស​ខែ​ភ្ជុំបិណ្ឌ វត្ត​មិនសូវ​សម្បូរ​ពុទ្ធបរិស័ទ​មក​វត្ត​ទេ ព្រោះតែ​លិច​ទឹក​ជុំវិញ​។ ការ​ធ្វើ​ដំណើរ​មក​វត្ត ត្រូវ​ជិះទូក​ឬ​កាណូត​។​ដូច្នេះ អាច​និយាយ​បាន​ថា​វត្ត​មានការ​ខ្វះខាត​ណាស់​ដែរ ។ ក៏​សូម​បញ្ជាក់​ដែរ​ថា វត្ត​ទួល​ព្រះ​វិហារ​ក្នុង គឺ​ស្ថិត​នៅ​ក្នុងភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ