ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំប្រតិភូកីឡាទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់សម្រាប់ការប្រកួតកីឡាជាតិ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក ឯកឧត្តម​វ៉ា​ត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន ​និង​កីឡា​…

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក ឯកឧត្តម​វ៉ា​ត់ ចំរើន ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន ​និង​កីឡា​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​អប់រំ​ យុវជន​និង​កីឡា បាន​ណែនាំ​និង​ផ្ដាំផ្ញើ​ទៅ​ដល់​ថ្នាក់ដឹកនាំ​កីឡា​ទាំងអស់​ដែល​មក​ពី​តាម​រាជធានី​-​ខេត្ត​ ត្រូវ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​ដែល​គ្រោង​​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​ឆ្នាំ​២០២៤​។​

ឯកឧត្តម ​វ៉ា​ត់ ចំរើន​ បាន​គូសបញ្ជាក់​ថា​ដំណាក់កាល​នេះ​គេ​លែង​និយាយ​អំពី​បច្ចេកទេស​ហើយ ត្រូវ​តែ​យក​បេះដូង​មក​ធ្វើ​ ព្រោះថា​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​សុទ្ធតែ​បានដឹង​ច្បាស់​អំពី​តួនាទី​របស់​ខ្លួន​ថា​ត្រូវធ្វើ​អ្វីខ្លះ​ហើយ ព្រោះ​អ្នក​ទាំងអស់​គ្នា​គឺជា​អ្នកដឹកនាំ​កីឡា​មក​ពី​តាម​បណ្ដា​ខេត្ត​ក្រុង ដែល​ជា​អ្នក​ត្រូវ​គិតគូ​រដោះស្រាយ​គ្រប់​បញ្ហា​របស់​កីឡាករ កីឡាការិនី ជា​ពិសេស​ទៅ​លើ​ការ​គ្រប់គ្រង ដូច​ជា​ការ​ផ្ដល់​ព័ត៌មាន ការងារ​ភារកិច្ច​ ឱ្យ​បាន​ច្បាស់លាស់​ទៅ​ដល់​អ្នក​ដែល​មាន​ភារកិច្ច​ធ្វើការ​ជាមួយ​គ្នា​។​

ប៉ុន្តែ​បើសិនជា​យើង​មានការ​ឆក​ល្វែង​ក្នុង​កិច្ចការ​ណាមួយ​នោះ គឺ​យើង​នេះ​ហើយ​ជា​អ្នក​ដែល​ត្រូវ​
រ៉ាប់រង​កំហុសឆ្គង​ដែល​បាន​កើតឡើង​ទាំង​អស់នោះ​។​ ឯកឧត្តម​បាន​​សំណូមពរ​ទៅ​ដល់​មន្ត្រី​ដឹកនាំ​ទាំងអស់​ ត្រូវ​មានការ​ផ្លាស់​ប្ដូ​រឥរិយា​បថ​ក្នុង​ការ​ធ្វើការ ជា​ពិសេស​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ដោយ​ប្រការ​ណាមួយ​នៅ​មុន​ពេល​ប្រកួត​ដែល​នាំ​ឱ្យ​មានការ​ថ្នាំងថ្នាក់​ពី​អ្នកធ្វើការ​ជាមួយ​ជា​ពិសេស​គ្រូបង្វឹក​ដែល​មាន​វ័យចាស់​ជាង​យើង​។

ឯកឧត្តម​​បន្ត​​ថា ដូច​ជា​ការ​ប្រកួត​ជាដើម​យើង​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​បច្ចេកទេស​ដើម្បី​ទទួលបានលទ្ធផល​ឈ្នះ​ចាញ់​ មិនមែន​ប្រកួត​ទៅ​តាម​ការបង្ខិតបង្ខំ​ទាមទា​រថា​ត្រូវ​តែ​ឈ្នះ​នោះ​ឡើយ​ ។​ ជា​ពិសេស​គ្រូដឹកនាំ​មិន​ត្រូវ​ឱ្យ​មាន​បញ្ហា​ក្នុង​ពេល​ប្រកួត​នោះ​ទេ ដូច្នេះ​គ្រប់ការ​ប្រកួត​ទាំងអស់​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​បច្ចេកទេស​។​

ចំណុច​សំខាន់​បំផុត​គឺ​គ្រូពេទ្យ កាលណា​ការ​ប្រកួត​ដំណើរការ​ទៅ​បាន​ល្អ​ កុំ​ភ្លេច​រឿង​គ្រូពេទ្យ ព្រោះ
ថា​កីឡាករ​ម្នាក់​ៗ​មិនមែន​សុទ្ធតែ​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​នោះ​ទេ ម្យ៉ាងវិញទៀត​សុវត្ថិភាព​កីឡាករ​គឺជា​អាទិ​ភាព​ខ្ពស់​បំផុត​ក្នុង​ការ​រៀបចំ​កីឡា ។ ​ដូច្នេះ​ ចំពោះ​គណៈកម្មការ​ពេទ្យ​ក៏​ត្រូវ​មានការ​ប្រជុំ​ក្នុង​ការងារ​ទទួលខុសត្រូវ​ផ្សេង​ទាំង​ការ​ដឹក​ជញ្ជូន​ជាដើម​ ។​

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ ក្នុង​ចំណោម​កីឡាករ​ដែល​មក​ប្រកួត​ជាង​៣​ពាន់​នាក់​ មិនមែន​មាន​សុខភាព​ល្អ​ទាំង​អស់នោះ​ទេ​។ ដូច្នេះ​ត្រូវ​ចែក​គ្នា​ឱ្យ​ដាច់​រវាង​គ្រូពេទ្យ​ និង​អាជ្ញាកណ្ដាល​ ចៅក្រម ​ក្នុង​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​រៀង​ៗ​ខ្លួន រួម​ទាំង​ការ​ដឹក​ជញ្ជូន​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ទាន់​ពេលវេលា ព្រោះ​ច្បាប់​ការ​ប្រកួត​គេ​ប្រកាស​តែ​ពីរ​ដង​ប៉ុណ្ណោះ ​បើ​មក​មិន​ទាន់​គឺ​ចប់​ហើយ​។ ​ដូច្នេះ​គ្រប់​សហព័ន្ធ​ទាំង​អស់ត្រូវ​រួ​មគ្នា​អនុវត្ត​ឱ្យ​បាន ដើម្បី​ឱ្យ​ដំណើរការ​ប្រកួត​កីឡា​ជាតិ​របស់​យើង​ដំណើរការ​ទៅ​បាន​រលូន​ល្អ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ