ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សកម្មភាព​​រហូត​បែក​ញើស​​​ជួយ​កាត់​បន្ថយ​​ពី​ជំងឺ​​​​Strokeបាន​20%

11 ឆ្នាំ មុន

ការបែក​​ញើស​ពេញ​ខ្លួន​​​​​​​អាច​​​​​​​​​នឹងកើតមាន​ក្នុង​​ខណៈ​​មនុស្ស​​យើងស្ថិត​នៅ​ក្រោម​​កម្តៅ​​ថ្ងៃ​ដែល​​ក្តៅ​ខ្លាំង ​ប៉ុន្តែ​​បើ​យោង​តាម​ក្រុម​ស្រាវ​ជ្រាវ ​​ការ​បែក​​ញើស​​​​​​​ពេញ​ខ្លួន​​កើតមាន​​ក្នុងពេល​ហាត់​ប្រាណ​​ ឬ​ធ្វើ​សកម្ម​ភាព​រាង​កាយ​​ណាមួយ ​អា​ច​ផ្តល់​​អត្ថប្រយោជន៍​ដល់​សុខភាព​មនុស្ស​​​​យើង​យ៉ាង​ច្រើន​​​ឥត​គណនា ​។ ​

ការបែក​​ញើស​ពេញ​ខ្លួន​​​​​​​អាច​​​​​​​​​នឹងកើតមាន​ក្នុង​​ខណៈ​​មនុស្ស​​យើងស្ថិត​នៅ​ក្រោម​​កម្តៅ​​ថ្ងៃ​ដែល​​ក្តៅ​ខ្លាំង ​ប៉ុន្តែ​​បើ​យោង​តាម​ក្រុម​ស្រាវ​ជ្រាវ ​​ការ​បែក​​ញើស​​​​​​​ពេញ​ខ្លួន​​កើតមាន​​ក្នុងពេល​ហាត់​ប្រាណ​​ ឬ​ធ្វើ​សកម្ម​ភាព​រាង​កាយ​​ណាមួយ ​អា​ច​ផ្តល់​​អត្ថប្រយោជន៍​ដល់​សុខ​ភាព​មនុស្ស​​​​យើង​យ៉ាង​ច្រើន​​​ឥត​គណនា ​។ ​

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា ​បណ្តា​ជន​ដែល​​មិន​ធ្វើសកម្ម​ភាព​រាង​​កាយ​២០​ភាគ​រយ ​ប្រឈម​​​ទៅ​នឹង​ការ​កើត​​ជំងឺ​​Stroke ​ឬ​ Mini-Stroke ​ធៀប​ទៅ​នឹង​បណ្តា​ជន​ដែល​ធ្វើ​​សកម្ម​ភាព​រាងកាយ​​ជា​​មធ្យម​​​​​​ល្មម​នឹង​ចេញ​ញើស ​មាន​ដូចជា​ការហាត់​ប្រាណ​​​​​​យ៉ាង​តិច​៤ដង​​ក្នុង​១​សប្តាហ៍​​ជាដើម ​។

ទោះ​ជា​យ៉ាងណា​ក្តី​​ ​ការ​សិក្សា​លើក​នេះ​​ដែល​បាន​​​​​​ពិ​សោធ​លើ​​​ជន​ជាតិ​​​​​អាមេរិក​​ជាង​២៧.០០០​​នាក់ ​និង​ប្រើ​​​​ពេល​​អស់​ជិត​៦ឆ្នាំ​នោះ ​មិន​បាន​បង្ហាញ​​ភស្តុតាង​ឱ្យ​បាន​​​​​​​​​​​​​​​​​​ច្បាស់​លាស់​​ទៅ​លើ​ស្ត្រី​​ដូចជា​ប​ុរស​នោះ​ទេ ​។​ អ្នក​​​និពន្ធ​អត្ថ​បទ​ស្រាវ​ជ្រាវ វេជ្ជ​បណ្ឌិត ​Michelle McDonnell សាស្ត្រា​​ចារ្យ​​វិទ្យា​សាស្ត្រ​​សុខាភិបាល​​នៅ​សាកល​វិទ្យាល័យ​South Australia ​បាន​ថ្លែង​ថា ​៖ « អត្ថ​ប្រយោជន៍​កាត់​បន្ថយ​​ហានី​ភ័យ​​​​ពី​ជំងឺ​​ Stroke បាន​មក​​ពីសកម្មភាព​រាង​កាយ​​ជាប់​ពាក់​ព័ន្ធ​នឹងការ​ធ្វើ​​​ឱ្យ​ថយ​ចុះ​​នូវ​​​ការ​ប្រឈម​​ផ្សេង​ៗ​ទៀត​​​​​​​​ផង​ដែរ។ ​​

ពិត​ណាស់​ការ​​ហាត់​ប្រាណ​ជួយ​កាត់​បន្ថយ​​​អត្រា​​ប្រឈម​នឹងជំងឺ​​ទឹក​នោម​ផ្អែម ​។ ​​ប្រសិន​​ជាហាត់​ប្រាណ​​មាន​អត្ថ​ប្រយោជន៍​ដូចជា​​​​​​ឱសថ​​​បែប​នេះ ​គេគួរ​តែ​ចាប់​យក​វា​​ដើម្បី​ព្យា​បាល​ជំងឺ​៤ទៅ​៥មុខ​ ផ្សេង​ៗ​ទៀត »៕