ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ០២​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​លួច០២​ករណី​ផ្សេង​គ្នា​

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​លួច០២​ករណី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ០២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​បទល្មើស​លួច០២​ករណី ផ្សេង​គ្នា បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​តាម​បណ្ដា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ បង្ក្រាប​បានជា​បន្តបន្ទាប់​ នេះបើតាមកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប​ករណី​លួច​ទាំង​ពីរ​ខាងលើ រួម​មាន ៖

ករណី១ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រមាណ០១​និង​៥០​នាទី រំលង​អ​ធ្រា​ត មាន​ជនសង្ស័យ​០១​នាក់ បាន​ធ្វើ​សកម្មភាព លួច​ដោះ​យក​បន្ទះ​ទ្វារ​ដែក នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ចំណុច ដី​ឡូ​តិ៍​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ក្បែរ​នោះ ទូរសព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ឡា​ង វិច្ឆិកា ភេទ​ប្រុស អាយុ៣០​ឆ្នាំ យក​មក​មូលដ្ឋាន​ខណ្ឌ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​បន្ទះ​ទ្វារ​ដែក នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ ពិតប្រាកដ​មែន​។ កន្លង​មក​ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ដែក គម្រប​ម៉ាស៊ីនស្ទូច​ម្តង​មក​ហើយ​ ។

ករណី២ ៖ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោងប្រមាណ១៧និង​០០​នាទី កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ទូរសព្ទ​បន្ទាន់​លេខ ១២៩១ ថា​ មាន​ករណីជនសង្ស័យ​០១​នាក់ បាន​ធ្វើ​សកម្មភាព​លួច ម៉ូតូ​កង់​បី (​ផាស​អាប់​) ០១​គ្រឿង ដែល​ម្ចាស់​បាន​ចត នៅ​ចំណុច មុខ​ខារ៉ាអូខេ លី​ដូ​ផា​លេស ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចុះ​ដល់​កន្លែង​កើតហេតុ សហការ​ជាមួយ​ជន​រង​គ្រោះ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ផ​ន សុភា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ យក​មក​មូលដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច ម៉ូតូ​កង់​បី (​ផាស​អាប់​) របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ហើយ​កន្លង​មក​ខ្លួន​ធ្លាប់ ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ ឱកាស​ខ្ញុំ រយៈពេល​០៣​ខែ​ផង​ដែរ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ