ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ អបអរសាទរ​ពិធី​រត់​ភ្លើង​គប់​កីឡា​ជាតិ លើក​ទី​៤ និង​កីឡា​ជន​ពិការ លើក​ទី​២ ឆ្នាំ​២០២៤ នៅ​ក្រុង​ស្វាយ​រៀង

22 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែតុលា ឆ្នាំ​២០២៤​នេះ លោក ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង លោក…

ខេត្តស្វាយរៀង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែតុលា ឆ្នាំ​២០២៤​នេះ លោក ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត និង​លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​អ​ញ្ជើ​ញចូលរួម​ក្នុង​ពិធី​រត់​ភ្លើង​គប់​កីឡា​ជាតិ​ លើក​ទី​៤ និង​កីឡា​ជន​ពិការ​ លើក​ទី​២ ឆ្នាំ​២០២៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ​ខេត្តស្វាយរៀង ។

ពិធី​នេះ​មានការ​​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​៣ និស្សិត​សាកលវិទ្យាល័យ​ស្វាយ​រៀង កីឡាករ កីឡាការិនី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធ យុវជន ​ស​.​ស​.​យ​.​ក សមាគម​ន៍​អ្នក​ជិះ​កង់ ព្រមទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ ២,០១៧​នាក់ ។

លោក​អភិបាលខេត្ត​ បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ ដែល​ខេត្តស្វាយរៀង​ មាន​កិត្តិយស​បាន​រៀបចំ​ពិធី​រត់​ភ្លើង​គប់​កីឡា​ជាតិ ​លើក​ទី​៤ និង​កីឡា​ជន​ពិការ ​លើក​ទី​២ ឆ្នាំ​២០២៤ នៅ​ថ្ងៃនេះ និង​សូម​ចូលរួម​អបអរសាទរ​ចំពោះ​លោក លោកស្រី និង​ប្អូន​ៗ​កីឡាករ កីឡាការិនី​ទាំងអស់​ក្នុង​នាម​តំណាង​ឲ្យ​ខេត្តស្វាយរៀង ដែល​នឹង​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​កំពូល​របស់​ជាតិ ​នៅ​ឆ្នាំ​នេះ ហើយ​នេះ​ជា​ភារកិច្ច​ដ៏​មាន​សារៈសំខាន់ និង​ប្រកបដោយ​មោទនភាព ដែល​អស់លោក លោកស្រី និង​ប្អូន​ៗ​កីឡាករ កីឡាការិនី​ទាំងអស់ ក្នុង​នាម​តំណាង​ឲ្យ​ខេត្តស្វាយរៀង ត្រូវ​បំពេញ ដើម្បី​មុខមាត់ និង​កិត្តិយស​ផ្ទាល់ខ្លួន​ផង អង្គភាព​ផង និង​ខេត្ត​ទាំងមូល​ផង ។

ទន្ទឹម​នេះ លោកបាន​ស្នើ​ដល់​ប្អូន​ៗ​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ នូវ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​វិន័យ​ការងារ និង​បទបញ្ជា ​នៃ​ការ​ប្រកួត ​។

លោក​បន្ថែម​ថា ការ​ចូលរួម​រត់​ភ្លើ​ង​គប់​ដ៏​ច្រើន​កុះករ​នៅ​ថ្ងៃនេះ​ សបញ្ជាក់​ឱ្យ​ឃើញ​ថា ស្មារតី​រួម​របស់​មន្ត្រីរាជការ កីឡាករ​កីឡាការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត គឺ​ស្រលាញ់ និង​លើក​ស្ទួយ​វិស័យ​កីឡា ដើម្បី​ឈាន​ដំណើរ​ទៅ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ ​។ សម្រាប់​ខេត្តស្វាយរៀង បាន​ចុះ​ឈ្មោះ​ចូលរួម ប្រកួត​មាន ១៦​ប្រភេទ​កីឡា និង​ប្រតិភូ​ដឹកនាំ​មាន​១៦​នាក់ គ្រូ​ប​ង្ហឹ​ក​៣៧​នាក់ កីឡាករ​កីឡាការិនី​១៧០​នាក់ ​(​កីឡាករ​ពិការ​ ៤​នាក់ និង​កីឡាការិនី​ ៧២​នាក់​)​ ។

សូម​រំលឹក​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ