ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងទៀតហើយ! តារាយូធូបម្នាក់ចោទ Neymar ផ្ញើសារញ៉ែមិត្តស្រីស្រស់ស្អាតរបស់ខ្លួន

4 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន SPORTbible កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ រាយការណ៍ថា កីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Neymar…

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន SPORTbible កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ រាយការណ៍ថា កីឡាករបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Neymar Jr. រងការចោទប្រកាន់ថា ផ្ញើសារចូលគណនីបណ្តាញទំនាក់ទំនងសង្គមមិត្តស្រីរបស់តារាយូធូប Bryce Hall ។ អ្វីដែលភ្ញាក់ផ្អើលខ្លាំងគឺ នៅពេលតារាយូធូបសញ្ជាតិអាមេរិករូបនោះឃើញសារដែលបានផ្ញើយ៉ាងច្បាស់ក្នុងន័យប្រជែង ដើម្បីឆក់មិត្តស្រីពីខ្លួន។

ថ្លែងទៅកាន់តារាយូធូបដ៏ល្បីរបស់សហរដ្ឋអាមេរិក Jake Paul ដែលជាមិត្តជិតស្និតក្នុងកម្មវីធី Betr លោក Bryce Hall វ័យ២៥ឆ្នាំ ថែមទាំងបានអះអាងថា ក្រៅពី Neymar តារាចម្រៀងរ៉េប Kanye West និងអតីតកីឡាករបាល់បោះ Shaquille O’Neal ក៏បានផ្ញើសារឯកជនចូលគណនីបណ្តាញទំនាក់ទំនងសង្គមមិត្តស្រីដ៏ស្រស់ស្អាតរបស់ខ្លួន ដែលមានឈ្មោះថា Mika Lafuente ផងដែរ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅក្នុងចំណោមអ្នកទាំងបី Bryce Hall បានអះអាងថា សារឯកជនរបស់ Neymar គឺជាការគំរាមកំហែងខ្លាំងបំផុតសម្រាប់ខ្លួន។ Bryce Hall បាននិយាយថា «សម្រាប់ Kanye និង Shaq វាជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់។ ប៉ុន្តែសម្រាប់ Neymar បុរសម្នាក់នេះ គឺជាការគំរាមកំហែង បុរសម្នាក់នេះ គឺជាអ្នកមាន។ មិត្តស្រីខ្ញុំបានបង្ហាញសារនោះមកខ្ញុំ ហើយបានប្រាប់ខ្ញុំថា បងមើលនែក Neymar ផ្ញើសារឯកជនមកខ្ញុំ!។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងបុរសម្នាក់នេះ! គេមិនដឹងទេថា ខ្ញុំជាមិត្តប្រុសរបស់នាង»។

សូមជម្រាបថា ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល Neymar Jr. ដែលមានឈ្មោះពេញថា Neymar da Silva Santos Junior បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Al Hilal សមាជិកលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានស្គាល់ច្បាស់ថាជាបុរសសម្បូរស្នេហ៍ និងធ្លាប់មានមិត្តស្រីជាច្រើននាក់ផងដែរ ហើយភាគច្រើនជាតារាម៉ូដែល។ ដោយសារតែការរាយមន្តស្នេហ៍បែបនេះហើយ Neymar ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាច្រើនផងដែរកន្លងមក។

គិតមកទល់ពេលនេះ អតីតខ្សែប្រយុទ្ធឆ្នើមក្រុមអ្នកមានបុណ្យ Barcelona វ័យ៣២ឆ្នាំរូបនេះ នៅតែកាន់កាប់កំណត់ត្រាកីឡាករមានតម្លៃផ្ទេរខ្ពស់បំផុតនៅលើពិភពលោក ពោលចំនួន ២២២លានអឺរ៉ូ នៅពេលផ្លាស់ពីក្លិប Barcelona មកចូលរួមជាមួយក្លិប Paris Saint-Germain កាលពីឆ្នាំ ២០១៧៕ (ប្រភព ៖ SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ